bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 5
Numbers 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 6 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖
2
«ចូរបញ្ជាឲ្យជនជាតិអ៊ីស្រអែលបណ្តេញមនុស្សឃ្លង់ មនុស្សមានជំងឺកាមរោគ ឬមនុស្សមិនបរិសុទ្ធដោយប៉ះពាល់សាកសព ចេញពីជំរំ។
3
ទោះបីប្រុស ឬស្រីក្តី ត្រូវបណ្តេញពួកគេចេញពីជំរំ។ ដូច្នេះ ពួកគេមិនធ្វើឲ្យជំរំដែលយើងស្នាក់នៅជាមួយនេះ ក្លាយទៅជាសៅហ្មងឡើយ»។
4
ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាម គឺបណ្តេញអ្នកទាំងនោះចេញពីជំរំ។ ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមសេចក្តីដែល អុលឡោះតាអាឡា មានបន្ទូលមកម៉ូសា។
5
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
6
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: “ប្រសិនបើនរណាម្នាក់ ទោះបីប្រុស ឬស្រីក្តី ប្រព្រឹត្តអំពើបាបណាមួយចំពោះមនុស្សម្នាក់ អ្នកនោះប្រព្រឹត្តខុសចំពោះ អុលឡោះតាអាឡា និងធ្វើឲ្យខ្លួនឯងមានទោស។
7
អ្នកនោះត្រូវតែទទួលសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយប្រគល់របស់ដែលខ្លួនយកមកដោយទុច្ចរិតទៅម្ចាស់ដើមវិញ ទាំងបង់ជំងឺចិត្តឲ្យគេមួយភាគប្រាំផង។
8
ប្រសិនបើម្ចាស់ដើមស្លាប់ ហើយគ្មានអ្នកស្នងមត៌ក ដើម្បីទទួលរបស់ដែលគេយកមកសងទេត្រូវយករបស់នោះទៅជូន អុលឡោះតាអាឡា គឺប្រគល់ជូនអ៊ីមុាំ ទាំងជូនចៀមឈ្មោលមួយ ជាជំនូនលោះបាបពីលើនោះថែមទៀត។
9
អ្វីៗទាំងប៉ុន្មានដែលជនជាតិអ៊ីស្រអែលញែកពីជំនូនរបស់ អុលឡោះតាអាឡា នឹងបានជាកម្មសិទ្ធិរបស់អ៊ីមុាំ។
10
អ្វីៗដែលប្រជាជនជូនអុលឡោះតាអាឡាជាម្ចាស់នឹងបានជាចំណែករបស់ខ្លួន ហើយអ្វីៗដែលគេប្រគល់ជូនអ៊ីមុាំនឹងបានជាកម្មសិទ្ធិរបស់អ៊ីមុាំ»។
11
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាថា៖
12
«ចូរប្រាប់ជនជាតិអ៊ីស្រអែល ដូចតទៅ: ប្រសិនបើបុរសម្នាក់មានប្រពន្ធ ហើយប្រពន្ធនោះក្បត់ចិត្តខ្លួន
13
គឺរួមដំណេកជាមួយបុរសផ្សេងមិនឲ្យប្ដីដឹង។ ប្រសិនបើនាងប្រព្រឹត្តអំពើសៅហ្មងនេះដោយលួចលាក់ ឥតមានសាក្សីណាបានឃើញ ឥតមាននរណាចាប់ភស្តុតាងបានទេ
14
តែប្ដីរបស់នាងមានចិត្តប្រច័ណ្ឌ និងសង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន ទោះបីនាងបានប្រព្រឹត្តអំពើផិតក្បត់ ឬមិនបានប្រព្រឹត្ត
15
ក្នុងករណីណាក៏ដោយ ប្ដីត្រូវតែនាំប្រពន្ធទៅជួបអ៊ីមុាំ ទាំងនាំយកម្សៅបីគីឡូក្រាម ជាជំនូនសម្រាប់នាងទៅជាមួយផង។ បុរសនោះមិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបលើម្សៅឡើយ ព្រោះគ្រាន់តែជាជំនូននៃការប្រច័ណ្ឌ និងជាជំនូនចង់ដឹងការពិតអំពីកំហុសមួយ។
16
អ៊ីមុាំត្រូវនាំស្ត្រីនោះចូលមកជិត ហើយឲ្យនាងឈរនៅចំពោះ អុលឡោះតាអាឡា ។
