bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 20
1 Samuel 20
Khmer 2014 (អាល់គីតាប)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 21 →
1
ទតរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្តេចយ៉ូណាថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះឪពុករបស់បង បានជាស្តេចរកសម្លាប់ខ្ញុំដូច្នេះ?»។
2
សម្តេចយ៉ូណាថានឆ្លើយតបថា៖ «សូមកុំឲ្យកើតមានដូច្នោះអី! ប្អូនមិនត្រូវស្លាប់ទេ! ឪពុករបស់ខ្ញុំមិនដែលធ្វើអ្វី ដោយឥតប្រាប់ឲ្យខ្ញុំដឹងជាមុនឡើយ ទោះបីការនោះធំ ឬតូចក្តី។ បើឪពុកចង់សម្លាប់ប្អូន គាត់មុខជាប្រាប់ឲ្យខ្ញុំដឹងមិនខានគាត់មិនលាក់ទេ»។
3
ទតមានប្រសាសន៍ទៀតថា៖ «ឪពុករបស់បងដឹងច្បាស់ថា ខ្ញុំជាមិត្តសម្លាញ់របស់បង បានជាគាត់គិតថា “មិនត្រូវឲ្យយ៉ូណាថានដឹងទេ ក្រែងលោគេពិបាកចិត្ត”។ ប៉ុន្តែ ខ្ញុំសូមស្បថក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងនាមបងផ្ទាល់ដែលនៅមានជីវិតថា សេចក្តីស្លាប់នៅឃ្លាតពីខ្ញុំតែមួយចង្អាមប៉ុណ្ណោះ»។
4
សម្តេចយ៉ូណាថានពោលទៅកាន់ទតថា៖ «បើប្អូនចង់ឲ្យខ្ញុំធ្វើអ្វី ខ្ញុំធ្វើតាមទាំងអស់»។
5
ទតតបទៅសម្តេចយ៉ូណាថានវិញថា៖ «ស្អែកនេះជាថ្ងៃបុណ្យដើមខែ ធម្មតាខ្ញុំត្រូវទៅបរិភោគរួមតុជាមួយស្ដេច។ សូមឲ្យខ្ញុំចេញទៅពួននៅឯស្រែ រហូតដល់ល្ងាចខានស្អែក។
6
ឪពុករបស់បងមុខជាសួររកខ្ញុំ ព្រោះខ្ញុំមិននៅ សូមជម្រាបស្តេចថា “ទតទទូចសូមអនុញ្ញាតពីខ្ញុំ ធ្វើដំណើរទៅបេថ្លេហិម ជាភូមិកំណើតរបស់គេយ៉ាងប្រញាប់ ដើម្បីចូលរួមធ្វើគូរបានប្រចាំឆ្នាំ ជាមួយនឹងអំបូរទាំងមូល”។
7
ប្រសិនបើស្តេចមានប្រសាសន៍ថា “មិនអីទេ!” នោះខ្ញុំនឹងបានសុខសាន្ត! ផ្ទុយទៅវិញ បើស្តេចខឹង នោះបងនឹងដឹងច្បាស់ថា ស្តេចបានសម្រេចចិត្តធ្វើបាបខ្ញុំហើយ។
8
ដូច្នេះ សូមបងសំដែងចិត្តស្មោះស្ម័គ្រចំពោះខ្ញុំផង ដ្បិតយើងទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នាក្នុងនាម អុលឡោះតាអាឡា ។ ម៉្យាងទៀត បើបងឃើញខ្ញុំមានកំហុសអ្វី សូមសម្លាប់ខ្ញុំដោយផ្ទាល់ដៃចុះ កុំចាប់ខ្ញុំទៅជូនឪពុករបស់បងអី»។
9
សម្តេចយ៉ូណាថានពោលឡើងថា៖ «កុំមានគំនិតដូច្នេះឡើយ! ប្រសិនបើខ្ញុំដឹងច្បាស់ថា ឪពុករបស់ខ្ញុំសម្រេចចិត្តធ្វើបាបប្អូន នោះខ្ញុំមុខជាប្រាប់ប្អូនមិនខាន»។
10
ទតសួរថា៖ «ប្រសិនបើឪពុករបស់បងឆ្លើយមកបងវិញទាំងខឹងនោះ តើបាននរណានាំដំណឹងមកប្រាប់ខ្ញុំ?»។
11
សម្តេចយ៉ូណាថានពោលមកកាន់ទតថា៖ «មក៍ យើងចេញទៅវាលស្រែ!»។ អ្នកទាំងពីរក៏ចេញទៅវាលស្រែជាមួយគ្នា។
12
សម្តេចយ៉ូណាថានពោលមកកាន់ទតថា៖ «ខ្ញុំសូមសន្យាក្នុងនាម អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលថា ថ្ងៃស្អែក ឬខានស្អែក ពេលថ្មើរនេះ ខ្ញុំនឹងស្ទង់មើលចិត្តឪពុករបស់ខ្ញុំ។ ប្រសិនបើគាត់មានបំណងល្អចំពោះប្អូន ហើយបើខ្ញុំមិនចាត់គេឲ្យនាំដំណឹងមកប្រាប់ប្អូនទេនោះ
13
សូម អុលឡោះតាអាឡា ដាក់ទោសខ្ញុំចុះ។ ប្រសិនបើឪពុកខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូម អុលឡោះតាអាឡា នៅជាមួយប្អូន ដូចទ្រង់នៅជាមួយឪពុកខ្ញុំកាលពីមុនដែរ។
