bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 9
1 Samuel 9
Khmer 2014 (អាល់គីតាប)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 10 →
1
ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន មានបុរសម្នាក់ឈ្មោះគីស ជាកូនរបស់លោកអបៀល ជាចៅរបស់លោកសេរោ ជាចៅទួតរបស់លោកបេកូរ៉ា ក្នុងអំបូរអភីយ៉ា។ លោកគីស ជាអភិជនម្នាក់
2
គាត់មានកូនប្រុសម្នាក់ឈ្មោះសូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជនជាតិអ៊ីស្រអែលគ្មាននរណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌខ្ពស់ជាងគេទាំងអស់។
3
ថ្ងៃមួយ លាញីមួយចំនួនរបស់លោកគីស ជាឪពុករបស់លោកសូល វង្វេងបាត់។ លោកគីសក៏ប្រាប់ទៅលោកសូលជាកូនថា៖ «ចូរនាំអ្នកបម្រើម្នាក់មក ហើយទៅតាមរកលាញីទាំងនោះចុះ»។
4
លោកសូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុកសាលីសា តែរកលាពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ហើយទៅស្រុកពុនយ៉ាមីនក៏នៅតែរកពុំឃើញដដែល។
5
កាលទៅដល់តំបន់ស៊ូភ លោកសូលពោលទៅកាន់អ្នកបម្រើ ដែលមកជាមួយថា៖ «ចូរយើងត្រឡប់ទៅផ្ទះវិញ ក្រែងលោឪពុករបស់ខ្ញុំលែងគិតដល់លាញីទាំងនោះ ហើយបែរជាព្រួយបារម្ភពីពួកយើងវិញ»។
6
អ្នកបម្រើឆ្លើយតបថា៖ «នៅភូមិខាងមុខនេះ មានអ្នកជំនិតម្នាក់របស់អុលឡោះជាមនុស្សដែលគេគោពរាប់អាន។ អ្វីៗដែលគាត់និយាយសុទ្ធតែសម្រេចទាំងអស់។ ដូច្នេះ យើងទៅរកគាត់មើល៍ ប្រហែលជាគាត់នឹងប្រាប់យើងពីផ្លូវដែលត្រូវទៅ»។
7
លោកសូលឆ្លើយតបថា៖ «បើយើងទៅជួបអ្នកជំនិតរបស់អុលឡោះ តើបានអ្វីយកទៅឲ្យគាត់? ក្នុងសំពាយយើងគ្មានសល់នំបុ័ងទេ ហើយយើងក៏គ្មានអំណោយអ្វីសម្រាប់ឲ្យអ្នកជំនិតរបស់អុលឡោះដែរ តើយើងមានអ្វី?»។
8
អ្នកបម្រើពោលជម្រាបលោកសូលវិញថា៖ «ខ្ញុំមានប្រាក់មួយកាក់ជាប់នឹងខ្លួនដែរ ខ្ញុំនឹងឲ្យប្រាក់នេះទៅអ្នកជំនិតរបស់អុលឡោះ ដើម្បីឲ្យគាត់បង្ហាញផ្លូវយើង»។
9
ពីដើម នៅស្រុកអ៊ីស្រអែល កាលណាគេទៅទូរអាសូមអ្វីពីអុលឡោះគេតែងពោលថា «មក៍! យើងទៅរកអ្នកទាយ!» ដ្បិតអ្នកដែលយើងហៅថា ណាពីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «អ្នកទាយ»។
10
លោកសូលតបទៅអ្នកបម្រើវិញថា៖ «យោបល់ល្អ! តោ៎ះ យើងទៅ!»។ អ្នកទាំងពីរក៏ធ្វើដំណើរឆ្ពោះទៅភូមិដែលអ្នកជំនិតរបស់អុលឡោះរស់នៅ។
11
ពេលឡើងភ្នំទៅជិតដល់ភូមិ អ្នកទាំងពីរជួបនឹងក្រមុំៗដែលចេញមកដងទឹកក៏សួរថា៖ «តើលោកអ្នកទាយនៅទីនេះឬទេ?»។
12
នាងទាំងនោះឆ្លើយថា៖ «ចា៎ស! គាត់នៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះគាត់អញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវធ្វើគូរបាននៅកន្លែងសក្ការៈលើទួលខ្ពស់!
