bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 18
1 Samuel 18
Khmer 2014 (អាល់គីតាប)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 19 →
1
ពេលទតនិយាយជាមួយស្តេចសូលចប់ហើយ សម្តេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងទត ហើយស្រឡាញ់ទតដូចស្រឡាញ់ខ្លួនឯងដែរ។
2
នៅថ្ងៃនោះ ស្តេចសូលឃាត់ទតឲ្យនៅជាមួយ គឺគាត់មិនឲ្យទតវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។
3
សម្តេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយទត ព្រោះគាត់ស្រឡាញ់ទត ដូចខ្លួនឯង។
4
សម្តេចយ៉ូណាថានបានដោះអាវធំរបស់សម្តេច មកបំពាក់ឲ្យទត ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្តេច ឲ្យគាត់ដែរ។
5
គ្រប់សមរភូមិដែលស្តេចសូលចាត់ឲ្យទៅ ទតតែងតែទទួលជោគជ័យជានិច្ច។ ស្តេចសូលតែងតាំងទតឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងអ្នកបម្រើរបស់ស្តេចសូល ពេញចិត្តនឹងគាត់គ្រប់ៗគ្នា។
6
កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយដែលទតបានប្រហារជនភីលីស្ទីន ហើយស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រអែល ចេញទៅទទួលស្តេចសូលទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។
7
ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក យ៉ាងរីករាយថា៖ «ស្តេចសូលប្រហារបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់»។
8
ពាក្យទាំងនេះធ្វើឲ្យស្តេចសូលខឹងជាខ្លាំង គាត់នឹកថា៖ «គេសរសើរទតថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ទតនៅខ្វះតែរាជ្យប៉ុណ្ណោះ»។
9
ចាប់តាំងពីថ្ងៃនោះមក ស្តេចសូលស្អប់ទតយ៉ាងខ្លាំង។
10
លុះស្អែកឡើង អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលក្នុងស្តេចសូលទៅជាវិកលចរិតនៅក្នុងម៉ាស្ទិទ។ ទតលេងភ្លេងជូនស្តេចដូចសព្វដង ពេលនោះស្តេចសូលកាន់លំពែង
11
គាត់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះទតភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ ទតគេចផុតដល់ទៅពីរលើក។
12
ស្តេចសូលខ្លាចទត ព្រោះ អុលឡោះតាអាឡា បានបោះបង់ចោលស្តេច ហើយទៅនៅជាមួយទត។
13
ហេតុនេះហើយ ទើបស្តេចសូលឲ្យទតចេញឆ្ងាយពីស្តេច ដោយតែងតាំងគាត់ជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ ទតក៏ដឹកនាំកងទ័ពទៅច្បាំង
14
ហើយគាត់តែងតែបានទទួលជ័យជំនះគ្រប់ពេលទាំងអស់ ដ្បិត អុលឡោះតាអាឡា នៅជាមួយ។
15
ពេលឃើញទតមានជ័យជំនះជាច្រើនដូច្នេះ ស្តេចសូលខ្លាចគាត់ក្រៃលែង។
16
ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រអែល និងប្រជាជនយូដាទាំងមូលស្រឡាញ់ទត ព្រោះគាត់ដឹកនាំពួកគេចេញទៅច្បាំង។
17
