bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 19
1 Samuel 19
Khmer 2014 (អាល់គីតាប)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 20 →
1
ស្តេចសូលបានប្រាប់សម្តេចយ៉ូណាថានជាកូន ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលគាត់ចង់សម្លាប់ទត។ ប៉ុន្តែ សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូល ស្រឡាញ់ទតណាស់។
2
សម្តេចយ៉ូណាថាននាំដំណឹងទៅប្រាប់ទតថា៖ «ស្តេចសូល ជាឪពុករបស់ខ្ញុំ មានបំណងចង់សម្លាប់ប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។
3
ខ្ញុំនឹងចេញមក ហើយឈរជាមួយឪពុករបស់ខ្ញុំ ជិតចម្ការដែលប្អូនលាក់ខ្លួន។ ខ្ញុំនឹងប្រាប់ឪពុកអំពីរឿងប្អូន ពេលណាខ្ញុំដឹងពីគោលបំណងរបស់ឪពុកហើយ ខ្ញុំនឹងប្រាប់ឲ្យប្អូនដឹងដែរ»។
4
សម្តេចយ៉ូណាថានជម្រាបស្តេចសូល ជាឪពុកអំពីគុណសម្បត្តិរបស់ទតថា៖ «សូមឪពុកកុំធ្វើបាបទត ជាអ្នកបម្រើរបស់ឪពុកឡើយ ដ្បិតគ្នាពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះឪពុកទេ ផ្ទុយទៅវិញ ស្នាដៃអស្ចារ្យដែលទតធ្វើ សុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់ឪពុក។
5
ទតបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ អុលឡោះតាអាឡា បានប្រោសប្រទានជ័យជំនះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រអែលទាំងមូល ដូចឪពុកបានឃើញ និងសប្បាយចិត្តស្រាប់ហើយ។ ហេតុអ្វីបានជាឪពុកចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ទត ដោយគ្មានមូលហេតុដូច្នេះ?»។
6
ស្តេចសូលស្តាប់ពាក្យរបស់សម្តេចយ៉ូណាថាន ហើយមានប្រសាសន៍ថា៖ «ឪពុកសូមស្បថក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្បជានិច្ចថា ទតមិនត្រូវស្លាប់ឡើយ!»។
7
បន្ទាប់មក សម្តេចយ៉ូណាថានទៅហៅទតមក ហើយរៀបរាប់សេចក្តីទាំងនោះប្រាប់គាត់ រួចនាំគាត់ចូលមកជួបស្តេចសូល។ ទតក៏នៅបម្រើស្តេចសូល ដូចពីដើម។
8
សង្គ្រាមចេះតែកើតមាន តទៅមុខទៀត។ ទតចេញទៅច្បាំងជាមួយពួកភីលីស្ទីន ធ្វើឲ្យពួកគេបរាជ័យយ៉ាងធ្ងន់ ហើយបាក់ទ័ពរត់ចំពោះមុខគាត់។
9
ថ្ងៃមួយ ស្តេចសូលកំពុងនៅក្នុងម៉ាស្ទិទទាំងកាន់លំពែងផង។ ពេលនោះ អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលស្តេច ក្នុងពេលដែលទតកំពុងតែលេងពិណ។
10
រំពេចនោះ ស្តេចសូលចង់ប្រហារទត ដោយគប់លំពែងភ្ជាប់គាត់ទៅនឹងជញ្ជាំង តែទតគេចផុត ហើយលំពែងនោះដោតជាប់នឹងជញ្ជាំង។ ទតរត់គេចខ្លួននៅយប់នោះ។
