bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 23
Matthew 23
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 24 →
1
ពេលនោះ ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្ស និងពួកសិស្សរបស់ព្រះអង្គ
2
ថា៖ “ពួកគ្រូវិន័យ និងពួកផារិស៊ី អង្គុយលើកៅអីតំណែងរបស់ម៉ូសេ
3
ដូច្នេះ ចូរប្រព្រឹត្ត និងកាន់តាមអ្វីៗទាំងអស់ដែលពួកគេបង្គាប់អ្នករាល់គ្នាចុះ ប៉ុន្តែកុំប្រព្រឹត្តតាមអំពើរបស់ពួកគេឡើយ ពីព្រោះពួកគេចេះតែនិយាយ ហើយមិនធ្វើទេ។
4
ពួកគេចងបន្ទុកដ៏ធ្ងន់ និងពិបាកនឹងទ្រាំ ដាក់លើស្មាមនុស្ស ចំណែកឯខ្លួនឯងវិញ មិនព្រមយកម្រាមដៃមួយលើកបន្ទុកនោះផង។
5
ពួកគេធ្វើកិច្ចការទាំងអស់ដើម្បីឲ្យគេឃើញ។ ពួកគេពង្រីកប្រអប់ព្រះបន្ទូលរបស់ពួកគេ ហើយធ្វើរំយោលអាវ ឲ្យវែង។
6
ពួកគេចូលចិត្តកន្លែងកិត្តិយសនៅក្នុងពិធីជប់លៀង និងកៅអីកិត្តិយសក្នុងសាលាប្រជុំ
7
ហើយចូលចិត្តការគោរពនៅតាមផ្សារ ព្រមទាំងចូលចិត្តឲ្យគេហៅខ្លួនថា ‘លោកគ្រូ ’ ផង។
8
“ប៉ុន្តែអ្នករាល់គ្នាវិញ កុំឲ្យគេហៅអ្នករាល់គ្នាថា ‘គ្រូ ’ ឡើយ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា។
9
កុំហៅអ្នកណានៅលើផែនដីថា ‘បិតា’ របស់អ្នករាល់គ្នាឡើយ ដ្បិតព្រះបិតាសួគ៌របស់អ្នករាល់គ្នាមានតែមួយអង្គគត់។
10
ហើយក៏កុំឲ្យគេហៅអ្នករាល់គ្នាថា ‘ចៅហ្វាយ’ ដែរ ដ្បិតចៅហ្វាយរបស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគ្រីស្ទ។
11
អ្នកដែលធំជាងក្នុងអ្នករាល់គ្នា ត្រូវតែធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នា
12
ដ្បិតអ្នកណាក៏ដោយដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកណាក៏ដោយដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង។
13
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទអាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏មិនឲ្យអ្នកដែលកំពុងចូលនោះ ចូលទៅដែរ។
14
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាស៊ីបង្ហិនផ្ទះរបស់ស្ត្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នានឹងទទួលទោសធ្ងន់ជាង។
15
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើដំណើរចុះឡើងតាមសមុទ្រ និងដីគោក ដើម្បីបង្កើតអ្នកចូលសាសនាម្នាក់។ កាលណាអ្នកនោះបានជាអ្នកកាន់សាសនា ហើយ អ្នករាល់គ្នាក៏ធ្វើឲ្យគាត់ទៅជាកូននៃស្ថាននរក លើសជាងអ្នករាល់គ្នាទ្វេដង។
16
“វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកនាំផ្លូវខ្វាក់ភ្នែកអើយ! អ្នករាល់គ្នានិយាយថា: ‘អ្នកណាក៏ដោយដែលស្បថដោយអាងព្រះវិហារ ពាក្យសម្បថនោះមិនជាអ្វីទេ ប៉ុន្តែអ្នកណាក៏ដោយដែលស្បថដោយអាងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថហើយ’។
17
មនុស្សល្ងង់ និងខ្វាក់ភ្នែកអើយ តើមួយណាសំខាន់ជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសទៅជាវិសុទ្ធ?
18
អ្នករាល់គ្នានិយាយទៀតថា: ‘អ្នកណាក៏ដោយដែលស្បថដោយអាងអាសនា ពាក្យសម្បថនោះមិនជាអ្វីទេ ប៉ុន្តែអ្នកណាក៏ដោយដែលស្បថដោយអាងតង្វាយលើអាសនា អ្នកនោះជាប់សម្បថហើយ’។
19
មនុស្ស ខ្វាក់ភ្នែកអើយ តើមួយណាសំខាន់ជាង តង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយទៅជាវិសុទ្ធ?
