bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 26
1 Samuel 26
Khmer 2014 (អាល់គីតាប)
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 27 →
1
អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ ចូលទៅជួបស្តេចសូល នៅគីបៀរ ហើយប្រាប់ថា៖ «ទតលាក់ខ្លួននៅភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។
2
ដូច្នេះ ស្តេចសូលក្រោកឡើង ចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់ទត។ ស្តេចនាំទាហានដ៏អង់អាចក្នុងចំណោមជនជាតិអ៊ីស្រអែល ចំនួនបីពាន់នាក់ទៅជាមួយ។
3
ស្តេចបោះជំរំក្បែរផ្លូវនៅលើភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន។ ទតរស់នៅក្នុងវាលរហោស្ថាន ហើយឃើញស្តេចសូលតាមរកចាប់ខ្លួនគាត់នៅវាលរហោស្ថាន
4
គាត់ក៏ចាត់មនុស្សឲ្យទៅស៊ើបការណ៍រួចដឹងថា ស្តេចសូលមកដល់ប្រាកដមែន។
5
ពេលនោះ ទតចេញដំណើរទៅដល់ជំរំរបស់ស្តេចសូល។ គាត់ឃើញកន្លែងដែលស្តេចសម្រាន្ត ហើយឃើញកន្លែងដែលលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងជាមេទ័ពរបស់ស្តេចសម្រាន្តដែរ។ ស្តេចសូលសម្រាន្តនៅកណ្តាលជំរំ ហើយពលទ័ពបោះជំរំជុំវិញ។
6
ទតមានប្រសាសន៍ទៅកាន់លោកអហ៊ីម៉ាឡេក ជាជនជាតិហេត ព្រមទាំងលោកអប៊ីសាយជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ថា៖ «តើនរណាស្ម័គ្រចិត្តចុះទៅជំរំរបស់ស្តេចសូលជាមួយខ្ញុំ?»។ លោកអប៊ីសាយឆ្លើយថា៖ «ខ្ញុំស្ម័គ្រចិត្តទៅជាមួយលោក»។
7
យប់នោះ ទត និងលោកអប៊ីសាយចូលទៅក្នុងជំរំ ហើយឃើញស្តេចសូលសម្រាន្តនៅកណ្តាលជំរំ ព្រមទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអប៊ីនើរ និងពលទាហានដេកលក់នៅជុំវិញស្តេច។
8
លោកអប៊ីសាយជម្រាបទតថា៖ «យប់នេះ អុលឡោះប្រគល់សត្រូវរបស់លោក មកក្នុងកណ្តាប់ដៃរបស់លោកហើយ។ សូមអនុញ្ញាតិឲ្យខ្ញុំយកលំពែងចាក់ទម្លុះស្តេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់លើកទីពីរទេ»។
9
ប៉ុន្តែ ទតមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «ទេ! កុំសម្លាប់ស្តេច ដ្បិតអ្នកណាលើកដៃប្រហារស្តេចដែល អុលឡោះតាអាឡា តែងតាំង អ្នកនោះមិនអាចរួចខ្លួនឡើយ»។
10
ទតមានប្រសាសន៍ទៀតថា៖ « អុលឡោះតាអាឡា នៅអស់កល្បជានិច្ច! ដូច្នេះ មានតែទ្រង់ទេដែលផ្តាច់ជីវិតស្តេច ដោយឲ្យស្តេចស្លាប់មកពីអស់អាយុ ឬស្លាប់នៅសមរភូមិ។
11
ប៉ុន្តែ សូម អុលឡោះតាអាឡា ឃាត់ខ្ញុំ កុំឲ្យលើកដៃប្រហារស្តេចដែលទ្រង់បានតែងតាំងនោះឡើយ! ដូច្នេះ ចូរយកតែលំពែងដែលនៅក្បាលដំណេករបស់ស្តេច និងក្អមទឹកប៉ុណ្ណោះ រួចយើងចេញទៅវិញ!»។
12
ទតយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្តេចសូល ហើយនាំគ្នាចាកចេញទៅដោយគ្មានទាហានម្នាក់បានឃើញ និងដឹងឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះ អុលឡោះតាអាឡា ធ្វើឲ្យពួកគេ ដេកលង់លក់ឥតដឹងខ្លួន។
13
ទតឆ្លងទៅភ្នំម្ខាងទៀត ហើយឡើងទៅឈរលើកំពូលភ្នំ ដែលនៅដាច់ឆ្ងាយពីជំរំ។
14
