bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 12
1 Samuel 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 13 →
1
សាំយូអែលនិយាយទៅកាន់ប្រជាជនអ៊ីស្រអែលទាំងមូលថា៖ «ខ្ញុំបានយល់ព្រមតាមសំណូមពរទាំងប៉ុន្មានរបស់អ្នករាល់គ្នាហើយ គឺខ្ញុំបានតែងតាំងស្តេចម្នាក់ ឲ្យសោយរាជ្យលើអ្នករាល់គ្នា។
2
អំណើះតទៅស្តេចនោះនឹងដឹកនាំអ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំចាស់ជរាហើយ កូនប្រុសរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាដែរ។ ខ្ញុំបានដឹកនាំអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។
3
ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះ អុលឡោះតាអាឡា និងនៅចំពោះស្តេច ដែលទ្រង់តែងតាំងចុះថា តើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្តោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។
4
ប្រជាជនស្រែកឡើងថា៖ «លោកមិនបានកេងប្រវ័ញ្ចសង្កត់សង្កិនយើងខ្ញុំ ឬក៏ទទួលសំណូកពីនរណាម្នាក់ឡើយ»។
5
សាំយូអែលនិយាយទៅពួកគេទៀតថា៖ «ថ្ងៃនេះ អុលឡោះតាអាឡា ធ្វើជាសាក្សី ហើយស្តេចដែលទ្រង់បានតែងតាំង ក៏ធ្វើជាសាក្សីដែរថា អ្នករាល់គ្នាគ្មានអ្វីចោទប្រកាន់ខ្ញុំទេ»។ ពួកគេស្រែកឡើងថា៖ «ពិតមែនហើយ យើងមានអុលឡោះជាសាក្សី!»។
6
សាំយូអែលនិយាយទៅកាន់ប្រជាជនទៀតថា៖ « អុលឡោះតាអាឡា បានប្រើម៉ូសា និងហារូន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។
7
ឥឡូវនេះ ចូរបង្ហាញខ្លួនមក ខ្ញុំនឹងកាត់ក្តីឲ្យអ្នករាល់គ្នា នៅចំពោះ អុលឡោះតាអាឡា ។ ខ្ញុំសូមរំលឹកអ្នករាល់គ្នានូវអំពើដ៏សុចរិតទាំងប៉ុន្មាន ដែល អុលឡោះតាអាឡា បានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។
8
ក្រោយពេលដែលយ៉ាកកូបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររក អុលឡោះតាអាឡា ។ ទ្រង់ក៏ចាត់ម៉ូសា និងហារូនឲ្យទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។
9
ប៉ុន្តែ ពួកគេបានភ្លេច អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ទ្រង់ក៏ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្តាប់ដៃរបស់ស្តេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ។
10
ពេលនោះពួកគេស្រែកអង្វររក អុលឡោះតាអាឡា ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោល អុលឡោះតាអាឡា ទៅគោរពបម្រើព្រះបាល និងព្រះអាស្តារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើទ្រង់វិញ”។
11
អុលឡោះតាអាឡា ក៏ចាត់លោកយេរូបាល និងខ្ញុំ សាំយូអែលឲ្យមក។ ទ្រង់រំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដែលនៅជុំវិញ ហើយអ្នករាល់គ្នាក៏បានរស់នៅក្នុងស្រុកនេះប្រកបដោយសេចក្តីសុខសាន្ត។
12
ពេលអ្នករាល់គ្នាឃើញស្តេចណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូន មកច្បាំងនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាទាមទារឲ្យខ្ញុំតែងតាំងស្តេចម្នាក់សោយរាជ្យលើអ្នករាល់គ្នា គឺអ្នករាល់គ្នាហាក់ដូចជាបដិសេធមិនទទួល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាទេ។
13
ដូច្នេះ នេះនែ៎ ស្តេចដែលអ្នករាល់គ្នាបានជ្រើសរើស ស្តេចដែលអ្នករាល់គ្នាសុំ! អុលឡោះតាអាឡា ប្រទានស្តេចនោះមកអ្នករាល់គ្នាហើយ!