14
ពេលក្រោយប្រសិនបើខ្ញុំនៅមានជីវិត សូមប្អូនប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តស្មោះស្ម័គ្រមកពី អុលឡោះតាអាឡា ដើម្បីកុំឲ្យខ្ញុំបាត់បង់ជីវិតឡើយ។
15
ទោះបី អុលឡោះតាអាឡា ផ្តាច់ជីវិតខ្មាំងសត្រូវរបស់ប្អូនម្តងមួយៗអស់ពីផែនដីក៏ដោយ សូមប្អូននៅតែសំដែងចិត្តស្មោះស្ម័គ្រនេះ ចំពោះកូនចៅរបស់ខ្ញុំ រហូតតទៅ»។
16
ដូច្នេះ សម្តេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយទត និងកូនចៅរបស់គាត់ ដោយពោលថា៖ «សូម អុលឡោះតាអាឡា ដាក់ទោសខ្មាំងសត្រូវរបស់ទត!»។
17
សម្តេចយ៉ូណាថានបានសុំឲ្យទតស្បថសាជាថ្មី ក្នុងនាមនៃសេចក្តីស្រឡាញ់ដែលសម្តេចមានចំពោះគាត់ ដ្បិតសម្តេចយ៉ូណាថានស្រឡាញ់ទត ដូចស្រឡាញ់ខ្លួនឯង។
18
សម្តេចយ៉ូណាថានបញ្ជាក់បន្ថែមថា៖ «ស្អែកនៅពេលបុណ្យដើមខែ គេនឹងសង្កេតឃើញថាបាត់រូបប្អូន ព្រោះកៅអីរបស់ប្អូននៅទំនេរ។
19
ខានស្អែក ប្អូនត្រូវចុះទៅកន្លែងដែលប្អូនបានលាក់ខ្លួនកាលពីថ្ងៃមុននោះ គឺប្អូនត្រូវទៅពួននៅក្បែរផ្ទាំងថ្មអេសែល។
20
ខ្ញុំនឹងបាញ់ព្រួញបីដើមទៅរកថ្មនោះ គឺខ្ញុំបាញ់តម្រង់ឆ្ពោះទៅរកទិសដៅមួយ។
21
បន្ទាប់មក ខ្ញុំប្រើក្មេងបម្រើខ្ញុំឲ្យទៅរើស។ បើខ្ញុំស្រែកថា “មើលហ្ន៎! ព្រួញនៅមិនឆ្ងាយទេ ចូរទៅរើសមក” នោះបានសេចក្តីថា ប្អូនអាចវិលមកវិញដោយសុខសាន្ត! ខ្ញុំសុំស្បថក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្បថា គ្មានបញ្ហាអ្វីទេ!
22
ប៉ុន្តែ បើខ្ញុំប្រាប់ទៅក្មេងបម្រើនោះថា “ព្រួញនៅឆ្ងាយឯនាយ” នោះចូរប្អូនទៅចុះ ដ្បិត អុលឡោះតាអាឡា គាប់ចិត្តឲ្យប្អូនចាកចេញទៅហើយ។
23
អុលឡោះតាអាឡា ធ្វើជាសាក្សីដឹងឮរហូតតទៅ ចំពោះពាក្យដែលយើងបានសន្យាជាមួយគ្នា»។
24
ទតក៏ចេញទៅពួននៅឯវាលស្រែ។ លុះដល់ពេលបុណ្យដើមខែ ស្តេចសូលបានបរិភោគក្នុងពិធីជប់លៀង។
25
ស្តេចនៅជិតជញ្ជាំងដូចសព្វមួយដង សម្តេចយ៉ូណាថាននៅទល់មុខ លោកអប៊ីនើរអង្គុយនៅក្បែរស្តេច តែកន្លែងរបស់ទតនៅទំនេរ។
26
នៅថ្ងៃនោះស្តេចសូលមិនសួរនាំអ្វីឡើយ ដោយស្តេចនឹកស្មានថា មានហេតុអ្វីមួយកើតឡើងចំពោះទត ធ្វើឲ្យគាត់ក្លាយទៅមិនបរិសុទ្ធ គឺនឹកស្មានថាគាត់ពិតជាមិនបរិសុទ្ធមែន។
27
នៅថ្ងៃបន្ទាប់ ជាថ្ងៃទីពីរនៃពិធីបុណ្យដើមខែ កន្លែងរបស់ទតនៅទំនេរដដែល។ ស្តេចសូលសួរសម្តេចយ៉ូណាថានជាកូនថា៖ «ហេតុអ្វីបានជាកូនលោកអ៊ីសាយមិនមកជប់លៀង ទាំងម្សិលមិញទាំងថ្ងៃនេះដូច្នេះ?»។
28
សម្តេចយ៉ូណាថានជម្រាបថា៖ «ទតបានសូមអនុញ្ញាតពីខ្ញុំទៅឯបេថ្លេហិម
29
ដោយប្រាប់ថា “សូមអនុញ្ញាតឲ្យខ្ញុំចេញទៅ ដ្បិតអំបូររបស់យើងខ្ញុំត្រូវធ្វើគូរបាននៅទីនោះ ហើយបងប្រុសខ្ញុំបានផ្តាំឲ្យខ្ញុំទៅចូលរួម។ បើសម្តេចយល់អធ្យាស្រ័យដល់ខ្ញុំ សូមអនុញ្ញាតឲ្យខ្ញុំទៅជួបជុំបងប្អូនផង”។ ហេតុនេះហើយបានជាគេមិនមកចូលរួមក្នុងពិធីជប់លៀងរបស់ឪពុក»។
30
ស្តេចសូលខឹងនឹងសម្តេចយ៉ូណាថានយ៉ាងខ្លាំង ស្តេចស្រែកជេរថា៖ «អាកូនឥតពូជ ឥតអំបូរ! អញដឹងថា ឯងកាន់ជើងកូនរបស់លោកអ៊ីសាយ។ ឯងមុខជាត្រូវអាម៉ាស់ ទាំងកូនទាំងម្តាយមិនខាន!