ស្តេចសូលនឹកថា៖ «អញមិនចង់សម្លាប់ទតដោយផ្ទាល់ឡើយ គឺទុកឲ្យពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្តេចមានប្រសាសន៍ទៅកាន់ទតថា៖ «យើងនឹងលើកនាងម៉្រាប ជាកូនច្បងរបស់យើងឲ្យអ្នក។ ចូរមានចិត្តក្លាហានបម្រើយើង ហើយចេញទៅច្បាំងសម្រាប់ អុលឡោះតាអាឡា »។
18
ទតជម្រាបថា៖ «សូមជម្រាបស្តេច! តើខ្ញុំជានរណា ហើយគ្រួសារ និងអំបូររបស់ឪពុកខ្ញុំមានឋានៈអ្វី នៅក្នុងស្រុកអ៊ីស្រអែល បានជាខ្ញុំអាចធ្វើជាកូនប្រសាស្តេចដូច្នេះ?»។
19
ប៉ុន្តែ នៅពេលកំណត់ដែលទតត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយនាងម៉្រាប នោះស្តេចសូលបែរជាលើកនាងទៅឲ្យលោកអទ្រីអែល ជាអ្នកក្រុងមេហូឡាទៅវិញ។
20
ពេលនោះ នាងមិកាល់ជាបុត្រីរបស់ស្តេចសូល ក៏ចាប់ចិត្តស្រឡាញ់ទតដែរ។ មានគេយករឿងនេះទៅជម្រាបស្តេចសូល ស្តេចពេញចិត្តណាស់។
21
ស្តេចសូលនឹកថា៖ «អញនឹងលើកនាងឲ្យទតធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់ឲ្យទតធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ស្តេចសូលស្នើជាលើកទីពីរ ឲ្យទតធ្វើជាកូនប្រសា។
22
ស្តេចសូលបញ្ជាអ្នកបម្រើថា៖ «ចូរទៅប្រាប់ទតជាសម្ងាត់ថា “ស្តេចពេញចិត្តនឹងលោកណាស់ ហើយអ្នកបម្រើទាំងអស់ក៏ស្រឡាញ់លោកដែរ។ ដូច្នេះ សូមយល់ព្រមធ្វើជាកូនប្រសាស្តេចទៅ”»។
23
ពួកអ្នកបម្រើនាំពាក្យទាំងនោះ ទៅប្រាប់ទតជាសម្ងាត់។ ទតឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសាស្តេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេស មនុស្សក្រីក្រដូចខ្ញុំ ហើយគ្មានឋានៈសមរម្យផង!»។
24
ពួកអ្នកបម្រើនាំពាក្យសំដីរបស់ទត ទៅជម្រាបស្តេចវិញ។
25
ស្តេចសូលមានប្រសាសន៍ថា៖ «សូមអស់លោកទៅនិយាយប្រាប់ទតថា “ស្តេចមិនចង់បានបណ្តាការអ្វី ក្រៅពីស្បែកអង្គជាតរបស់ពួកភីលីស្ទីនចំនួនមួយរយ ដើម្បីសងសឹកខ្មាំងសត្រូវប៉ុណ្ណោះ”»។ ស្តេចសូលមានគោលបំណងធ្វើឲ្យទត ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកភីលីស្ទីន។
26
ពួកអ្នកបម្រើនាំពាក្យទាំងនោះទៅប្រាប់ទត ហើយទតក៏យល់ឃើញថា សំណើនេះជាការសមរម្យ ដើម្បីធ្វើជាកូនប្រសារបស់ស្តេច។ មុនពេលកំណត់ត្រូវរៀបការ
27
ទត និងទាហានរបស់គាត់នាំគ្នាចេញទៅច្បាំង គាត់សម្លាប់ជនជាតិភីលីស្ទីនពីររយនាក់។ ទតបានកាត់យកស្បែកអង្គជាតរបស់ពួកគេ ហើយនាំយកមករាប់ជូនស្តេច ដើម្បីធ្វើជាកូនប្រសាស្តេច។ ពេលនោះ ស្តេចសូលក៏លើកនាងមិកាល់ជាបុត្រី ឲ្យធ្វើជាភរិយា។
28
ស្តេចសូលយល់ឃើញថា អុលឡោះតាអាឡា នៅជាមួយទត ហើយឃើញថានាងមិកាល់ជាបុត្រីស្រឡាញ់គាត់ដែរ
29
ដូច្នេះ ស្តេចខ្លាចទតរឹតតែខ្លាំងឡើង ហើយចាត់ទុកគាត់ជាគូសត្រូវចាប់ពីពេលនោះតទៅ។
30
ពួកមេទ័ពរបស់ជនជាតិភីលីស្ទីនតែងតែនាំគ្នាចេញមកទន្ទ្រាន ប៉ុន្តែ គ្រប់ពេលប្រយុទ្ធ ទតទទួលជ័យជំនះ ច្រើនជាងអ្នកបម្រើឯទៀតៗរបស់ស្តេចសូល ជាហេតុនាំឲ្យគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31