bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 25
1 Samuel 25
Khmer 2014 (អាល់គីតាប)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 26 →
1
នៅគ្រានោះ សាំយូអែលទទួលមរណភាព។ ប្រជាជនអ៊ីស្រអែលទាំងមូលបានមកជួបជុំគ្នា ធ្វើពិធីកាន់ទុក្ខសពគាត់។ គេយកសពគាត់ទៅបញ្ចុះក្នុងភូមិដ្ឋានរបស់គាត់នៅរ៉ាម៉ា។ បន្ទាប់មក ទតចេញដំណើរឆ្ពោះទៅវាលរហោស្ថានបារ៉ាសនវិញ។
2
នៅម៉ាអូន មានមហាសេដ្ឋីម្នាក់ ដែលមានដីធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។
3
បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ីកែលដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាងវៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។
4
ពេលទតនៅវាលរហោស្ថាន គាត់បានឮដំណឹងថា លោកណាបាលកំពុងតែកាត់រោមចៀម។
5
ទតចាត់យុវជនដប់នាក់ ឲ្យទៅជួបលោកណាបាលទាំងប្រាប់ថា៖ «ចូរនាំគ្នាទៅផ្ទះលោកណាបាលនៅភូមិកើមែល ហើយសួរសុខទុក្ខគាត់ឲ្យខ្ញុំផង។ ត្រូវជម្រាបគាត់ថា
6
“សូមឲ្យលោកមានអាយុវែង ប្រកបដោយសេចក្តីសុខ! ហើយសូមឲ្យក្រុមគ្រួសារលោក និងអ្វីៗជារបស់លោកបានប្រកបដោយសេចក្តីសុខដែរ!
7
ខ្ញុំដឹងថា លោកបានហៅគេមកកាត់រោមចៀម នៅផ្ទះលោក។ ពេលពួកគង្វាលរបស់លោកស្នាក់នៅជាមួយយើង យើងមិនដែលប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះពួកគេឡើយ ហើយក្នុងពេលដែលពួកគេស្នាក់នៅឯភូមិកើមែល នោះក៏មិនដែលបាត់បង់អ្វីដែរ។
8
លោកអាចសាកសួរកូនចៅរបស់លោកក៏បាន ពួកគេនឹងជម្រាបការពិតជូនលោក។ ដូច្នេះ សូមលោកអាណិតមេត្តាពួកយុវជនរបស់ខ្ញុំ ដែលមកជួបលោកនៅថ្ងៃបុណ្យនេះផង។ សូមលោកមេត្តាចែករំលែកអ្វីៗដែលលោកមានឲ្យពួកខ្ញុំ និងឲ្យខ្ញុំ ទត ដែលជាកូនចៅរបស់លោកផង”»។
9
ពេលពួកយុវជនទៅដល់ ពួកគេក៏រៀបរាប់ពាក្យទាំងនេះជម្រាបលោកណាបាល ក្នុងនាមទត រួចពួកគេរង់ចាំចម្លើយ។
10
លោកណាបាលឆ្លើយតបថា៖ «តើទតនោះជានរណា? តើកូនលោកអ៊ីសាយនោះជាស្អី? សព្វថ្ងៃនេះ សម្បូណ៌ខ្ញុំកញ្ជះរត់ចេញពីម្ចាស់របស់ខ្លួនណាស់!