11
ស្តេចសូលចាត់ទាហាន ឲ្យទៅផ្ទះទត ឃ្លាំចាំសម្លាប់គាត់នៅពេលព្រឹក។ ប៉ុន្តែ នាងមិកាល់ជាភរិយាជម្រាបគាត់ថា៖ «បើសិនជាបងមិនរត់នៅយប់នេះទេ ស្អែកបងមុខជាស្លាប់មិនខាន»។
12
នាងសំរូតគាត់ចុះតាមបង្អួច ហើយគាត់រត់គេចខ្លួន ដើម្បីឲ្យរួចជីវិត។
13
បន្ទាប់មក នាងមិកាល់យករូបបដិមាមួយមកដាក់លើគ្រែ ព្រមទាំងយកស្បែកពពែមកដាក់លើខ្នើយ និងយកភួយមកដណ្តប់ឲ្យផង។
14
នៅពេលដែលស្តេចសូលចាត់ទាហានឲ្យទៅចាប់ទតនោះ នាងមិកាល់ប្រាប់ថា៖ «គាត់ឈឺ»។
15
ស្តេចសូលចាត់ទាហានឲ្យវិលទៅរកទតវិញ ដោយបញ្ជាថា៖ «ចូរសែងទាំងគ្រែនាំគេយកមក ដើម្បីឲ្យយើងសម្លាប់ចោល!»។
16
ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមានៅលើគ្រែ និងស្បែកពពែនៅលើខ្នើយ។
17
ស្តេចសូលសួរនាងមិកាល់ថា៖ «ហេតុដូចម្តេចបានជាឯងបញ្ឆោតឪពុកបែបនេះ? ហេតុដូចម្តេចបានជាឯងទុកឲ្យសត្រូវរបស់ឪពុករត់រួច?»។ នាងមិកាល់ជម្រាបថា៖ «គឺគាត់ទេតើដែលប្រាប់ខ្ញុំថា “ទុកឲ្យអញទៅចុះ! បើមិនដូច្នោះទេ អញនឹងសម្លាប់ឯងចោល”»។
18
ពេលនោះទតរត់គេចខ្លួន ទៅជ្រកជាមួយសាំយូអែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលស្តេចសូលបានប្រព្រឹត្តចំពោះរូបគាត់។ បន្ទាប់មក អ្នកទាំងពីរនាំគ្នាទៅនៅកន្លែងមួយឈ្មោះណាយ៉ូត។
19
មានគេជម្រាបស្តេចសូលថា ទតទៅនៅណាយ៉ូតជិតភូមិរ៉ាម៉ា។
20
ស្តេចសូលចាត់ទាហានឲ្យទៅចាប់ទត។ កាលពួកគេទៅដល់ ឃើញក្រុមដែលមានសាំយូអែលជាអ្នកនាំមុខ កំពុងថ្លែងបន្ទូលរបស់អុលឡោះ។ រសរបស់អុលឡោះសណ្ឋិតលើទាហានទាំងនោះធ្វើឲ្យពួកគេថ្លែងបន្ទូលរបស់អុលឡោះដែរ។
21
មានគេនាំដំណឹងនេះទៅជម្រាបស្តេចសូល ស្តេចក៏ចាត់ទាហានមួយក្រុមទៀតឲ្យទៅ ប៉ុន្តែ ពួកគេថ្លែងបន្ទូលរបស់អុលឡោះដែរ។ ស្តេចសូលចាត់ក្រុមទីបីឲ្យទៅ តែពួកនេះថ្លែងបន្ទូលរបស់អុលឡោះដូចពួកមុនៗ។
22
ដូច្នេះ ស្តេចសូលក៏ទៅភូមិរ៉ាម៉ាដោយផ្ទាល់។ កាលទៅដល់ស្រះធំ នៅភូមិសេគូវស្តេចសួរគេថា៖ «តើសាំយូអែល និងទតនៅឯណា?»។ គេប្រាប់ថា៖ «លោកនៅឯណាយ៉ូតជិតភូមិរ៉ាម៉ា។
23
ស្តេចក៏ទៅទីនោះ។ រសរបស់អុលឡោះមកសណ្ឋិតលើស្តេច ហើយស្តេចទៅរហូតដល់ណាយ៉ូត នៅភូមិរ៉ាម៉ា ទាំងថ្លែងបន្ទូលរបស់អុលឡោះ។
24
ស្តេចដោះអាវវែងចេញ ហើយថ្លែងបន្ទូលរបស់អុលឡោះនៅចំពោះមុខសាំយូអែល។ ស្តេចដួលដេក នៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើស្តេចសូលចូលក្រុមណាពីដែរឬ?»។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31