bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 28
1 Samuel 28
Khmer 2014 (អាល់គីតាប)
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 29 →
1
នៅគ្រានោះ ជនជាតិភីលីស្ទីនបានប្រមូលកងពលរបស់ពួកគេមកផ្តុំគ្នាជាកងទ័ពតែមួយ ដើម្បីចេញច្បាំងនឹងជនជាតិអ៊ីស្រអែល។ ស្តេចអគីសនិយាយទៅកាន់ទតថា៖ «លោកដឹងច្បាស់ហើយថា លោក និងអស់អ្នកដែលនៅជាមួយលោក ត្រូវចូលរួមក្នុងកងពលរបស់យើង»។
2
ទតឆ្លើយតបថា៖ «ខ្ញុំជាអ្នកបម្រើរបស់ស្តេចស្រាប់ហើយ ដូច្នេះ ស្តេចជ្រាបថា ខ្ញុំអាចបំពេញមុខងារណាមួយបាន»។ ស្តេចអគីសនិយាយតបថា៖ «ល្អហើយ! យើងនឹងតែងតាំងលោកជាអង្គរក្សរបស់យើងរហូតតទៅ»។
3
នៅគ្រានោះ សាំយូអែលទទួលមរណភាពផុតទៅហើយ ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពគាត់នៅរ៉ាម៉ា ជាភូមិកំណើតរបស់គាត់។ នៅជំនាន់នោះស្តេចសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹងចេញពីស្រុកអ៊ីស្រអែល។
4
ថ្ងៃមួយ ជនជាតិភីលីស្ទីនប្រមូលផ្តុំគ្នា មកបោះទ័ពនៅស៊ូណែម។ រីឯស្តេចសូលក៏ប្រមូលកងពលអ៊ីស្រអែលទាំងមូល មកបោះទ័ពនៅគីលបោដែរ។
5
កាលស្តេចសូលឃើញជំរំរបស់កងទ័ពភីលីស្ទីន គាត់ភ័យខ្លាច ហើយញ័ររន្ធត់ជាខ្លាំង។
6
ស្តេចសូលសួរ អុលឡោះតាអាឡា ប៉ុន្តែ ទ្រង់មិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្តិ ការផ្សងយូរីម ឬតាមរយៈណាពីក្តី។
7
ស្តេចសូលបានបញ្ជាទៅកាន់អ្នកបម្រើថា៖ «ចូរនាំគ្នារកស្ត្រីណាម្នាក់ ដែលចេះអន្ទងខ្មោច យើងនឹងទៅសាកសួរគេ»។ អ្នកបម្រើជម្រាបស្តេចវិញថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ចេះអន្ទងខ្មោច»។
8
ស្តេចសូលក្លែងខ្លួន ដោយស្លៀកពាក់ដូចប្រជាជនធម្មតា រួចចេញដំណើរទៅជាមួយសេនាពីរនាក់ទៀត។ ស្តេចទៅដល់ផ្ទះស្ត្រីនោះនៅពេលយប់ ហើយនិយាយទៅនាងថា៖ «ខ្ញុំចង់ឲ្យនាងចូលរូប ហើយខាបព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់នាងឲ្យដឹង»។
9
ស្ត្រីនោះឆ្លើយថា៖ «លោកដឹងស្រាប់ហើយថា ស្តេចសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹងចេញពីស្រុក។ ហេតុអ្វីបានជាលោកចង់ដាក់អន្ទាក់ខ្ញុំ លោកចង់ឲ្យខ្ញុំបាត់បង់ជីវិតឬ?»។
10
ស្តេចសូលបានស្បថក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្បជានិច្ចថា «នាងមិនទទួលទោសអ្វី ក្នុងរឿងនោះឡើយ»។
11
ស្ត្រីនោះសួរថា៖ «តើលោកចង់ឲ្យខ្ញុំខាបព្រលឹងនរណា?»។ ស្តេចឆ្លើយថា៖ «ចូរហៅសាំយូអែលឲ្យខ្ញុំ!»។
12
ពេលស្ត្រីនោះឃើញសាំយូអែល នាងស្រែកឡើងយ៉ាងខ្លាំង ហើយសួរស្តេចសូលថា៖ «ហេតុអ្វីបានជាស្តេចបញ្ឆោតខ្ញុំដូច្នេះ អ្នកជាស្តេចសូលទេតើ!»។
13
ស្តេចមានប្រសាសន៍ថា៖ «កុំខ្លាចអ្វី! ចូរប្រាប់យើងមក តើនាងបានឃើញអ្វីខ្លះ?»។ ស្ត្រីនោះ ជម្រាបថា៖ «ខ្ញុំឃើញវិញ្ញាណមួយ ងើបចេញពីក្នុងដីមក»។