11
តើគួរឲ្យអញយកនំបុ័ង យកទឹក និងសាច់ដែលអញបានបំរុងទុកសម្រាប់ពួកអ្នកកាត់រោមចៀម ទៅឲ្យមនុស្សដែលអញមិនដឹងថា មកពីណាផងនោះឬ?»។
12
ពួកយុវជនត្រឡប់ទៅវិញ រៀបរាប់ហេតុការណ៍ទាំងអស់ជម្រាបទត។
13
ទតក៏បញ្ជាទៅអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរយកដាវគ្រប់ៗគ្នាមក!»។ ពួកគេយកដាវមកសៀតនៅចង្កេះ ហើយទតក៏សៀតដាវនៅចង្កេះដែរ។ គាត់នាំមនុស្សប្រមាណបួនរយនាក់ចេញទៅជាមួយ ហើយទុកពីររយនាក់ទៀតឲ្យនៅរក្សារបស់របរ។
14
មានអ្នកបម្រើម្នាក់របស់លោកណាបាលរត់មកជម្រាបនាងអប៊ីកែល ជាភរិយារបស់ម្ចាស់ខ្លួនថា៖ «ទតបានចាត់អ្នកនាំសារពីវាលរហោស្ថាន ឲ្យមកសួរសុខទុក្ខចៅហ្វាយរបស់យើង តែគាត់បានជេរប្រមាថពួកគេ។
15
តាមពិតពួកគេល្អនឹងយើងណាស់ ពួកគេមិនដែលប្រព្រឹត្តអ្វីអាក្រក់ចំពោះយើងទេ ហើយក្នុងពេលដែលយើងនៅជាមួយពួកគេ ឯទីវាលនោះ យើងពុំដែលបាត់បង់អ្វីឡើយ។
16
ពួកគេប្រៀបដូចជាកំពែងការពារយើង ទាំងថ្ងៃ ទាំងយប់ ក្នុងអំឡុងពេលដែលយើងឃ្វាលចៀមនៅជិតពួកគេ។
17
ឥឡូវនេះ សូមអ្នកស្រីគិតគូរពិចារណាមើលថា តើអ្នកស្រីត្រូវធ្វើយ៉ាងណា ដ្បិតមហន្តរាយមុខជាកើតមានដល់ចៅហ្វាយ និងក្រុមគ្រួសារទាំងមូលមិនខាន។ ចៅហ្វាយយើងមានចរិតអាក្រក់ណាស់ គ្មាននរណាអាចនិយាយជាមួយគាត់បានទេ»។
18
នាងអប៊ីកែលប្រញាប់ប្រញាល់យកនំបុ័ងពីររយដុំ ស្រាទំពាំងបាយជូរពីរថង់ស្បែក ចៀមដែលគេរៀបចំជាស្រេចចំនួនប្រាំក្បាល លាជប្រាំតៅ ទំពាំងបាយជូរក្រៀមមួយរយកញ្ចប់ និងនំផ្លែឧទុម្ពរក្រៀមពីររយ ផ្ទុកលើខ្នងលា
19
រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាល ជាប្ដីឲ្យដឹងទេ។
20
នាងបានជិះលា សសៀរចុះតាមភ្នំ។ ទត និងអស់អ្នកដែលនៅជាមួយ ក៏ចុះតម្រង់មករកនាងដែរ នាងជួបប្រទះពួកគេ។
21
ទតទើបនឹងគិតថា៖ «ខ្ញុំខំការពារទ្រព្យទាំងប៉ុន្មានរបស់អ្នកនោះនៅវាលរហោស្ថាន មិនឲ្យអ្វីមួយបាត់បង់ឡើយ តែគ្មានបានផលប្រយោជន៍អ្វីទាំងអស់ គឺគាត់បែរជាប្រព្រឹត្តអាក្រក់ តបនឹងអំពើល្អដែលខ្ញុំបានធ្វើចំពោះគេ។
22
ដូច្នេះ បើខ្ញុំទុកជីវិតមនុស្សប្រុសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ណាបាល ឲ្យនៅរស់រហូតដល់ព្រឹកស្អែក សូមអុលឡោះដាក់ទោសខ្ញុំ យ៉ាងធ្ងន់ធ្ងរចុះ»។
23
ពេលនាងអប៊ីកែលឃើញទត នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបគោរពទតអោនមុខដល់ដី។
24
នាងក្រាបសំពះបាតជើងទត ហើយពោលថា៖ «លោកម្ចាស់! នេះជាកំហុសរបស់នាងខ្ញុំទេ! សូមលោកម្ចាស់អនុញ្ញាតឲ្យនាងខ្ញុំជម្រាបសិន សូមមេត្តាស្តាប់ពាក្យរបស់នាងខ្ញុំផង!