លោកស្រែកហៅកងទ័ព រួចហៅលោកអប៊ីនើរ ជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ម្តេចក៏មិនឆ្លើយ!»។ លោកអប៊ីនើរស្រែកសួរវិញថា៖ «តើអ្នកជានរណា បានជាហ៊ានស្រែកហៅស្តេចដូច្នេះ?»។
15
ទតមានប្រសាសន៍ទៅកាន់លោកអប៊ីនើរថា៖ «តើលោកជាមនុស្សដើមទ្រូងប្រាំហត្ថ មែនឬមិនមែន! នៅស្រុកអ៊ីស្រអែល មានតែលោកទេដែលប្រសើរជាងគេ ចុះហេតុអ្វីបានជាលោកមិនយាមស្តេច ជាចៅហ្វាយរបស់លោក? ដ្បិតមានប្រជាជនម្នាក់ បានលបចូលទៅសម្លាប់ស្តេច ជាអម្ចាស់របស់លោក។
16
ខ្ញុំសុំជម្រាបលោក ក្នុងនាម អុលឡោះតាអាឡា ជាម្ចាស់ដ៏នៅអស់កល្បជានិច្ចថា លោកធ្វេសប្រហែសដូច្នេះមិនល្អទេ! ពួកអ្នកគួរតែស្លាប់ ដោយមិនបានរក្សាការពារចៅហ្វាយរបស់ខ្លួន គឺស្តេចដែល អុលឡោះតាអាឡា បានតែងតាំង។ មើល! នេះនែ៎ លំពែងរបស់ស្តេច និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្តេច!»។
17
ស្តេចសូលស្គាល់សំឡេងរបស់ទត ក៏និយាយថា៖ «ទត កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ទតឆ្លើយតបថា៖ «សូមជម្រាបស្តេច! គឺខ្ញុំមែន!»។
18
គាត់ជម្រាបទៀតថា៖ «ហេតុអ្វីស្តេចចេះតែតាមចាប់ខ្ញុំដូច្នេះ? តើខ្ញុំបានធ្វើអ្វី? តើខ្ញុំប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះ?។
19
សូមស្តេចមេត្តាស្តាប់ពាក្យខ្ញុំ នៅពេលនេះផង។ ប្រសិនបើ អុលឡោះតាអាឡា ជំរុញស្តេចឲ្យប្រព្រឹត្តដូច្នេះចំពោះខ្ញុំ នោះសូម អុលឡោះតាអាឡា ទទួលយកជំនូនមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញស្តេចវិញ សូមឲ្យពួកគេត្រូវបណ្តាសានៅចំពោះ អុលឡោះតាអាឡា ដ្បិតថ្ងៃនេះ ពួកគេបណ្តេញខ្ញុំមិនឲ្យរស់នៅលើទឹកដីដែល អុលឡោះតាអាឡា ប្រទានមកប្រជារាស្ត្ររបស់ទ្រង់ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញខ្ញុំឲ្យទៅគោរពព្រះឯទៀត
20
តែខ្ញុំមិនចង់ឲ្យគេបង្ហូរឈាមខ្ញុំឆ្ងាយពី អុលឡោះតាអាឡា ឡើយ។ ស្តេចនៃជនជាតិអ៊ីស្រអែល តាមធ្វើសឹកនឹងខ្ញុំដែលគ្រាន់តែជាចៃមួយដ៏តូចប៉ុណ្ណោះ ស្តេចដេញតាមខ្ញុំ ដូចគេដេញបាញ់សត្វទទានៅលើភ្នំ»។
21
ស្តេចសូលនិយាយថា៖ «ទតកូនអើយ ឪពុកខុសហើយ! ចូរវិលត្រឡប់មកវិញ ឪពុកឈប់ធ្វើបាបកូនទៀតហើយ ព្រោះថ្ងៃនេះ កូនបានទុកជីវិតឲ្យឪពុក។ ឪពុកបានប្រព្រឹត្តដូចជាមនុស្សលេលា ឪពុកបានធ្វើខុសយ៉ាងធ្ងន់»។
22
ទតជម្រាបថា៖ «នេះជាលំពែងរបស់ស្តេច! សូមចាត់សេនាម្នាក់ឲ្យមកយកទៅវិញចុះ!
23
សូម អុលឡោះតាអាឡា ប្រព្រឹត្តចំពោះយើងតាមសេចក្តីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ថ្ងៃនេះ អុលឡោះតាអាឡា ប្រគល់ស្តេចមកក្នុងកណ្តាប់ដៃខ្ញុំ តែខ្ញុំមិនព្រមលើកដៃប្រហារស្តេចដែល អុលឡោះតាអាឡា បានតែងតាំងឡើយ។
24
ថ្ងៃនេះ ជីវិតរបស់ស្តេចមានតម្លៃចំពោះខ្ញុំយ៉ាងណា សូមឲ្យជីវិតខ្ញុំក៏មានតម្លៃនៅចំពោះ អុលឡោះតាអាឡា យ៉ាងនោះដែរ ហើយសូមទ្រង់រំដោះខ្ញុំ ឲ្យរួចផុតពីគ្រោះកាចសព្វបែបយ៉ាង»។
25
ស្តេចសូលនិយាយទៅកាន់ទតថា៖ «ទតកូនអើយ សូមអុលឡោះប្រទានពរដល់កូន! អ្វីៗទាំងប៉ុន្មានដែលកូនធ្វើ មុខជាបានសម្រេចពុំខាន!»។ ទតក៏បន្តដំណើរទៅមុខទៀត រីឯស្តេចសូល ក៏វិលទៅកាន់ម៉ាស្ទិទវិញដែរ។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31