bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 2
1 Samuel 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 3 →
1
ពេលនោះ នាងហាណាទូរអាដូចតទៅ៖ « អុលឡោះតាអាឡា ប្រោសប្រទានឲ្យខ្ញុំមានចិត្ត ត្រេកអរសប្បាយយ៉ាងខ្លាំង អុលឡោះតាអាឡា លើកខ្ញុំឡើងឲ្យបានខ្ពស់មុខ ខ្ញុំអាចហាមាត់និយាយតទល់នឹងខ្មាំងសត្រូវវិញ ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះទ្រង់សង្គ្រោះខ្ញុំ។
2
គ្មាននរណាម្នាក់វិសុទ្ធ ដូច អុលឡោះតាអាឡា ទេ គ្មាននរណាម្នាក់ដូចទ្រង់ឡើយ ហើយក៏គ្មានថ្មដាណារឹងមាំ ដូចអុលឡោះជាម្ចាស់នៃយើងដែរ។
3
កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសំដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិត អុលឡោះតាអាឡា ជាម្ចាស់ ដែលជ្រាបសព្វគ្រប់ទាំងអស់ ទ្រង់វិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។
4
ទ្រង់កាច់បំបាក់ធ្នូរបស់ទាហានដ៏ខ្លាំងពូកែ តែទ្រង់ប្រទានកម្លាំង ដល់មនុស្សទន់ខ្សោយ។
5
អស់អ្នកដែលធ្លាប់តែមានអាហារបរិបូណ៌ បែរជានាំគ្នាស្វែងរកអាហារចំអែតក្រពះ រីឯអ្នកដែលធ្លាប់តែអត់ឃ្លាន បែរជាមានអាហារបរិបូណ៌ទៅវិញ។ ទ្រង់ប្រោសប្រទានឲ្យស្ត្រីអារ សំរាលកូនដល់ទៅប្រាំពីរដង តែស្ត្រីសាយកូន បែរជាគ្មានកូនទៅវិញ។
6
ជីវិតរបស់មនុស្ស ត្រូវស្លាប់ ឬរស់ ស្រេចតែលើ អុលឡោះតាអាឡា គេត្រូវធ្លាក់ទៅក្នុងផ្នូរខ្មោច ឬឡើងមកវិញ ក៏ស្រេចតែលើទ្រង់ដែរ
7
មនុស្សយើងមាន ឬក្រ ស្រេចតែលើ អុលឡោះតាអាឡា ទ្រង់បន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។
8
ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិត អុលឡោះតាអាឡា បានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។
9
ទ្រង់ថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងទ្រង់ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនបានឡើយ។
10
អស់អ្នកដែលប្រឆាំងនឹង អុលឡោះតាអាឡា មុខជាត្រូវអន្តរាយ ទ្រង់ធ្វើឲ្យមានរន្ទះពីលើមេឃ បាញ់ចំពួកគេ។ អុលឡោះតាអាឡា នឹងវិនិច្ឆ័យទោសផែនដីទាំងមូល ទ្រង់ប្រទានកម្លាំងដល់ស្តេច ដែលទ្រង់ជ្រើសរើស ព្រមទាំងប្រទានអំណាចដល់ស្តេច ដែលទ្រង់បានតែងតាំង»។
11
បន្ទាប់មក លោកអែលកាណាក៏វិលទៅផ្ទះរបស់គាត់នៅភូមិរ៉ាម៉ាវិញ រីឯកុមារសាំយូអែលនៅបម្រើ អុលឡោះតាអាឡា ជាមួយអ៊ីមុាំអេលី។
12
កូនប្រុសរបស់លោកអេលីជាមនុស្សពាល ពួកគេមិនស្គាល់ អុលឡោះតាអាឡា ទេ។
13
