bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 8
1 Samuel 8
Khmer 2014 (អាល់គីតាប)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 9 →
1
កាលសាំយូអែលមានវ័យកាន់តែចាស់ណាស់ហើយ គាត់បានតែងតាំងកូនប្រុសៗរបស់គាត់ ឲ្យគ្រប់គ្រងប្រជាជនអ៊ីស្រអែល។
2
កូនប្រុសច្បងរបស់គាត់ឈ្មោះយ៉ូអែល និងកូនទីពីរឈ្មោះអប៊ីយ៉ា។ អ្នកទាំងពីរគ្រប់គ្រងនៅក្រុងបៀរសេបា។
3
ប៉ុន្តែ កូនប្រុសរបស់សាំយូអែល ពុំបានដើរតាមគន្លងរបស់ឪពុកទេ។ ពួកគេគិតតែពីចង់បានប្រាក់កាស ស៊ីសំណូក និងកាត់ក្តីដោយអយុត្តិធម៌។
4
ហេតុនេះ អះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែលបានប្រជុំគ្នា ហើយទៅជួបសាំយូអែលនៅរ៉ាម៉ា។
5
អះលីជំអះទាំងនោះជម្រាបគាត់ថា៖ «ឥឡូវនេះលោកចាស់ហើយ រីឯកូនរបស់លោកទៀតសោត ក៏ពុំដើរតាមគន្លងរបស់លោកដែរ។ ដូច្នេះ សូមតែងតាំងឲ្យមានស្តេចមួយនាក់ សោយរាជ្យលើយើងខ្ញុំដូចប្រជាជាតិទាំងប៉ុន្មានផង»។
6
ពេលឮពួកអះលីជំអះពោលថា «សូមតែងតាំងឲ្យមានស្តេចមួយនាក់សោយរាជ្យលើយើងខ្ញុំ» ដូច្នេះ សាំយូអែលមិនសប្បាយចិត្តទេ គាត់ក៏ទូរអាអង្វរ អុលឡោះតាអាឡា ។
7
អុលឡោះតាអាឡា មានបន្ទូលតបមកថា៖ «ចូរស្តាប់តាមពាក្យសំដីទាំងប៉ុន្មានរបស់ប្រជាជនដែលបានទាមទារនោះចុះ។ មិនមែនអ្នកទេដែលពួកគេបោះបង់ចោល គឺយើងទេតើដែលពួកគេបោះបង់ចោល ពួកគេមិនចង់ឲ្យយើងសោយរាជ្យលើពួកគេទៀតឡើយ។
8
តាំងពីថ្ងៃដែលយើងបាននាំពួកគេចេញពីស្រុកអេស៊ីបមក រហូតដល់ឥឡូវនេះ ពួកគេបានបោះបង់ចោលយើង ដើម្បីទៅគោរពបម្រើព្រះដទៃទៀត។ ពួកគេប្រព្រឹត្តចំពោះអ្នកដូចពួកគេធ្លាប់ប្រព្រឹត្តចំពោះយើងដែរ។
9
ដូច្នេះ ចូរស្តាប់តាមពាក្យសំដីពួកគេឥឡូវនេះចុះ ប៉ុន្តែ ចូរព្រមានពួកគេយ៉ាងម៉ឺងម៉ាត់ជាមុន ព្រមទាំងពន្យល់ពួកគេថា ស្តេចដែលនឹងសោយរាជ្យលើពួកគេនោះមានសិទ្ធិយ៉ាងណាៗខ្លះ»។
10
សាំយូអែលបាននាំយកបន្ទូលទាំងប៉ុន្មានរបស់ អុលឡោះតាអាឡា មកថ្លែងប្រាប់ប្រជាជនដែលទាមទារសុំឲ្យមានស្តេចនោះថា៖
11
«ស្តេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នាមានសិទ្ធិដូចតទៅ គឺស្តេចនឹងយកកូនប្រុសរបស់អ្នករាល់គ្នាធ្វើជាទាហាន ខ្លះនៅខាងកងរទេះចំបាំងរបស់ស្តេច ខ្លះនៅខាងទ័ពសេះរបស់ស្តេច ខ្លះទៀតរត់នៅមុខរទេះ។
12
ស្តេចនឹងតែងតាំងមេកងឲ្យត្រួតទាហានមួយពាន់នាក់ ឬមេក្រុមដែលត្រួតទាហានហាសិបនាក់។ ស្តេចប្រើអ្នកខ្លះឲ្យទៅភ្ជួររាស់ ច្រូតកាត់ឲ្យស្តេច ហើយខ្លះទៀតផលិតគ្រឿងអាវុធ និងគ្រឿងប្រដាប់រទេះចំបាំងរបស់ស្តេច។
13
ស្តេចនឹងប្រើកូនស្រីៗរបស់អ្នករាល់គ្នាឲ្យធ្វើជាអ្នកលាបគ្រឿងក្រអូប អ្នកដាំបាយ និងអ្នកធ្វើនំ។
14
ស្តេចនឹងយកស្រែ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវដ៏ល្អៗរបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមេទ័ពរបស់ខ្លួន។
15
ស្តេចនឹងយកពន្ធមួយភាគដប់នៃភោគផលពីស្រូវ ពីចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមហាតលឹក រាជការ និងអ្នកបម្រើរបស់ខ្លួន។
16
ស្តេចនឹងយកខ្ញុំបម្រើប្រុសស្រី និងពួកយុវជន របស់អ្នករាល់គ្នា គឺអ្នកដែលមានកម្លាំងកំហែងជាងគេ ព្រមទាំងយកសត្វលារបស់អ្នករាល់គ្នា ឲ្យទៅធ្វើការងាររបស់ខ្លួន។
17
ស្តេចនឹងយកចៀម ចំនួនមួយភាគដប់ ពីហ្វូងចៀមរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងក្លាយជាខ្ញុំបម្រើរបស់ស្តេច។
18
ថ្ងៃមួយអ្នករាល់គ្នានឹងស្រែកអង្វរ អុលឡោះតាអាឡា ព្រោះតែស្តេចដែលអ្នករាល់គ្នាបានជ្រើសរើស តែនៅថ្ងៃនោះទ្រង់មិនឆ្លើយតបមកអ្នករាល់គ្នាឡើយ!»។
19
ប៉ុន្តែ ប្រជាជនមិនព្រមស្តាប់ តាមពាក្យរបស់សាំយូអែលទេ។ ពួកគេប្រកែកថា៖ «ទេ! យើងចង់បានស្តេចម្នាក់សោយរាជ្យលើយើង
20
ដើម្បីឲ្យយើងបានដូចប្រជាជាតិទាំងប៉ុន្មានទៀតដែរ។ ស្តេចរបស់យើងនឹងគ្រប់គ្រងលើយើង ស្តេចនឹងនាំមុខយើង ហើយចេញទៅច្បាំងជាមួយយើង»។
21
កាលសាំយូអែលឮពាក្យសំដីទាំងប៉ុន្មានរបស់ប្រជាជន គាត់ក៏យកទៅជម្រាប អុលឡោះតាអាឡា ។
22
អុលឡោះតាអាឡា មានបន្ទូលមកសាំយូអែលថា៖ «ចូរស្តាប់តាមពាក្យរបស់គេ ហើយតែងតាំងស្តេចម្នាក់ឲ្យគ្រងរាជ្យលើពួកគេចុះ!»។ បន្ទាប់មក សាំយូអែលនិយាយទៅកាន់ប្រជាជនអ៊ីស្រអែលថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅស្រុកភូមិរៀងៗខ្លួនវិញចុះ!»។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31