bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 11
1 Samuel 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 12 →
1
ស្តេចណាហាស ជាជនជាតិអាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់ជម្រាបស្តេចណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំសុខចិត្តបម្រើស្តេចហើយ»។
2
ស្តេចណាហាស ជាជនជាតិអាំម៉ូនមានប្រសាសន៍ឆ្លើយថា៖ «យើងចុះសន្ធិសញ្ញាជាមួយអ្នករាល់គ្នាបាន ទាល់តែអ្នករាល់គ្នាយល់ព្រមនឹងល័ក្ខខ័ណ្ឌនេះ គឺឲ្យយើងខ្វេះភ្នែកស្តាំរបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រជាជនអ៊ីស្រអែលទាំងមូលត្រូវអាម៉ាស់»។
3
អស់លោកអះលីជំអះនៅក្រុងយ៉ាបេសបានអង្វរថា៖ «សូមស្តេចពន្យារពេលឲ្យយើងខ្ញុំប្រាំពីរថ្ងៃសិន យើងខ្ញុំនឹងចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រអែល។ បើសិនជាគ្មាននរណាម្នាក់មកជួយយើងខ្ញុំទេនោះ យើងខ្ញុំនឹងប្រគល់ខ្លួនជូនស្តេច»។
4
អ្នកនាំសារទាំងនោះទៅដល់ភូមិគីបៀរ ជាភូមិដែលស្តេចសូលរស់នៅ ហើយរៀបរាប់សេចក្តីទាំងនោះឲ្យប្រជាជនស្តាប់ ប្រជាជនទាំងមូលក៏នាំគ្នាស្រែកទ្រហោយំ។
5
គាប់ជួនពេលនោះ ស្តេចសូលវិលត្រឡប់មកពីចម្ការវិញ ដើរពីក្រោយគោ ស្តេចសួរគេថា៖ «តើមានរឿងអ្វីបានជាប្រជាជនយំដូច្នេះ?»។ គេក៏រៀបរាប់សេចក្តីទាំងប៉ុន្មាន ដែលអ្នកស្រុកយ៉ាបេសនិយាយប្រាប់។
6
កាលស្តេចឮពាក្យទាំងនោះ រសរបស់អុលឡោះមកសណ្ឋិតលើស្តេច ហើយស្តេចខឹងយ៉ាងខ្លាំង។
7
ស្តេចសូលយកគោមួយនឹមមកកាប់ជាដុំៗ ផ្ញើទៅគ្រប់ទីកន្លែងក្នុងទឹកដីអ៊ីស្រអែល តាមរយៈពួកអ្នកនាំសារដោយផ្តាំថា៖ «បើនរណាម្នាក់មិនចេញច្បាំងរួមជាមួយសូល និងលោកសាំយូអែលទេ គោរបស់អ្នកនោះនឹងត្រូវកាប់ជាដុំៗដូច្នេះដែរ»។ អុលឡោះតាអាឡា បណ្តាលឲ្យប្រជាជនភ័យខ្លាច ពួកគេក៏ចេញទៅច្បាំង ដោយស្រុះគ្នាដូចមនុស្សតែម្នាក់។
8
ស្តេចសូលត្រួតពលនៅក្រុងបេសេក ហើយឃើញមានទ័ពអ៊ីស្រអែលទាំងអស់ចំនួន ៣០០ ០០០នាក់ និងទ័ពយូដាមានចំនួន ៣០ ០០០នាក់។
9
គេប្រាប់ទៅអ្នកនាំសារដែលនាំដំណឹងមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៅស្រុកកាឡាដថា ស្អែកពេលថ្ងៃរះពេញកំដៅ យើងនឹងរំដោះអ្នករាល់គ្នា»។ អ្នកនាំសារយកដំណឹងនេះទៅប្រាប់អ្នកក្រុងយ៉ាបេស ធ្វើឲ្យពួកគេមានអំណរសប្បាយយ៉ាងខ្លាំង។
10
អ្នកក្រុងយ៉ាបេសពោលទៅកាន់ជនជាតិអាំម៉ូនថា៖ «ស្អែកយើងខ្ញុំនឹងចេញមកប្រគល់ខ្លួនជូនពួកអ្នកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមពួកអ្នកយល់ឃើញចុះ»។
11
ស្អែកឡើង ស្តេចសូលរៀបចំទ័ពជាបីកង រួចសំរុកចូលទីតាំងទ័ពពួកអាំម៉ូន តាំងពីព្រលឹមស្រាងៗ ហើយវាយប្រហារខ្មាំងរហូតដល់ថ្ងៃពេញកំដៅ។ រីឯខ្មាំងដែលនៅសេសសល់ រត់ខ្ចាត់ខ្ចាយបែកគ្នាអស់។
12
ពេលនោះ ប្រជាជនអ៊ីស្រអែលជម្រាបសាំយូអែលថា៖ «បើនរណាហ៊ានពោលថា ស្តេចសូលមិនត្រូវសោយរាជ្យលើពួកយើងទេនោះ សូមប្រគល់ពួកគេមក យើងខ្ញុំនឹងយកទៅសម្លាប់ចោល»។
13
ប៉ុន្តែ ស្តេចសូលបានបញ្ជាថា៖ «ថ្ងៃនេះមិនត្រូវសម្លាប់នរណាម្នាក់ឡើយ ព្រោះជាថ្ងៃដែល អុលឡោះតាអាឡា សង្គ្រោះជនជាតិអ៊ីស្រអែល»។
14
សាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «មក៍ យើងនាំគ្នាទៅគីលកាល់ ដើម្បីប្រកាសតែងតាំងស្តេចសាជាថ្មី»។
15
ប្រជាជនទាំងមូលនាំគ្នាទៅគីលកាល់ នៅទីនោះ គេបានតែងតាំងសូល ជាស្តេច នៅចំពោះ អុលឡោះតាអាឡា រួចធ្វើគូរបានមេត្រីភាពជូន អុលឡោះតាអាឡា ។ ស្តេចសូល និងប្រជាជនអ៊ីស្រអែលទាំងអស់ នាំគ្នាធ្វើបុណ្យយ៉ាងអធិកអធម។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31