ទោះបីអ្នកទាំងនោះមានមុខងារជាអ៊ីមុាំក្តី គេប្រព្រឹត្តចំពោះប្រជាជន ដូចតទៅ: កាលណាមានគេយកគូរបានមកជូនអុលឡោះអ្នកបម្រើរបស់អ៊ីមុាំ ក៏ចូលមកចំពេលដែលគេចំអិនសាច់ ទាំងកាន់សមមុខបីមកជាមួយផង។
14
អ្នកបម្រើនោះយកសមចាក់សាច់ដែលគេស្ងោរ នៅក្នុងខ្ទះ ក្នុងឆ្នាំង ឬក្នុងថ្លាង ហើយសាច់ទាំងប៉ុន្មានដែលនៅជាប់នឹងសមនោះ អ៊ីមុាំប្រមូលយកទាំងអស់។ ពួកគេតែងតែប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រអែលទាំងអស់ ដែលមកធ្វើគូរបាននៅស៊ីឡូ។
15
ជួនកាលមុនពេលគេដុតខ្លាញ់ អ្នកបម្រើរបស់អ៊ីមុាំមកនិយាយនឹងអ្នកដែលធ្វើគូរបានថា៖ «ចូរប្រគល់សាច់ដែលត្រូវអាំងនេះជូនអ៊ីមុាំទៅ ដ្បិតគាត់មិនទទួលសាច់ឆ្អិនពីអ្នកទេ គឺគាត់ទទួលតែសាច់ឆៅប៉ុណ្ណោះ»។
16
ប្រសិនបើអ្នកនោះឆ្លើយថា «ត្រូវដុតខ្លាញ់ជាមុនសិន រួចសឹមអ្នកយកតាមចិត្តចុះ!» នោះអ្នកបម្រើពោលឡើងថា «ទេ! ត្រូវឲ្យខ្ញុំឥឡូវនេះមក បើមិនដូច្នោះទេ ខ្ញុំនឹងយកដោយប្រើកម្លាំងបាយ!»។
17
អំពើបាបដែលកូនប្រុសរបស់លោកអេលីប្រព្រឹត្តនោះ ទាស់នឹងបំណងរបស់ អុលឡោះតាអាឡា ខ្លាំងណាស់ ដ្បិតពួកគេប្រមាថមើលងាយគូរបានរបស់អុលឡោះ។
18
កុមារសាំយូអែលបំពេញការងារ នៅចំពោះ អុលឡោះតាអាឡា គាត់ពាក់អាវអេផូដធ្វើពីក្រណាត់ទេសឯក។
19
រៀងរាល់ឆ្នាំ ម្តាយតែងតែដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្ដី ដើម្បីធ្វើគូរបានប្រចាំឆ្នាំ។
20
លោកអេលីជូនពរលោកអែលកាណា និងនាងហាណាថា៖ «សូម អុលឡោះតាអាឡា ប្រោសប្រទាន ឲ្យអ្នកមានកូនផ្សេងទៀត ជាមួយស្ត្រីនេះ ជំនួសកូនដែលនាងបានជូនទៅ អុលឡោះតាអាឡា!»។ បន្ទាប់មកពួកគេវិលត្រឡប់ទៅផ្ទះវិញ។
21
អុលឡោះតាអាឡា ប្រោសប្រណីដល់នាងហាណា នាងក៏មានផ្ទៃពោះជាបន្តបន្ទាប់ ហើយសំរាលបានកូនប្រុសបីនាក់ និងស្រីពីរនាក់។ រីឯកុមារសាំយូអែលមានវ័យចំរើនធំឡើងនៅចំពោះ អុលឡោះតាអាឡា ។
22
លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ គាត់ឮគេនិយាយពីអំពើផ្សេងៗ ដែលកូនប្រុសទាំងពីររបស់គាត់បានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលទាំងមូល ជាពិសេស គាត់ឮថា កូនរបស់គាត់តែងតែដេកជាមួយស្រីៗ ដែលធ្វើការនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
23
លោកអេលីក៏ពោលទៅកូនៗរបស់គាត់ថា៖ «ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ពុកបានឮប្រជាជននិយាយពីអំពើអាក្រក់របស់កូនគ្រប់ៗគ្នា។
24
កូនអើយមិនត្រូវធ្វើបែបនេះឡើយ អ្វីៗទាំងប៉ុន្មានដែលពុកបានឮប្រជាជននិយាយពីកូននោះ អាក្រក់ហួសហេតុណាស់!
