bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 22
1 Samuel 22
Khmer 2014 (អាល់គីតាប)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 23 →
1
ទតចាកចេញពីក្រុងកាថ ហើយភៀសខ្លួនទៅនៅរអាងភ្នំអាឌូឡាំ។ កាលបងប្អូន និងក្រុមគ្រួសាររបស់គាត់ទាំងប៉ុន្មានបានដឹង ពួកគេក៏នាំគ្នាទៅនៅទីនោះជាមួយគាត់។
2
ម៉្យាងទៀតអស់អ្នកដែលមានបញ្ហាផ្សេងៗ អ្នកជំពាក់បំណុលគេ ព្រមទាំងអ្នកដែលមិនពេញចិត្តនឹងស្តេច បានប្រមូលគ្នាមកនៅជាមួយគាត់ មានទាំងអស់ប្រមាណបួនរយនាក់ ហើយទតក៏ឡើងធ្វើជាមេ។
3
បន្ទាប់មកទតចាកចេញពីទីនោះឆ្ពោះទៅមីសប៉ា នៅស្រុកម៉ូអាប់។ គាត់ជម្រាបស្តេចស្រុកម៉ូអាប់ថា៖ «សូមមេត្តាអនុញ្ញាតឲ្យឪពុកម្តាយរបស់ខ្ញុំមកស្នាក់អាស្រ័យនៅក្នុងស្រុករបស់ស្តេច រហូតដល់ពេលដែលខ្ញុំដឹងថា អុលឡោះនឹងប្រព្រឹត្តយ៉ាងណាចំពោះខ្ញុំ»។
4
ទតបាននាំឪពុកម្តាយចូលជួបស្តេចម៉ូអាប់ ហើយគាត់ទាំងពីរក៏ស្នាក់នៅជាមួយស្តេច ក្នុងអំឡុងពេលដែលទតលាក់ខ្លួន។
5
ថ្ងៃមួយកាដមកជម្រាបទតថា៖ «សូមកុំលាក់ខ្លួននៅទីនេះឡើយ សូមវិលត្រឡប់ទៅស្រុកយូដាវិញទៅ»។ ដូច្នេះ ទតក៏ធ្វើដំណើរឆ្ពោះទៅព្រៃហារេក។
6
ស្តេចសូលជ្រាបថា មានគេឃើញទត និងបក្សពួក។ ពេលនោះ ស្តេចកំពុងនៅភូមិគីបៀរ ក្រោមម្លប់ម៉ៃសាក់នៅលើភ្នំ ស្តេចកាន់លំពែងមួយ ហើយអ្នកបម្រើទាំងប៉ុន្មានឈរនៅជុំវិញ។
7
ស្តេចបានបញ្ជាទៅកាន់អ្នកបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅពុនយ៉ាមីនអើយ! ចូរស្តាប់យើង! តើកូនលោកអ៊ីសាយមានផ្តល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឬទេ?
8
អ្នកទាំងអស់បានឃុបឃិតគ្នាប្រឆាំងនឹងយើង ហើយគ្មាននរណាម្នាក់ប្រាប់ឲ្យយើងដឹងថា កូនរបស់យើងបានចងសម្ពន្ធមេត្រីជាមួយកូនរបស់លោកអ៊ីសាយទេ។ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ឈឺឆ្អាលនឹងយើង ហើយប្រាប់យើងថា កូនយើងបានជំរុញអ្នកបម្រើរបស់យើងម្នាក់នោះ ឲ្យដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះឡើយ!»។
9
លោកដូអេក ជនជាតិអេដុម ដែលឈរនៅជាមួយអ្នកបម្រើរបស់ស្តេចសូល ជម្រាបស្តេចថា៖ «ខ្ញុំបានឃើញកូនរបស់លោកអ៊ីសាយទៅភូមិណូប ជួបនឹងលោកអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប។
10
លោកអហ៊ីម៉ាឡេកបានសួរ អុលឡោះតាអាឡា តាមសំណូមពររបស់ទត។ គាត់បានផ្តល់ស្បៀងអាហារ និងឲ្យដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីនទៅគាត់ផង»។
11
ស្តេចសូលចាត់គេឲ្យទៅហៅអ៊ីមុាំអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប ព្រមទាំងក្រុមគ្រួសារទាំងមូលរបស់គាត់ និងក្រុមអ៊ីមុាំ នៅភូមិណូបឲ្យមក។ ពួកគេក៏មកជួបស្តេចទាំងអស់គ្នា។
12
