bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Samuel 16
1 Samuel 16
Khmer 2014 (អាល់គីតាប)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 17 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់សាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្តាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយនៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្តេចដែលត្រូវចិត្តយើង»។
2
សាំយូអែលសួរថា៖ «តើឲ្យខ្ញុំទៅម្តេចកើត? បើស្តេចសូលជ្រាប គាត់មុខជាសម្លាប់ខ្ញុំមិនខាន»។ អុលឡោះតាអាឡា មានបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកធ្វើគូរបានជូន អុលឡោះតាអាឡា ។
3
ចូរអញ្ជើញលោកអ៊ីសាយឲ្យចូលរួមក្នុងពិធីធ្វើគូរបាននោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់តែងតាំងអ្នកដែលយើងនឹងចង្អុលប្រាប់»។
4
សាំយូអែលធ្វើតាមបញ្ជារបស់ អុលឡោះតាអាឡា ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកអះលីជំអះក្នុងភូមិនោះចេញមកទទួលគាត់ ទាំងភ័យញាប់ញ័រ ហើយសួរគាត់ថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។
5
សាំយូអែលឆ្លើយតបថា៖ «បាទ! ខ្ញុំមកធ្វើគូរបានជូន អុលឡោះតាអាឡា ដូច្នេះ សូមអស់លោកអញ្ជើញធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយមកធ្វើគូរបានជាមួយខ្ញុំ»។ សាំយូអែលក៏ធ្វើពិធីជម្រះកាយជូនលោកអ៊ីសាយ ព្រមទាំងកូនប្រុសៗឲ្យបានបរិសុទ្ធ និងអញ្ជើញពួកគេឲ្យចូលរួមក្នុងពិធីធ្វើគូរបានដែរ។
6
កាលលោកអ៊ីសាយ និងកូនប្រុសៗមកដល់ សាំយូអែលក្រឡេកឃើញអេលាបក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែល អុលឡោះតាអាឡា បានជ្រើសរើស»។
7
ប៉ុន្តែ អុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «កុំមើលតែសំបកក្រៅ ឬកំពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ អុលឡោះតាអាឡា មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ អុលឡោះតាអាឡា មើលចិត្តគំនិតវិញ»។
8
លោកអ៊ីសាយហៅអប៊ីណាដាប់ ឲ្យដើរនៅមុខសាំយូអែល សាំយូអែលនិយាយថា៖ « អុលឡោះតាអាឡា ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។
9
លោកអ៊ីសាយឲ្យសាម៉ាដើរនៅមុខសាំយូអែល។ សាំយូអែលនិយាយថា៖ « អុលឡោះតាអាឡា ក៏មិនជ្រើសរើសអ្នកនេះដែរ»។
10
លោកអ៊ីសាយឲ្យកូនប្រុសទាំងប្រាំពីរនាក់ដើរនៅមុខសាំយូអែល តែគាត់និយាយទៅកាន់លោកអ៊ីសាយថា៖ «ក្នុងចំណោមអ្នកទាំងនេះ អុលឡោះតាអាឡា ពុំបានជ្រើសរើសនរណាម្នាក់ឡើយ
11
តើលោកគ្មានកូនណាផ្សេងទេឬ?»។ លោកអ៊ីសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ សាំយូអែលនិយាយទៅកាន់លោកអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។
12
លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ អុលឡោះតាអាឡា មានបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរតែងតាំងគេចុះ!»។
13
សាំយូអែលយកស្នែងប្រេងមក ហើយតែងតាំងទត នៅចំពោះមុខបងៗ។ រសរបស់ អុលឡោះតាអាឡា មកសណ្ឋិតលើទត ចាប់តាំងពីពេលនោះមក។ បន្ទាប់មក សាំយូអែលធ្វើដំណើរត្រឡប់ទៅភូមិរ៉ាម៉ាវិញ។
14
រសរបស់ អុលឡោះតាអាឡា បានចាកចេញពីស្តេចសូល ហើយអុលឡោះបណ្តោយឲ្យអ៊ីព្លេសមួយមកធ្វើឲ្យស្តេចវិលវល់ស្មារតី។
15
ពួកមន្ត្រីរបស់ស្តេចសូលជម្រាបស្តេចថា៖ «អុលឡោះបណ្តោយអ៊ីព្លេសធ្វើឲ្យស្តេចវិលវល់ស្មារតីដូច្នេះ។
16
សូមស្តេចមានបញ្ជាមកចុះ យើងខ្ញុំរង់ចាំធ្វើតាមបញ្ជាជានិច្ច យើងខ្ញុំនឹងរកមនុស្សម្នាក់ ដែលចេះដេញពិណមកជូនស្តេច។ កាលណាអុលឡោះបណ្តោយឲ្យអ៊ីព្លេសមកសង្កត់លើស្តេច អ្នកនោះនឹងដេញពិណ ដើម្បីឲ្យស្តេចបានធូរស្រាល»។
17
ស្តេចសូលបានបញ្ជាទៅពួកមន្ត្រីថា៖ «ចូរទៅរកអ្នកលេងភ្លេងដ៏ចំណានម្នាក់ ហើយនាំមកជួបយើងស»។
18
អ្នកបម្រើម្នាក់ប្រាប់ថា៖ «ខ្ញុំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចំបាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្តី មានរូបសម្បត្តិល្អស្អាត ហើយ អុលឡោះតាអាឡា ក៏នៅជាមួយដែរ»។
19
ស្តេចសូលចាត់អ្នកនាំសារទៅប្រាប់លោកអ៊ីសាយ នៅភូមិបេថ្លេហិមថា៖ «សូមឲ្យទត ជាកូនប្រុសរបស់លោក ដែលជាអ្នកឃ្វាលចៀមនោះមកជួបយើង»។
20
លោកអ៊ីសាយយកលាមួយមក គាត់រៀបចំនំបុ័ង ស្រាមួយថង់ស្បែក និងកូនពពែស្ទាវមួយ រួចបញ្ជូនទតជាកូនឲ្យយកទៅជូនស្តេចសូល។
21
ទតទៅដល់ ចូលជួបស្តេចសូល ហើយនៅបម្រើស្តេច។ ស្តេចសូលស្រឡាញ់ទតណាស់ គាត់ឲ្យទតធ្វើជាអ្នកកាន់គ្រឿងសាស្ត្រាវុធរបស់ស្តេច។
22
ស្តេចសូលចាត់គេឲ្យទៅប្រាប់លោកអ៊ីសាយថា៖ «សូមឲ្យទតនៅបម្រើខ្ញុំទៅ ព្រោះខ្ញុំពេញចិត្តនឹងយុវជននេះណាស់»។
23
កាលណាអុលឡោះបណ្តោយឲ្យអ៊ីព្លេសមកសង្កត់លើស្តេចសូល ទតទាញពិណយកមកដេញ។ ពេលនោះ ស្តេចសូលបានធូរស្រាល និងស្រួលខ្លួនឡើងវិញ ហើយអ៊ីព្លេសក៏ដកថយចេញពីស្តេចដែរ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31