25
ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទៅលើម្នាក់ទៀត អុលឡោះនឹងរកខុសត្រូវឲ្យ ផ្ទុយទៅវិញ ប្រសិនបើគេប្រព្រឹត្តអំពើបាបទៅលើ អុលឡោះតាអាឡា តើនឹងមាននរណារកខុសត្រូវឲ្យ?»។ កូនៗលោកអេលីពុំព្រមស្តាប់តាមពាក្យទូន្មានរបស់ឪពុកឡើយ ដ្បិត អុលឡោះតាអាឡា បានសម្រេចប្រហារជីវិតពួកគេចោល។
26
រីឯកុមារសាំយូអែលមានវ័យចំរើនធំឡើងជាទីគាប់ចិត្ត អុលឡោះតាអាឡា និងជាទីពេញចិត្តរបស់មនុស្សម្នាទាំងឡាយ។
27
មានអ្នកជំនិតមួយនាក់របស់អុលឡោះបានមកជួបលោកអេលីពោលថា៖ « អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: “កាលបុព្វបុរសរបស់អ្នកស្ថិតនៅស្រុកអេស៊ីប ជាទាសកររបស់ស្តេចហ្វៀរ៉អ៊ូន យើងបានសំដែងឲ្យគេស្គាល់យើង។
28
យើងជ្រើសរើសហារូន ជាបុព្វបុរសរបស់អ្នក ពីក្នុងចំណោមកុលសម្ព័ន្ធទាំងអស់របស់ប្រជាជនអ៊ីស្រអែល ឲ្យបំពេញមុខងារជាអ៊ីមុាំ ដើម្បីឡើងទៅអាសនៈដុតគ្រឿងក្រអូប និងពាក់អាវអេផូដបម្រើយើង។ យើងបានចែកសាច់ដែលជនជាតិអ៊ីស្រអែល យកមកដុតជាគូរបានជូនយើង ឲ្យពូជពង្សនៃបុព្វបុរសរបស់អ្នករាល់គ្នា។
29
ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីគូរបាន និងជំនូនដែលយើងបង្គាប់ឲ្យប្រជាជនយកមកជូន នៅក្នុងម៉ាស្ទិទរបស់យើង? ហេតុអ្វីបានជាអ្នកលើកតម្កើងកូនរបស់អ្នកជាងយើង ដោយបណ្តោយឲ្យកូនយកចំណែកជំនូនល្អៗរបស់ជនជាតិអ៊ីស្រអែល ជាប្រជាជនរបស់យើង យកទៅបំប៉នខ្លួនឯងដូច្នេះ?”
30
ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារឹកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្តល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!
31
ទៅអនាគត យើងនឹងធ្វើឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នកបាក់កម្លាំង ហើយក្នុងពូជពង្សរបស់អ្នក គ្មាននរណាម្នាក់មានអាយុវែងទៀតឡើយ។
32
អ្នកនឹងឃើញទុក្ខព្រួយនៅក្នុងម៉ាស្ទិទរបស់យើង។ ប្រជាជនអ៊ីស្រអែលនឹងទទួលសេចក្តីសុខចំរើន រីឯក្នុងពូជពង្សរបស់អ្នកវិញ គ្មាននរណាម្នាក់មានអាយុវែងទៀតឡើយ។
33
ទោះជាយ៉ាងណាក្តី យើងនឹងទុកឲ្យមានមនុស្សម្នាក់ក្នុងពូជពង្សរបស់អ្នក បំពេញមុខងារនៅជិតអាសនៈរបស់យើង ដើម្បីឲ្យអ្នកឈឺចិត្ត និងបាត់បង់សេចក្តីសង្ឃឹម។ រីឯកូនចៅឯទៀតៗរបស់អ្នកដែលកើតមកតាមក្រោយនឹងត្រូវស្លាប់ ក្នុងពេលកំពុងតែពេញវ័យ។
34
អ្នកនឹងឃើញការដែលកើតមានចំពោះកូនប្រុសទាំងពីររបស់អ្នក គឺហូបនី និងភីនេហាស ទុកជាទីសំគាល់។ ពួកគេទាំងពីរនាក់នឹងត្រូវស្លាប់ក្នុងថ្ងៃតែមួយ។
35
បន្ទាប់មក យើងជ្រើសរើសយកអ៊ីមុាំម្នាក់ ដែលមានចិត្តស្មោះត្រង់ ហើយប្រព្រឹត្តតាមចិត្ត និងតាមគោលគំនិតរបស់យើង។ យើងនឹងឲ្យគេមានពូជពង្សមួយដែលមានស្ថិរភាព គេនឹងបម្រើស្តេចដែលយើងតែងតាំងជារៀងរហូត។
36
ពេលនោះពូជពង្សរបស់អ្នក ដែលនៅសេសសល់ នឹងមកក្រាបសំពះអ្នកនោះ ដើម្បីសុំប្រាក់ និងសុំអាហារទាំងអង្វរថា “សូមមេត្តាអនុញ្ញាតឲ្យខ្ញុំ នៅបំពេញការងារជាអ៊ីមុាំជាមួយអ្នក ដើម្បីឲ្យខ្ញុំមានអាហារខ្លះសម្រាប់បរិភោគផង”»។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31