ស្តេចសូលមានប្រសាសន៍ថា៖ «ចូរស្តាប់! កូនរបស់លោកអហ៊ីទូប!»។ អ៊ីមុាំឆ្លើយថា៖ «បាទ លោកម្ចាស់»។
13
ស្តេចបានសួរថា៖ «ហេតុអ្វីបានជាលោកឃុបឃិតជាមួយកូនរបស់លោកអ៊ីសាយ ប្រឆាំងនឹងយើងដូច្នេះ? ហេតុអ្វីបានជាលោកផ្តល់ស្បៀងអាហារ និងដាវ ហើយថែមទាំងទូរអាសួរអុលឡោះតាមសំណូមពររបស់វា ដើម្បីជួយវាឲ្យបះបោរ ដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះ?»។
14
លោកអហ៊ីម៉ាឡេកឆ្លើយស្តេចថា៖ «ក្នុងចំណោមអ្នកបម្រើរបស់ស្តេច តើមាននរណាស្មោះត្រង់ដូចទត? គាត់ជាកូនប្រសារបស់ស្តេច ជាមេទ័ពនៃកងរក្សាស្តេច និងជាអ្នកមានកិត្តិយសខ្ពង់ខ្ពស់ក្នុងវាំងផង។
15
ថ្ងៃនោះ មិនមែនជាថ្ងៃដំបូងបង្អស់ទេ ដែលខ្ញុំទូរអាសួរអុលឡោះជូនគាត់។ ខ្ញុំគ្មានគំនិតក្បត់ស្តេចសោះ! សូមស្តេចមេត្តាកុំទម្លាក់ទោសមកលើខ្ញុំ ឬលើនរណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ខ្ញុំឡើយ ដ្បិតខ្ញុំពុំបានដឹងរឿងរ៉ាវទាំងនេះទេ ទោះបីរឿងតូច ឬធំក្តី»។
16
ស្តេចមានប្រសាសន៍ថា៖ «អហ៊ីម៉ាឡេក! លោក និងក្រុមគ្រួសារទាំងមូលរបស់លោកត្រូវតែស្លាប់!»។
17
ស្តេចក៏បញ្ជាទៅកងរក្សា ដែលឈរនៅជុំវិញស្តេចថា៖ «ចូរនាំគ្នាសម្លាប់ពួកអ៊ីមុាំជាអ្នកបម្រើរបស់ អុលឡោះតាអាឡា ចោលទៅ ព្រោះពួកគេបានចូលដៃជាមួយទតដែរ គឺពួកគេដឹងថា ទតរត់គេចខ្លួន តែពួកគេមិនបានប្រាប់យើងទេ!»។ ប៉ុន្តែ អ្នកបម្រើរបស់ស្តេចសូល មិនព្រមលើកដៃសម្លាប់ពួកអ៊ីមុាំជាអ្នកបម្រើរបស់ អុលឡោះតាអាឡា ឡើយ។
18
ស្តេចបានបញ្ជាទៅកាន់លោកដូអេក ជាជនជាតិអេដុមថា៖ «ចូរសម្លាប់អ៊ីមុាំទាំងនោះទៅ!»។ លោកដូអេកក៏ស្ទុះទៅសម្លាប់ពួកអ៊ីមុាំ។ ថ្ងៃនោះ លោកដូអេកបានសម្លាប់មនុស្ស ដែលពាក់អាវអេផូដធ្វើពីក្រណាត់ទេសឯកអស់ចំនួនប៉ែតសិបប្រាំនាក់។
19
បន្ទាប់មកស្តេចសូលកាប់សម្លាប់រង្គាលមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ព្រមទាំងគោ លា និងចៀមនៅភូមិណូប ដែលជាភូមិរបស់ពួកអ៊ីមុាំ។
20
ប៉ុន្តែ លោកអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេក និងជាចៅរបស់លោកអហ៊ីទូប បានភៀសខ្លួន ទៅជ្រកកោនជាមួយទត។
21
លោកអបៀថើរជម្រាបទតថា ស្តេចសូលបានសម្លាប់រង្គាលពួកអ៊ីមុាំជាអ្នកបម្រើរបស់ អុលឡោះតាអាឡា ។
22
ទតមានប្រសាសន៍ទៅកាន់លោកអបៀរថើរថា៖ «ពីថ្ងៃមុន ពេលឃើញដូអេក ជាជនជាតិអេដុមនៅភូមិណូប ខ្ញុំដឹងថា គាត់ប្រាកដជាទៅរាយការណ៍ជម្រាបស្តេចមិនខាន។ ដូច្នេះ រូបខ្ញុំនេះហើយដែលបានធ្វើឲ្យក្រុមគ្រួសាររបស់លោកស្លាប់ទាំងអស់គ្នា។
23
ឥឡូវនេះ សូមលោកនៅជាមួយខ្ញុំសិនហើយ កុំភ័យខ្លាចអ្វី ដ្បិតអ្នកដែលចង់ប្រហារជីវិតខ្ញុំ ក៏ចង់ប្រហារជីវិតលោកដែរ បើនៅជាមួយខ្ញុំលោកនឹងបានសេចក្តីសុខ»។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31