17
អ៊ីមុាំយកទឹកបរិសុទ្ធដាក់ក្នុងថូដី រួចយកធូលីដីនៅជំរំសក្ការៈនោះដាក់ក្នុងទឹក។
18
អ៊ីមុាំឲ្យស្ត្រីនោះឈរនៅចំពោះ អុលឡោះតាអាឡា ហើយយកស្បៃចេញពីក្បាលរបស់នាង។ គាត់ដាក់ជំនូនចង់ដឹងការពិតអំពីកំហុស ជាជំនូននៃការប្រច័ណ្ឌនោះទៅក្នុងដៃរបស់នាង។ រីឯគាត់វិញ គាត់កាន់ទឹកសម្បថ ដែលនាំឲ្យត្រូវបណ្តាសាក្នុងដៃរបស់គាត់ផ្ទាល់។
19
អ៊ីមុាំប្រាប់ឲ្យនាងស្បថ រួចពោលថា “ប្រសិនបើគ្មានបុរសផ្សេងរួមដំណេកជាមួយនាង ក្នុងពេលដែលនាងរួមរស់ជាមួយប្ដី ហើយប្រសិនបើនាងមិនបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មងទេ នោះសូមកុំឲ្យទឹកសម្បថនេះនាំបណ្តាសាមកលើនាងឡើយ។
20
ផ្ទុយទៅវិញ ក្នុងពេលដែលនាងនៅរួមរស់ជាមួយប្ដី នាងបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មង ដោយរួមដំណេកជាមួយប្រុសដទៃក្រៅពីប្ដីរបស់ខ្លួន
21
នោះសូម អុលឡោះតាអាឡា ធ្វើឲ្យនាងត្រូវបណ្តាសា និងទទួលទោសតាមពាក្យដែលនាងបានស្បថស្បែ សូមអុលឡោះធ្វើឲ្យនាងក្លាយទៅជាស្ត្រីអារ និងធ្វើឲ្យនាងប៉ោងពោះ ហើយប្រជាជនយកឈ្មោះនាងទៅដាក់បណ្តាសាគ្នា។
22
សូមទឹកសម្បថនេះចូលទៅក្នុងពោះរបស់នាងធ្វើឲ្យនាងប៉ោងពោះ ហើយក្លាយទៅជាស្ត្រីអារ!”។ នាងត្រូវឆ្លើយថា“សូមឲ្យកើតមានដូច្នោះមែន! អាម៉ីន!”។
23
អ៊ីមុាំត្រូវសរសេរពាក្យសម្បថទុកក្នុងសៀវភៅមួយ រួចយកទឹកសម្បថនោះមកលុប។
24
បន្ទាប់មក គាត់ឲ្យទឹកសម្បថទៅនាងផឹកទឹក សម្បថនោះចូលទៅក្នុងពោះនាង ធ្វើឲ្យនាងឈឺចុកចាប់។
25
អ៊ីមុាំទទួលយកជំនូននៃការប្រច័ណ្ឌពីដៃនាង គាត់ធ្វើពិធីលើកជំនូននៅចំពោះ អុលឡោះតាអាឡា ហើយយកជំនូននោះទៅដាក់នៅលើអាសនៈ។
26
អ៊ីមុាំត្រូវយកជំនូនម្សៅមួយក្តាប់ ធ្វើជាទីរំលឹក ហើយដុតនៅលើអាសនៈ។ បន្ទាប់មក ទើបគាត់បង្គាប់ឲ្យស្ត្រីនោះផឹកទឹក។
27
ក្រោយពីបានឲ្យនាងផឹកទឹករួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ហើយក្បត់ចិត្តប្ដីរបស់ខ្លួនមែន ទឹកសម្បថដែលចូលទៅក្នុងពោះនាង នឹងបណ្តាលឲ្យនាងឈឺចាប់ ប៉ោងពោះ ទៅជាស្ត្រីអារ។ ស្ត្រីនោះនឹងត្រូវបណ្តាសា ហើយប្រជាជននឹងយកឈ្មោះនាងទៅដាក់បណ្តាសាគ្នា។
28
ផ្ទុយទៅវិញ ប្រសិនបើនាងពុំបានប្រព្រឹត្តអំពើសៅហ្មង គឺនាងមិនបានក្បត់ប្ដីទេ នោះនាងនឹងបានរួចខ្លួន ហើយនាងនឹងមានកូនចៅ។
29
នេះជាហ៊ូកុំស្តីអំពីការប្រច័ណ្ឌ ក្នុងករណីស្ត្រីដែលនៅរួមរស់ជាមួយប្ដី ហើយបែរទៅប្រព្រឹត្តអំពើសៅហ្មង
30
និងក្នុងករណីប្ដីដែលមានចិត្តប្រច័ណ្ឌ សង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន។ អ៊ីមុាំត្រូវនាំស្ត្រីមកឈរនៅចំពោះ អុលឡោះតាអាឡា ហើយអនុវត្តសព្វគ្រប់ទាំងអស់តាមហ៊ូកុំនេះ។
31
ពេលនោះ ប្ដីគ្មានទោសអ្វីទេ រីឯប្រពន្ធវិញ នាងត្រូវទទួលផលវិបាកតាមអំពើបាបរបស់ខ្លួន»។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36