14
ស្តេចសួរទៀតថា៖ «តើគេមានទ្រង់ទ្រាយដូចម្តេចដែរ?»។ នាងជម្រាបថា៖ «គឺមនុស្សចាស់ម្នាក់ដណ្តប់អាវធំ កំពុងតែឡើងមក»។ ស្តេចសូលដឹងភ្លាមថា ជាសាំយូអែល គាត់ក៏ក្រាបចុះអោនមុខដល់ដី។
15
សាំយូអែលសួរស្តេចសូលថា៖ «ហេតុអ្វីបានជាស្តេចរំខានខ្ញុំ ដោយហៅខ្ញុំ ឡើងមកដូច្នេះ?»។ ស្តេចសូលឆ្លើយតបថា៖ «ខ្ញុំមានទុក្ខធុរៈធ្ងន់ណាស់ ព្រោះពួកភីលីស្ទីននាំគ្នាមកធ្វើសង្គ្រាមនឹងខ្ញុំ ហើយអុលឡោះបោះបង់ខ្ញុំចោល ទ្រង់លែងឆ្លើយតបមកខ្ញុំទៀតហើយ ទោះបីតាមរយៈណាពី ឬការយល់សប្តិក្តី។ ហេតុនេះហើយបានជាខ្ញុំអញ្ជើញលោកមក ដើម្បីឲ្យលោកប្រាប់ខ្ញុំថា តើត្រូវធ្វើយ៉ាងណា?»។
16
សាំយូអែលនិយាយថា៖ «ហេតុអ្វីបានជាស្តេចសួរយោបល់ពីខ្ញុំដូច្នេះ? អុលឡោះតាអាឡា បានបោះបង់ស្តេចចោល ហើយទ្រង់ក្លាយទៅជាបច្ចាមិត្តរបស់ស្តេច។
17
អុលឡោះតាអាឡា ប្រព្រឹត្តចំពោះស្តេច ស្របតាមបន្ទូល ដែលខ្ញុំបានជម្រាបរួចស្រេចហើយ។ ទ្រង់បានដកហូតយករាជ្យពីស្តេច ដើម្បីប្រគល់ទៅឲ្យទត
18
ដ្បិតស្តេចពុំបានគោរពតាមបន្ទូលរបស់ទ្រង់ទេ គឺស្តេចពុំបានបំផ្លាញជនជាតិអាម៉ាឡេក តាមកំហឹងរបស់ អុលឡោះតាអាឡា ឡើយ។ ហេតុនេះហើយបានជា អុលឡោះតាអាឡា ប្រព្រឹត្តដូច្នេះចំពោះស្តេច នៅថ្ងៃនេះ។
19
អុលឡោះតាអាឡា នឹងប្រគល់ស្តេច ព្រមទាំងអ៊ីស្រអែល ទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន។ ស្អែកស្តេច ព្រមទាំងបុត្រារបស់ស្តេចនឹងទៅជួបខ្ញុំនៅក្នុងផ្នូរខ្មោចហើយ អុលឡោះតាអាឡា នឹងប្រគល់កងទ័ពអ៊ីស្រអែល ទៅក្នុងកណ្តាប់ដៃពួកភីលីស្ទីន»។
20
រំពេចនោះ ស្តេចសូលដួលទាំងជំហរ ព្រោះពាក្យរបស់សាំយូអែល ធ្វើឲ្យស្តេចភ័យតក់ស្លុតយ៉ាងខ្លាំង។ មួយវិញ ទៀតស្តេចសូលអស់កម្លាំង ព្រោះគាត់ពុំបានពិសាអាហារមួយថ្ងៃមួយយប់មកហើយ។
21
ស្ត្រីនោះក៏ចូលទៅជិតស្តេចឃើញថា គាត់ភ័យតក់ស្លុតយ៉ាងខ្លាំង។ ដូច្នេះ នាងជម្រាបស្តេចថា៖ «ខ្ញុំបានគោរពតាមបញ្ជារបស់ស្តេចហើយ។ ខ្ញុំប្រថុយជីវិតដោយធ្វើតាមសំណូមពររបស់ស្តេច។
22
ឥឡូវនេះ សូមស្តាប់ខ្ញុំសិន សូមអនុញ្ញាតឲ្យខ្ញុំរៀបចំអាហារជូនស្តេច ដើម្បីឲ្យស្តេចពិសា ហើយមានកម្លាំងបន្តដំណើរទៅមុខទៀត»។
23
ស្តេចសូលប្រកែកមិនព្រមពិសាទេ តែដោយពួកអ្នកបម្រើ និងស្ត្រីនោះទទូចអង្វរពេក ស្តេចក៏យល់ព្រម។ ស្តេចក្រោកពីដី ឡើងទៅនៅលើគ្រែ។
24
ស្ត្រីនោះប្រញាប់ប្រញាល់ទៅចាប់កូនគោមួយយ៉ាងធាត់ ដែលនាងបានចិញ្ចឹមយកមកសម្លាប់ រួចនាងយកម្សៅមកច្របាច់ ហើយដុតធ្វើនំបុ័ងឥតមេ។
25
បន្ទាប់មក នាងលើកម្ហូបអាហារមកជូនស្តេចសូល និងអ្នកបម្រើ។ រួចហើយស្តេចក្រោកឡើង ចេញដំណើរជាមួយអ្នកបម្រើត្រឡប់ទៅវិញ នៅយប់ដដែលនោះ។
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 29 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31