20
ដូច្នេះ អ្នកដែលស្បថដោយអាងអាសនា គឺស្បថដោយអាងអាសនា និងអ្វីៗទាំងអស់នៅលើអាសនា;
21
អ្នកដែលស្បថដោយអាងព្រះវិហារ គឺស្បថដោយអាងព្រះវិហារ និងព្រះអង្គដែលគង់នៅក្នុងព្រះវិហារ;
22
ហើយអ្នកដែលស្បថដោយអាងមេឃ គឺស្បថដោយអាងបល្ល័ង្ករបស់ព្រះ ព្រមទាំងព្រះអង្គដែលគង់លើបល្ល័ង្កនោះផង។
23
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីរឌីល និងគ្រាប់គូមីន ប៉ុន្តែអ្នករាល់គ្នាបានបោះបង់ចោលអ្វីៗដែលសំខាន់ជាងក្នុងក្រឹត្យវិន័យ គឺសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និងជំនឿ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។
24
ពួកអ្នកនាំផ្លូវខ្វាក់ភ្នែកអើយ អ្នករាល់គ្នាច្រោះមមង់ចេញ ប៉ុន្តែលេបអូដ្ឋចូលវិញ!
25
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសម្អាតពែង និងចានតែខាងក្រៅ រីឯខាងក្នុងវិញ ពោរពេញទៅដោយការលោភលន់ និងការបណ្ដោយខ្លួនតាមអំពើចិត្ត។
26
ពួកផារិស៊ីខ្វាក់ភ្នែកអើយ! ចូរសម្អាតខាងក្នុងពែង ជាមុនសិន ដើម្បីឲ្យខាងក្រៅពែងបានស្អាតដែរ។
27
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាដូចជាផ្នូរលាបកំបោរសដែលឃើញស្អាតពីខាងក្រៅមែន ប៉ុន្តែខាងក្នុងវិញ ពោរពេញទៅដោយឆ្អឹងមនុស្សស្លាប់ និងភាពស្មោកគ្រោកគ្រប់យ៉ាង។
28
អ្នករាល់គ្នាក៏ដូច្នោះដែរ នៅចំពោះមនុស្ស មើលទៅសុចរិតពីខាងក្រៅមែន ប៉ុន្តែខាងក្នុងវិញ ពេញដោយពុតត្បុត និងការឥតច្បាប់។
29
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសាងសង់ផ្នូររបស់ព្យាការី ហើយតុបតែងស្តូបរបស់មនុស្សសុចរិត
30
ទាំងនិយាយថា: ‘ប្រសិនបើយើងបានរស់នៅសម័យដូនតារបស់យើង ម្ល៉េះសមយើងមិនបានធ្វើជាដៃគូជាមួយពួកគាត់ ក្នុងការបង្ហូរឈាមបណ្ដាព្យាការីទេ’។
31
ដូច្នេះ អ្នករាល់គ្នាកំពុងធ្វើបន្ទាល់ដោយខ្លួនឯងថា អ្នករាល់គ្នាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់បណ្ដាព្យាការី។
32
ចូរអ្នករាល់គ្នាបំពេញរង្វាល់របស់ដូនតាអ្នករាល់គ្នាទៅ!
33
“ពួកសត្វពស់ ពួកពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីទោសនៃស្ថាននរកយ៉ាងដូចម្ដេចបាន?
34
មើល៍! ហេតុនេះហើយបានជាខ្ញុំចាត់បណ្ដាព្យាការី អ្នកមានប្រាជ្ញា និងពួកគ្រូវិន័យឲ្យមករកអ្នករាល់គ្នា; អ្នករាល់គ្នានឹងសម្លាប់អ្នកខ្លះ និងឆ្កាងអ្នកខ្លះក្នុងចំណោមពួកគេ ហើយវាយអ្នកខ្លះនឹងរំពាត់ក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងតាមបៀតបៀនពួកគេពីទីក្រុងមួយទៅទីក្រុងមួយ។
35
ដូច្នេះ អស់ទាំងឈាមដ៏សុចរិតដែលត្រូវបានបង្ហូរនៅលើផែនដី តាំងពីឈាមរបស់អេបិលមនុស្សសុចរិត រហូតដល់ឈាមរបស់សាការីកូនរបស់បារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះទីវិសុទ្ធ និងអាសនានោះ នឹងធ្លាក់មកលើអ្នករាល់គ្នា។
36
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ការទាំងអស់នេះនឹងធ្លាក់មកលើជំនាន់នេះ។
37
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។
38
មើល៍! ផ្ទះ របស់អ្នករាល់គ្នានឹងត្រូវទុកចោលឲ្យនៅស្ងាត់ជ្រងំ។
39
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នាមិនឃើញខ្ញុំទៀតឡើយ រហូតទាល់តែអ្នករាល់គ្នានិយាយថា: ‘សូមឲ្យមានព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់’ ”៕
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28