bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 3
Matthew 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 4 →
1
នៅគ្រានោះ យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមកប្រកាសនៅទីរហោស្ថាននៃយូឌា
2
ថា៖ “ចូរកែប្រែចិត្ត ដ្បិតអាណាចក្រស្ថានសួគ៌មកជិតបង្កើយហើយ”។
3
គឺយ៉ូហាននេះហើយ ជាម្នាក់ដែលត្រូវបានថ្លែងមកតាមរយៈព្យាការីអេសាយថា: “មានសំឡេងមួយស្រែកនៅទីរហោស្ថានថា : ‘ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវលំរបស់ព្រះអង្គ!’ ”។
4
យ៉ូហាននេះឯង ស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ និងពាក់ខ្សែក្រវាត់ស្បែកនៅចង្កេះ រីឯអាហាររបស់គាត់ជាកណ្ដូប និងទឹកឃ្មុំព្រៃ។
5
ពេលនោះ មនុស្សពីយេរូសាឡិម ពីយូឌាទាំងមូល និងពីតំបន់ទាំងអស់ជុំវិញទន្លេយ័រដាន់ បានចេញទៅរកគាត់
6
ហើយទទួលពិធីជ្រមុជទឹកពីគាត់ក្នុងទន្លេយ័រដាន់ ទាំងសារភាពបាបរបស់ខ្លួន។
7
ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
8
បើដូច្នេះ ចូរបង្កើតផលឲ្យសមនឹងការកែប្រែចិត្តចុះ!
9
កុំឲ្យគិតក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។
10
ឥឡូវនេះ ពូថៅដាក់នៅនឹងគល់ដើមឈើរួចហើយ ដូច្នេះអស់ទាំងដើមឈើដែលមិនបង្កើតផលល្អ នឹងត្រូវបានកាប់ចោល ហើយបោះទៅក្នុងភ្លើង។
11
“ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក សម្រាប់ការកែប្រែចិត្ត។ ប៉ុន្តែម្នាក់ដែលនឹងមកក្រោយខ្ញុំ ធំជាងខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងដោះស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។
12
លោកកាន់ចង្ហាយ ក្នុងដៃ ហើយលោកនឹងសម្អាតលានបោកស្រូវរបស់លោក រួចប្រមូលស្រូវរបស់លោកដាក់ក្នុងជង្រុក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។
13
ពេលនោះ ព្រះយេស៊ូវយាងមកពីកាលីឡេ មករកយ៉ូហាននៅត្រង់ទន្លេយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់។
14
ប៉ុន្តែយ៉ូហានព្យាយាមឃាត់ព្រះអង្គ ដោយទូលថា៖ “គឺខ្ញុំទេតើ ដែលត្រូវការទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំទៅវិញ?”។
15
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖ “ឥឡូវនេះ ចូរយល់ព្រមចុះ ដ្បិតការបំពេញគ្រប់ទាំងសេចក្ដីសុចរិតឲ្យសម្រេចដូច្នេះ ជាការសមគួរសម្រាប់យើង”។ ដូច្នេះគាត់ក៏យល់ព្រម។
16
ក្រោយពីព្រះយេស៊ូវទទួលពិធីជ្រមុជទឹកហើយ ព្រះអង្គក៏យាងឡើងពីទឹកភ្លាម។ ពេលនោះ មើល៍! ផ្ទៃមេឃត្រូវបានបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះយាងចុះមកលើព្រះអង្គ ដូចជាសត្វព្រាប។
17
រំពេចនោះ មានសំឡេងមួយពីលើមេឃថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28