13
ពេលចូលទៅដល់ភូមិ អ្នកទាំងពីរនឹងជួបគាត់ មុនគាត់ឡើងទៅកន្លែងសក្ការៈ ដើម្បីពិសាអាហារ។ ពេលណាគាត់អញ្ជើញទៅដល់ ទើបប្រជាជនអាចបរិភោគបាន ដ្បិតគាត់ត្រូវឲ្យពរគូរបាននោះសិន ទើបភ្ញៀវទាំងអស់បរិភោគ។ ដូច្នេះ សូមអញ្ជើញភ្លាមទៅ អ្នកទាំងពីរមុខជាបានជួបគាត់មិនខាន»។
14
អ្នកទាំងពីរបន្តដំណើរទៅមុខ ពេលចូលទៅក្នុងភូមិ ពួកគេជួបសាំយូអែល ចំពេលដែលគាត់ឡើងទៅកាន់កន្លែងសក្ការៈ។
15
មួយថ្ងៃមុនលោកសូលមកដល់ អុលឡោះតាអាឡា មកជួបសាំយូអែល
16
ដោយមានបន្ទូលថា៖ «ស្អែក ពេលថ្មើរហ្នឹង យើងនឹងចាត់បុរសម្នាក់ពីស្រុកពុនយ៉ាមីនឲ្យមកជួបអ្នក។ អ្នកត្រូវចាក់ប្រេងតែងតាំងអ្នកនោះ ឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រអែល ជាប្រជាជនរបស់យើង។ អ្នកនោះនឹងរំដោះប្រជាជនយើង ឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន ដ្បិតយើងបានឃើញទុក្ខវេទនានៃប្រជាជនរបស់យើង ហើយយើងក៏បានឮសំរែករបស់ពួកគេដែរ»។
17
ពេលសាំយូអែលឃើញសូល អុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «គឺបុរសនេះហើយដែលយើងបានប្រាប់អ្នក គេនឹងគ្រងរាជ្យលើប្រជាជនរបស់យើង»។
18
លោកសូលចូលទៅជិតសាំយូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំផង ផ្ទះអ្នកទាយនៅឯណា?»។
19
សាំយូអែលនិយាយតបទៅលោកសូលថា៖ «គឺខ្ញុំហ្នឹងហើយអ្នកទាយ។ សូមអញ្ជើញនាំមុខខ្ញុំ ឡើងទៅកន្លែងសក្ការៈ សូមអ្នកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ ចាំព្រឹកស្អែកខ្ញុំនឹងជម្រាបអ្នកនូវអ្វីៗដែលអ្នកចង់ដឹង រួចសឹមអ្នកអញ្ជើញទៅចុះ!
20
សូមកុំព្រួយបារម្ភនឹងលាញី ដែលវង្វេងបាត់កាលពីបីថ្ងៃមុននោះឡើយ ដ្បិតគេរកវាឃើញវិញហើយ។ ប៉ុន្តែ សូមជ្រាបថា បំណងប្រាថ្នាដ៏ធំបំផុតរបស់ប្រជាជនអ៊ីស្រអែល គឺអ្នក និងគ្រួសាររបស់អ្នកទាំងមូលតែម្តង»។
21
លោកសូលតបវិញថា៖ «ហេតុអ្វីបានជាអ្នកនិយាយមកខ្ញុំដូច្នេះ? ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រអែល ហើយអំបូររបស់ខ្ញុំក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនដែរ»។
22
សាំយូអែលនាំលោកសូល និងអ្នកបម្រើចូលក្នុងបន្ទប់ ហើយឲ្យកន្លែងកិត្តិយសបំផុតដល់គាត់ នៅចំពោះមុខភ្ញៀវទាំងអស់ ដែលមានចំនួនប្រមាណសាមសិបនាក់។
23
លោកសាំយូអែលនិយាយទៅអ្នកដាំបាយថា៖ «ចូរយកសាច់មួយចំណែក ដែលខ្ញុំបានប្រគល់ឲ្យអ្នកទុកដោយឡែកនោះមក»។
24
អ្នកដាំបាយក៏ទៅយកសាច់ភ្លៅដ៏ល្អបំផុត មកដាក់នៅមុខលោកសូល។ សាំយូអែលមានប្រសាសន៍ថា៖ «នេះជាចំណែកដែលយើងបានបំរុងទុកជូនអ្នក សូមអញ្ជើញពិសាសាច់ដែលគេដាក់នៅមុខអ្នកចុះ ដ្បិតខ្ញុំឲ្យគេទុកសាច់ឲ្យអ្នកបរិភោគ រួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ សម្រាប់ឱកាសនេះ»។ ថ្ងៃនោះ លោកសូលបរិភោគជាមួយសាំយូអែល។
25
បន្ទាប់មក អ្នកទាំងពីរចុះពីកន្លែងសក្ការៈមកកាន់ភូមិវិញ ហើយសាំយូអែលសំណេះសំណាលជាមួយលោកសូលនៅខាងលើផ្ទះ។
26
លោកសូល និងអ្នកបម្រើក្រោកឡើងតាំងពីព្រលឹម។ នៅពេលថ្ងៃរះសាំយូអែលនិយាយទៅកាន់លោកសូលដែលនៅខាងលើផ្ទះថា៖ «សូមរៀបចំខ្លួន ខ្ញុំនឹងជូនដំណើរអ្នក!»។ កាលលោកសូលរៀបចំខ្លួនរួចហើយ អ្នកទាំងពីរក៏ចេញមកក្រៅជាមួយគ្នា។
27
កាលធ្វើដំណើរទៅដល់ចុងភូមិ សាំយូអែលនិយាយទៅកាន់លោកសូលថា៖ «សូមប្រាប់អ្នកបម្រើរបស់អ្នកឲ្យដើរទៅមុនយើងចុះ»។ អ្នកបម្រើក៏ដើរទៅមុន រួចសាំយូអែលនិយាយទៀតថា៖ «ឥឡូវនេះ សូមអ្នកឈប់សិន ខ្ញុំនឹងជម្រាបអ្នកឲ្យដឹងពីបន្ទូលរបស់អុលឡោះ»។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31