31
តោងដឹងថា ដរាបណាកូនលោកអ៊ីសាយនៅមានជីវិតលើផែនដី នោះឯងច្បាស់ជាមិនអាចឡើងសោយរាជ្យបានឡើយ។ ដូច្នេះ ចូរចាត់គេឲ្យទៅចាប់វានាំមកឲ្យអញនៅទីនេះ ដ្បិតវាត្រូវតែស្លាប់»។
32
សម្តេចយ៉ូណាថានជម្រាបស្តេចសូលជាឪពុកថា៖ «ហេតុអ្វីបានជាគេត្រូវស្លាប់ តើគេបានធ្វើអ្វី?»។
33
ស្តេចសូលក៏គប់លំពែងតម្រង់ទៅសម្តេចយ៉ូណាថាន ដើម្បីប្រហារជីវិត។ ពេលនោះ សម្តេចយ៉ូណាថានជ្រាបថា ឪពុកពិតជាបានសម្រេចចិត្តសម្លាប់ទត។
34
សម្តេចក្រោកចេញពីតុ ដោយខឹងយ៉ាងខ្លាំង ហើយមិនខ្ចីពិសាអាហារនៅថ្ងៃទីពីរ នៃពិធីបុណ្យដើមខែនោះឡើយ ព្រោះសម្តេចព្រួយបារម្ភអំពីទតដែលឪពុកបានជេរប្រមាថ។
35
ព្រឹកឡើងសម្តេចយ៉ូណាថានចេញទៅវាលស្រែ ឆ្ពោះទៅកន្លែងដែលគាត់បានណាត់ជាមួយទត។ សម្តេចនាំក្មេងម្នាក់ទៅជាមួយផង។
36
សម្តេចប្រាប់វាថា៖ «ចូររត់ទៅរើសព្រួញដែលអញនឹងបាញ់ឥឡូវនេះ»។ ក្មេងនោះក៏រត់ទៅមុខ ហើយសម្តេចយ៉ូណាថានបាញ់ព្រួញរំលងឲ្យឆ្ងាយពីវា។
37
ពេលក្មេងនោះរត់ទៅដល់កន្លែងដែលព្រួញធ្លាក់ សម្តេចយ៉ូណាថានស្រែកឡើងថា៖ «ព្រួញធ្លាក់នៅឆ្ងាយពីឯងមែនទេ!
38
ចូរប្រញាប់រត់ទៅ កុំឈប់ឡើយ!»។ ក្មេងនោះក៏រើសព្រួញ ហើយត្រឡប់មករកចៅហ្វាយវិញ។
39
វាពុំដឹងអ្វីទាំងអស់ គឺមានតែសម្តេចយ៉ូណាថាន និងទតប៉ុណ្ណោះដែលដឹងរឿងនេះ។
40
សម្តេចយ៉ូណាថានប្រគល់ធ្នូ និងព្រួញឲ្យក្មេងបម្រើ ហើយប្រាប់វាឲ្យយកទៅទីក្រុងវិញ។
41
ពេលក្មេងនោះចេញផុតទៅ ទតក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយអោនមុខដល់ដី គោរពសម្តេចយ៉ូណាថានបីដង។ អ្នកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសទត។
42
បន្ទាប់មក សម្តេចយ៉ូណាថាននិយាយទៅកាន់ទតថា៖ «សូមទៅឲ្យបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាម អុលឡោះតាអាឡា ថា “សូម អុលឡោះតាអាឡា ធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។ ទតប្រញាប់ប្រញាល់ចាកចេញទៅ ហើយសម្តេចយ៉ូណាថានក៏វិលត្រឡប់ទៅទីក្រុងវិញដែរ។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31