25
សូមលោកម្ចាស់កុំរវល់នឹងលោកណាបាល ជាមនុស្សមានចរិតអាក្រក់នោះធ្វើអ្វី ដ្បិតគាត់មានអត្តចរិតដូចឈ្មោះរបស់គាត់មែន។ គាត់ឈ្មោះណាបាល ជាមនុស្សឥតដឹងខុសត្រូវ។ រីឯនាងខ្ញុំវិញ នាងខ្ញុំពុំបានជួបពួកយុវជនដែលលោកម្ចាស់ចាត់ឲ្យទៅនោះទេ។
26
លោកម្ចាស់អើយ ឥឡូវនេះ នាងខ្ញុំសូមជម្រាបលោកក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្បជានិច្ច និងក្នុងនាមលោកម្ចាស់ផ្ទាល់ ដែលមានជីវិតរស់នៅថា អុលឡោះតាអាឡា បានឃាត់លោក មិនឲ្យទៅបង្ហូរឈាម ដើម្បីសងសឹកដោយដៃរបស់លោកម្ចាស់ផ្ទាល់ឡើយ។ សូមឲ្យខ្មាំងសត្រូវរបស់លោកម្ចាស់ ព្រមទាំងអស់អ្នកដែលចង់ធ្វើអាក្រក់ចំពោះលោកម្ចាស់ ទទួលទោសដូចលោកណាបាលដែរ។
27
សូមមេត្តាទទួលយកជំនូន ដែលនាងខ្ញុំនាំយកមកជូនលោកម្ចាស់ ចែកឲ្យពួកយុវជនដែលមកជាមួយលោកម្ចាស់ផងចុះ។
28
សូមលោកមេត្តាអត់ទោសឲ្យនាងខ្ញុំផង។ អុលឡោះតាអាឡា ប្រាកដជាប្រោសប្រទានរាជសម្បត្តិដ៏គង់វង្សជូនលោក ដ្បិតលោកម្ចាស់ចូលរួមធ្វើសង្គ្រាមរបស់ អុលឡោះតាអាឡា ។ ម៉្យាងទៀត អស់មួយជីវិតរបស់លោកម្ចាស់ គ្មាននរណាឃើញថា លោកប្រព្រឹត្តអំពើអាក្រក់ណាមួយឡើយ។
29
មានគេប្រឆាំងតាមព្យាបាទ និងរកប្រហារជីវិតលោកម្ចាស់ តែ អុលឡោះតាអាឡា ជាម្ចាស់របស់លោក នឹងការពារជីវិតលោកជានិច្ច មិនឲ្យលោកឃ្លាតឆ្ងាយពីទ្រង់ឡើយ។ រីឯជីវិតខ្មាំងសត្រូវរបស់លោកវិញ ទ្រង់បោះចោលទៅឆ្ងាយ ដូចគេបាញ់ខ្សែដង្ហក់។
30
នៅពេលដែល អុលឡោះតាអាឡា ប្រោសប្រទានពរទាំងប៉ុន្មានដល់លោកម្ចាស់ ដូចទ្រង់បានសន្យា គឺនៅពេលដែលទ្រង់តែងតាំងលោក ជាមគ្គទ្ទេសក៍លើប្រជាជនអ៊ីស្រអែល
31
លោកម្ចាស់មិនត្រូវសោកស្តាយ ឬកើតវិប្បដិសារី ព្រោះបានបង្ហូរឈាមមនុស្សម្នាក់ដោយឥតហេតុផល និងបានសងសឹកដោយផ្ទាល់ដៃឡើយ។ កាលណា អុលឡោះតាអាឡា ប្រោសប្រទានពរលោកហើយ សូមលោកម្ចាស់នឹកដល់នាងខ្ញុំផង»។
32
ទតតបទៅនាងអប៊ីកែលវិញថា៖ «សូមអរគុណ អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលបានចាត់នាងឲ្យមកជួបខ្ញុំនៅថ្ងៃនេះ។
33
សូមអរគុណអុលឡោះដែលប្រទានឲ្យនាងមានយោបល់ល្អ។ សូមអុលឡោះប្រទានពរដល់នាង ព្រោះថ្ងៃនេះ នាងបានឃាត់ខ្ញុំមិនឲ្យបង្ហូរឈាម និងសងសឹកដោយផ្ទាល់ដៃ។
34