14
ប្រសិនបើអ្នករាល់គ្នាគោរពកោតខ្លាច អុលឡោះតាអាឡា ប្រសិនបើអ្នករាល់គ្នាគោរពបម្រើទ្រង់ ប្រសិនបើអ្នករាល់គ្នាស្តាប់បន្ទូលរបស់ អុលឡោះតាអាឡា ដោយឥតប្រឆាំងនឹងបទបញ្ជារបស់ទ្រង់ ហើយប្រសិនបើអ្នករាល់គ្នា និងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នៅតែដើរតាម អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានសេចក្តីសុខសប្បាយ។
15
ប៉ុន្តែ ប្រសិនអ្នករាល់គ្នាមិនស្តាប់បន្ទូលរបស់ អុលឡោះតាអាឡា ហើយបែរជាប្រឆាំងនឹងបទបញ្ជារបស់ទ្រង់ នោះ អុលឡោះតាអាឡា នឹងដាក់ទោសអ្នករាល់គ្នា ដូចទ្រង់បានដាក់ទោសបុព្វបុរសរបស់អ្នករាល់គ្នាដែរ។
16
ឥឡូវនេះចូរបង្ហាញខ្លួនមក ហើយមើលការអស្ចារ្យមួយយ៉ាងធំ ដែល អុលឡោះតាអាឡា នឹងសំដែងឲ្យអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែក។
17
ពេលនេះ ជារដូវចម្រូតមែនឬទេ? ខ្ញុំនឹងសូមអង្វរ អុលឡោះតាអាឡា ទ្រង់ធ្វើឲ្យមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងបំណង អុលឡោះតាអាឡា ដោយសុំឲ្យមានស្តេចម្នាក់សោយរាជ្យលើអ្នករាល់គ្នា»។
18
សាំយូអែលសូមអង្វរ អុលឡោះតាអាឡា ហើយនៅថ្ងៃដដែលនោះ ទ្រង់ធ្វើឲ្យមានផ្គរ មានភ្លៀង។ ប្រជាជនទាំងមូលស្ញែងខ្លាច អុលឡោះតាអាឡា និងសាំយូអែលយ៉ាងខ្លាំង។
19
ប្រជាជនទាំងនោះជម្រាបសាំយូអែលថា៖ «សូមលោកជួយអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់លោកក្នុងនាមយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំឲ្យមានស្តេច»។
20
សាំយូអែលនិយាយទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ! អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពី អុលឡោះតាអាឡា គឺត្រូវគោរពបម្រើ អុលឡោះតាអាឡា ឲ្យអស់ពីចិត្ត។
21
កុំងាកចេញពីអុលឡោះទៅគោរពព្រះក្លែងក្លាយឡើយ ព្រះទាំងនោះពុំអាចផ្តល់ផលប្រយោជន៍ ឬជួយរំដោះអ្នករាល់គ្នាបានទេ ព្រោះសុទ្ធតែជារបស់ឥតបានការ។
22
ដោយយល់ដល់នាមដ៏ខ្ពង់ខ្ពស់របស់ទ្រង់ អុលឡោះតាអាឡា មិនបោះបង់ចោលប្រជារាស្ត្ររបស់ទ្រង់ទេ ដ្បិត អុលឡោះតាអាឡា ពេញចិត្តឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់អុលឡោះ។
23
ម៉្យាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះ អុលឡោះតាអាឡា ដោយឈប់ទូរអាអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។
24
ចូរគោរពកោតខ្លាច អុលឡោះតាអាឡា ហើយបម្រើទ្រង់យ៉ាងស្មោះអស់ពីដួងចិត្ត។ ចូរពិចារណាមើលកិច្ចការដ៏ធំធេង ដែលទ្រង់បានធ្វើចំពោះអ្នករាល់គ្នា!
25
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តអំពើអាក្រក់ នោះអ្នករាល់គ្នាមុខជាត្រូវវិនាសរួមជាមួយស្តេចរបស់អ្នករាល់គ្នាមិនខាន។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31