bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 1
Matthew 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 2 →
1
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាពូជពង្សដាវីឌ និងជាពូជពង្សអ័ប្រាហាំ:
2
អ័ប្រាហាំបង្កើតអ៊ីសាក អ៊ីសាកបង្កើតយ៉ាកុប យ៉ាកុបបង្កើតយូដា និងបងប្អូនរបស់គាត់
3
យូដាបង្កើតពេរេស និងសេរ៉ាសពីនាងតាម៉ារ ពេរេសបង្កើតហេស្រុន ហេស្រុនបង្កើតអើរ៉ាម
4
អើរ៉ាមបង្កើតអ័មីណាដាប់ អ័មីណាដាប់បង្កើតណាសូន ណាសូនបង្កើតសាលម៉ូន
5
សាលម៉ូនបង្កើតបូអូសពីនាងរ៉ាហាប បូអូសបង្កើតអូបិឌពីនាងរូស អូបិឌបង្កើតអ៊ីសាយ
6
អ៊ីសាយបង្កើតដាវីឌដែលជាស្ដេច។ ដាវីឌ បង្កើតសាឡូម៉ូនពីប្រពន្ធរបស់អ៊ូរី
7
សាឡូម៉ូនបង្កើតរេហូបោម រេហូបោមបង្កើតអ័ប៊ីយ៉ា អ័ប៊ីយ៉ាបង្កើតអេសា
8
អេសាបង្កើតយ៉ូសាផាត យ៉ូសាផាតបង្កើតយ៉ូរាម យ៉ូរាមបង្កើតអូសៀស
9
អូសៀសបង្កើតយ៉ូថាម យ៉ូថាមបង្កើតអេហាស អេហាសបង្កើតអេសេគាស
10
អេសេគាសបង្កើតម៉ាណាសេ ម៉ាណាសេបង្កើតអាំម៉ូន អាំម៉ូនបង្កើតយ៉ូសៀស
11
យ៉ូសៀសបង្កើតយេកូនាស និងបងប្អូនរបស់គាត់ នៅគ្រាដែលត្រូវជម្លៀសទៅបាប៊ីឡូន។
12
បន្ទាប់ពីត្រូវជម្លៀសទៅបាប៊ីឡូន យេកូនាសបង្កើតសាលធាល សាលធាលបង្កើតសូរ៉ូបាបិល
13
សូរ៉ូបាបិលបង្កើតអ័ប៊ីយុឌ អ័ប៊ីយុឌបង្កើតអេលាគីម អេលាគីមបង្កើតអេសូរ
14
អេសូរបង្កើតសាដុក សាដុកបង្កើតអេគីម អេគីមបង្កើតអេលីយុឌ
15
អេលីយុឌបង្កើតអេលាសារ អេលាសារបង្កើតម៉ាថាន ម៉ាថានបង្កើតយ៉ាកុប
16
យ៉ាកុបបង្កើតយ៉ូសែបដែលជាប្ដីរបស់នាងម៉ារា។ ព្រះយេស៊ូវដែលហៅថាព្រះគ្រីស្ទ បានប្រសូតពីនាងម៉ារានេះឯង។
17
ដូច្នេះ ចាប់ពីអ័ប្រាហាំដល់ដាវីឌមានទាំងអស់ដប់បួនតំណ ចាប់ពីដាវីឌដល់គ្រាត្រូវជម្លៀសទៅបាប៊ីឡូនមានដប់បួនតំណ ហើយចាប់ពីគ្រាត្រូវជម្លៀសទៅបាប៊ីឡូនដល់ព្រះគ្រីស្ទក៏មានដប់បួនតំណដែរ។
18
កំណើតរបស់ព្រះយេស៊ូវគ្រីស្ទ មានយ៉ាងដូច្នេះ: ម៉ារាម្ដាយរបស់ព្រះយេស៊ូវបានភ្ជាប់ពាក្យជាមួយយ៉ូសែបរួចហើយ ប៉ុន្តែមុនពួកគេរួមរស់ជាមួយគ្នា ក៏ដឹងថានាងមានផ្ទៃពោះដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
19
រីឯយ៉ូសែបប្ដីរបស់នាង ជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់ជាសាធារណៈ ក៏មានបំណងផ្ដាច់ពាក្យដោយសម្ងាត់វិញ។
20
នៅពេលគាត់បានសញ្ជឹងគិតការទាំងនេះហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់គាត់ក្នុងយល់សប្តិ ហើយនិយាយថា៖ “យ៉ូសែបពូជពង្សដាវីឌអើយ កុំខ្លាចនឹងទទួលម៉ារាជាប្រពន្ធរបស់អ្នកឡើយ ពីព្រោះកូនដែលចាប់កំណើតនៅក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណដ៏វិសុទ្ធទេ។
21
នាងនឹងសម្រាលបានកូនប្រុសម្នាក់ ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គពីបាបរបស់ពួកគេ”។
22
ការទាំងអស់នេះបានកើតឡើង ដើម្បីឲ្យសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា:
23
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
24
យ៉ូសែបក្រោកពីដំណេក ក៏ធ្វើដូចដែលទូតសួគ៌របស់ព្រះអម្ចាស់បានបង្គាប់គាត់ គឺគាត់ទទួលនាងជាប្រពន្ធ
25
ប៉ុន្តែគាត់មិនបានរួមដំណេកជាមួយនាងទេ រហូតដល់នាងសម្រាលបានកូនប្រុសម្នាក់ ។ យ៉ូសែបដាក់ឈ្មោះកូននោះថា យេស៊ូវ៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28