អុលឡោះតាអាឡា ពិតជាឃាត់ខ្ញុំមិនឲ្យធ្វើបាបនាងមែន ដ្បិតប្រសិនបើនាងមិនប្រញាប់ប្រញាល់មកជួបខ្ញុំទេនោះ ខ្ញុំសូមស្បថក្នុងនាម អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលនៅអស់កល្បជានិច្ចថា ពេលថ្ងៃរះ មុខជាគ្មានបុរសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់លោកណាបាល នៅមានជីវិតឡើយ»។
35
ទតសុខចិត្តទទួលយកជំនូន ដែលនាងអប៊ីកែលនាំយកមកជូន រួចគាត់និយាយថា៖ «សូមនាងវិលត្រឡប់ទៅផ្ទះវិញ ដោយសុខសាន្តចុះ ខ្ញុំស្តាប់តាមពាក្យអង្វររបស់នាងហើយ ខ្ញុំនឹងធ្វើតាមពាក្យរបស់នាង!»។
36
ពេលនាងអប៊ីកែលទៅដល់ផ្ទះវិញ នាងឃើញលោកណាបាលកំពុងធ្វើពិធីជប់លៀងយ៉ាងធំមួយ ដូចពិធីជប់លៀងរបស់ស្តេច។ លោកណាបាលសប្បាយចិត្តក្រៃលែង ហើយស្រវឹងយ៉ាងខ្លាំងទៀត ហេតុនេះ នាងពុំបាននិយាយអ្វីមួយម៉ាត់ប្រាប់គាត់ រហូតដល់ថ្ងៃរះ។
37
លុះព្រឹកឡើង ពេលគាត់ស្វាងស្រា ភរិយារបស់គាត់រៀបរាប់ប្រាប់នូវហេតុការណ៍ដែលកើតមាន។ ឮដូច្នោះ លោកណាបាលក៏គាំងបេះដូងដេកស្តូកនៅមួយកន្លែង។
38
ប្រមាណជាដប់ថ្ងៃក្រោយមក អុលឡោះតាអាឡា បានប្រហារគាត់ ហើយគាត់ក៏ទទួលមរណភាព។
39
កាលទតឮដំណឹងថាលោកណាបាលស្លាប់ គាត់ពោលថា៖ «សូមអរគុណ អុលឡោះតាអាឡា ដែលរកយុត្តិធម៌ឲ្យខ្ញុំ នៅពេលលោកណាបាលជេរប្រមាថខ្ញុំ ហើយទ្រង់បានឃាត់ខ្ញុំមិនឲ្យប្រព្រឹត្តអំពើអាក្រក់។ អុលឡោះតាអាឡា បានធ្វើឲ្យអំពើអាក្រក់នេះ ធ្លាក់ទៅលើក្បាលលោកណាបាលវិញ»។ បន្ទាប់មក ទតចាត់គេឲ្យទៅស្នើនាងអប៊ីកែលមកធ្វើជាភរិយា។
40
ពួកអ្នកបម្រើរបស់ទតទៅដល់ផ្ទះនាងអប៊ីកែល នៅភូមិកើមែល ហើយពោលទៅនាងថា៖ «ទតចាត់យើងខ្ញុំឲ្យមកជួបអ្នកស្រី ដើម្បីស្នើអ្នកស្រីធ្វើជាភរិយារបស់គាត់»។
41
នាងអប៊ីកែលក្រោកឡើង ហើយក្រាបចុះអោនមុខដល់ដីទាំងឆ្លើយថា៖ «នាងខ្ញុំនេះជាទាសី ដើម្បីលាងជើងជូនពួកអ្នកបម្រើរបស់លោកម្ចាស់»។
42
នាងប្រញាប់ប្រញាល់ក្រោកឡើង ជិះលាចេញទៅដោយមានក្មេងបម្រើស្រីប្រាំនាក់ទៅជាមួយ។ នាងទៅតាមពួកអ្នកនាំសាររបស់ទត រួចធ្វើជាភរិយារបស់ទត។
43
ពីមុន ទតក៏បានរៀបការជាមួយនាងអហ៊ីណោម ជាអ្នកស្រុកយេសរាលដែរ។ ដូច្នេះ នាងអហ៊ីណោម និងនាងអប៊ីកែល ទាំងពីរនាក់សុទ្ធតែជាភរិយារបស់ទត។
44
រីឯភរិយាទីមួយរបស់ទត គឺនាងមិកាល់ ជាបុត្រីរបស់ស្តេចសូល នោះបានត្រូវឪពុកយកទៅរៀបការជាមួយលោកប៉ាល់ធី ជាកូនរបស់លោកឡាអ៊ីស ជាអ្នកស្រុកកាលីមវិញ។
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31