bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 3
1 Samuel 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 4 →
1
កុមារសាំយូអែលនៅបម្រើ អុលឡោះតាអាឡា ជាមួយលោកអេលី។ នៅគ្រានោះ អុលឡោះតាអាឡា កម្រមានបន្ទូលមកកាន់ប្រជាជនអ៊ីស្រអែលណាស់ ហើយក៏កម្រឲ្យនរណាម្នាក់និមិត្តឃើញការអស្ចារ្យមកពីទ្រង់ដែរ។
2
ពេលនោះភ្នែករបស់លោកអេលីចាប់ផ្តើមងងឹតមើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកអេលីសម្រាន្តនៅក្នុងបន្ទប់របស់គាត់
3
រីឯចង្កៀងដែលគេដុតក្នុងទីសក្ការៈ មិនទាន់រលត់នៅឡើយ ហើយកុមារសាំយូអែលដេកក្នុងម៉ាស្ជិទរបស់ អុលឡោះតាអាឡា ត្រង់កន្លែងតម្កល់ហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះ។
4
ពេលនោះ អុលឡោះតាអាឡា មានបន្ទូលហៅកុមារសាំយូអែល កុមារសាំយូអែលក៏ឆ្លើយ «បាទ!»
5
ហើយរត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ លោកអេលីឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ!»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកវិញ។
6
អុលឡោះតាអាឡា មានបន្ទូលហៅកុមារសាំយូអែលម្តងទៀត សាំយូអែលក្រោកឡើង រត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ គាត់ឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅកូនអើយ!»។
7
កុមារសាំយូអែលមិនទាន់ស្គាល់ អុលឡោះតាអាឡា ទេ ដ្បិតមកទល់ពេលនោះ ទ្រង់ពុំធ្លាប់មានបន្ទូលមកកាន់គេនៅឡើយ។
8
អុលឡោះតាអាឡា មានបន្ទូលហៅកុមារសាំយូអែលម្តងទៀត ជាលើកទីបី។ កុមារសាំយូអែលក៏ក្រោកឡើងរត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទលោកតាហៅខ្ញុំមានការអ្វី»។ ពេលនោះ លោកអេលីយល់ថា អុលឡោះតាអាឡា មានបន្ទូលហៅក្មេងនេះ។
9
លោកអេលីប្រាប់សាំយូអែលថា៖ «ទៅដេកវិញចុះ ប្រសិនបើមានឮសំឡេងហៅម្តងទៀត ត្រូវឆ្លើយថា “សូម អុលឡោះតាអាឡា មានបន្ទូលមកចុះ ខ្ញុំ ជាអ្នកបម្រើ រង់ចាំស្តាប់ហើយ”»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកនៅកន្លែងដដែលវិញ។
10
អុលឡោះតាអាឡា មកឈរនៅក្បែរនោះ ហើយមានបន្ទូលហៅដូចលើកមុនៗថា៖ «សាំយូអែល! សាំយូអែល!» កុមារសាំយូអែលឆ្លើយថា៖ «សូមមានបន្ទូលមកចុះ ខ្ញុំជាអ្នកបម្រើ រង់ចាំស្តាប់ទ្រង់ហើយ»។
11
អុលឡោះតាអាឡា មានបន្ទូលមកកាន់កុមារសាំយូអែលថា៖ «មើល៍! យើងនឹងធ្វើឲ្យមានហេតុការណ៍មួយដ៏រន្ធត់កើតឡើងនៅស្រុកអ៊ីស្រអែល។ នរណាក៏ដោយ ឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។
12
នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តចំពោះអេលីស្របតាមសេចក្តីទាំងអស់ ដែលយើងបានព្រមានគ្រួសារគាត់តាំងពីដើមដល់ចប់។
13
យើងបានប្រាប់គាត់រួចហើយថា យើងនឹងដាក់ទោសគ្រួសាររបស់គាត់រហូតតទៅ ព្រោះតែកំហុសដែលកូនៗរបស់គាត់បានប្រព្រឹត្ត ហើយគាត់ដឹងយ៉ាងច្បាស់ថា កូនៗរបស់គាត់ប្រមាថមើលងាយយើង តែគាត់មិនស្តីបន្ទោសកូនទេ។
14
ហេតុនេះហើយបានជាយើងប្រាប់ក្រុមគ្រួសារអេលីយ៉ាងម៉ឺងម៉ាត់ថា យើងមិនលើកលែងទោសរបស់ពួកគេទេ ទោះបីពួកគេយកគូរបាន ឬជំនូនអ្វីមកជូនយើងក៏ដោយ»។
15
កុមារសាំយូអែលដេករហូតដល់ព្រឹក រួចក៏បើកទ្វារម៉ាស្ទិទរបស់ អុលឡោះតាអាឡា ។ កុមារសាំយូអែលមិនហ៊ានជម្រាបលោកអេលី អំពីនិមិត្តហេតុដ៏អស្ចារ្យ ដែលអុលឡោះសំដែងឲ្យខ្លួនឃើញឡើយ។
16
លោកអេលីហៅកុមារសាំយូអែលថា៖ «កូនសាំយូអែលអើយ!»។ សាំយូអែលឆ្លើយ «បាទ!»។
17
គាត់សួរថា៖ «តើអុលឡោះមានបន្ទូលមកកូនឯងដូចម្តេចខ្លះ? កុំលាក់នឹងតាអី ប្រសិនបើកូនលាក់ពាក្យពេចន៍ណាមួយដែលអុលឡោះមានបន្ទូលប្រាប់នោះ សូមទ្រង់ដាក់ទោសកូនយ៉ាងធ្ងន់ចុះ!»។
18
កុមារសាំយូអែលក៏រៀបរាប់បន្ទូលរបស់អុលឡោះទាំងអស់ប្រាប់លោកអេលី ដោយឥតលាក់លៀមពាក្យណាមួយឡើយ។ គាត់និយាយថា៖ «ទ្រង់ជា អុលឡោះតាអាឡា សូមទ្រង់សម្រេចតាមបំណងរបស់ទ្រង់ចុះ!»។
19
សាំយូអែលមានវ័យចំរើនធំឡើង អុលឡោះតាអាឡា នៅជាមួយគាត់ ហើយគ្រប់សេចក្តីដែលគាត់ថ្លែងក្នុងនាមរបស់ទ្រង់សុទ្ធតែបានសម្រេចទាំងអស់។
20
ក្នុងស្រុកអ៊ីស្រអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា សាំយូអែលពិតជាណាពីរបស់ អុលឡោះតាអាឡា មែន។
21
អុលឡោះតាអាឡា នៅតែបន្តមកស៊ីឡូ។ នៅទីនោះ អុលឡោះតាអាឡា សំដែងឲ្យសាំយូអែលស្គាល់ តាមរយៈបន្ទូលរបស់ទ្រង់។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31