bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 20
Matthew 20
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 21 →
1
“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាម្ចាស់ចម្ការម្នាក់ ដែលចេញទៅតាំងពីព្រលឹម ដើម្បីជួលកម្មករសម្រាប់ចម្ការទំពាំងបាយជូររបស់លោក។
2
ក្រោយពីបានព្រមព្រៀងជាមួយពួកកម្មករក្នុងមួយថ្ងៃមួយឌេណារី ហើយ លោកក៏ចាត់ពួកគេឲ្យទៅចម្ការទំពាំងបាយជូររបស់លោក។
3
ប្រមាណជាម៉ោងប្រាំបួនព្រឹក លោកចេញទៅឃើញអ្នកផ្សេងទៀតឈរនៅតាមផ្សារទាំងគ្មានការងារធ្វើ
4
ក៏និយាយនឹងអ្នកទាំងនោះថា: ‘ចូរពួកអ្នកទៅចម្ការទំពាំងបាយជូរដែរចុះ ហើយខ្ញុំនឹងឲ្យអ្វីក៏ដោយដែលសមរម្យ ដល់ពួកអ្នក’
5
ពួកគេក៏ចេញទៅ។ ប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់ និងម៉ោងបីរសៀល លោកក៏ចេញទៅម្ដងទៀត ហើយធ្វើដូចគ្នា។
6
លុះប្រមាណជាម៉ោងប្រាំល្ងាច លោកចេញទៅឃើញអ្នកខ្លះទៀតកំពុងឈរ ក៏សួរពួកគេថា: ‘ហេតុអ្វីបានជាពួកអ្នកឈរនៅទីនេះពេញមួយថ្ងៃទាំងគ្មានការងារធ្វើដូច្នេះ?’។
7
“ពួកគេឆ្លើយថា: ‘ពីព្រោះគ្មានអ្នកណាជួលពួកខ្ញុំ’។ “លោកក៏និយាយថា: ‘ចូរពួកអ្នកទៅចម្ការទំពាំងបាយជូរដែរចុះ ’។
8
លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរនិយាយនឹងមេការថា: ‘ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឈ្នួលឲ្យពួកគេ ចាប់ផ្ដើមពីអ្នកដែលមកក្រោយគេ រហូតដល់អ្នកដែលមកមុនគេ’។
9
“នៅពេលពួកអ្នកដែលត្រូវបានជួល ប្រហែលពីម៉ោងប្រាំល្ងាចនោះមកដល់ ពួកគេម្នាក់ៗទទួលបានមួយឌេណារី។
10
ពេលពួកអ្នកដែលត្រូវបានជួល មុនគេមកដល់ ពួកគេក៏គិតថានឹងទទួលបានច្រើនជាង ប៉ុន្តែពួកគេម្នាក់ៗក៏ទទួលបានមួយឌេណារីដូចគ្នាដែរ។
11
នៅពេលទទួលប្រាក់ហើយ ពួកគេក៏រអ៊ូរទាំដាក់ម្ចាស់ចម្ការ
12
ថា: ‘អ្នកទាំងនេះដែលមកក្រោយគេបានធ្វើការតែមួយម៉ោង ប៉ុន្តែលោកចាត់ទុកពួកគេស្មើនឹងពួកយើងដែលទ្រាំនឹងបន្ទុកពេញមួយថ្ងៃ និងកម្ដៅថ្ងៃផង!’។
13
“រីឯម្ចាស់ចម្ការតបនឹងម្នាក់ក្នុងពួកគេថា: ‘សម្លាញ់អើយ ខ្ញុំមិនបានឆបោកអ្នកទេ។ តើអ្នកមិនបានព្រមព្រៀងជាមួយខ្ញុំក្នុងតម្លៃមួយឌេណារីទេឬ?
14
ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយទៅចុះ! ខ្ញុំចង់ឲ្យដល់អ្នកក្រោយគេនេះ បានស្មើនឹងអ្នកដែរ។
15
តើគ្មានច្បាប់ឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើជាមួយនឹងរបស់ខ្ញុំទេឬ? ឬមួយក៏អ្នកច្រណែន ដោយសារខ្ញុំមានចិត្តល្អ?’។
16
“ដូច្នេះ មនុស្សក្រោយគេនឹងត្រឡប់ជាមុនគេ រីឯមនុស្សមុនគេនឹងត្រឡប់ជាក្រោយគេវិញ ”។
17
នៅពេលកំពុងយាងឡើងទៅយេរូសាឡិម ព្រះយេស៊ូវទ្រង់នាំសិស្សទាំងដប់ពីរនាក់មកដោយឡែក ហើយមានបន្ទូលនឹងពួកគេនៅតាមផ្លូវថា៖
18
“មើល៍! យើងកំពុងឡើងទៅយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ។ ពួកគេនឹងកាត់ទោសប្រហារជីវិតលោក
19
ព្រមទាំងប្រគល់លោកទៅឲ្យសាសន៍ដទៃចំអកឡកឡឺយ វាយនឹងខ្សែតី ហើយឆ្កាងលោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។
20
ពេលនោះ ម្ដាយរបស់កូនសេបេដេនាំកូនប្រុសទាំងពីរនាក់របស់គាត់ចូលមកជិតព្រះយេស៊ូវ។ គាត់ថ្វាយបង្គំ ហើយទូលសុំការមួយពីព្រះអង្គ។
21
ព្រះអង្គទ្រង់សួរគាត់ថា៖ “តើអ្នកចង់បានអ្វី?”។ គាត់ទូលថា៖ “សូមលោកសន្យាមកថា កូនប្រុសរបស់ខ្ញុំទាំងពីរនាក់នេះនឹងបានអង្គុយនៅក្នុងអាណាចក្ររបស់លោក គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងលោក”។
22
ព្រះយេស៊ូវក៏មានបន្ទូលតបថា៖ “អ្នករាល់គ្នាមិនដឹងថាខ្លួនឯងកំពុងសុំអ្វីទេ។ តើអ្នករាល់គ្នាអាចផឹកពីពែងដែលខ្ញុំរៀបនឹងផឹកបានឬទេ? ”។ ពួកគេទូលឆ្លើយថា៖ “យើងខ្ញុំអាចផឹកបាន”។
23
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖ “អ្នករាល់គ្នានឹងផឹកពីពែងរបស់ខ្ញុំ មែន ប៉ុន្តែការដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនខ្ញុំជាអ្នកឲ្យទេ គឺសម្រាប់អ្នកដែលព្រះបិតារបស់ខ្ញុំបានរៀបចំទុកឲ្យវិញ”។
24
នៅពេលបានឮដូច្នេះ សាវ័កដប់នាក់ក៏ទើសចិត្តនឹងបងប្អូនពីរនាក់នោះ។
25
ប៉ុន្តែព្រះយេស៊ូវទ្រង់ហៅពួកគេមក មានបន្ទូលថា៖ “អ្នករាល់គ្នាដឹងហើយថា មេគ្រប់គ្រងរបស់សាសន៍ដទៃជិះជាន់លើសាសន៍របស់ខ្លួន ហើយអ្នកធំក៏ប្រើអំណាចលើពួកគេដែរ។
26
ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវតែធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នា;
27
អ្នកណាក៏ដោយដែលចង់ធ្វើជាមេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវតែធ្វើជាបាវបម្រើរបស់អ្នករាល់គ្នា
28
ដូចដែលកូនមនុស្សបានមក មិនមែនដើម្បីឲ្យគេបម្រើឡើយ គឺដើម្បីបម្រើវិញ ព្រមទាំងប្រគល់ជីវិតរបស់ខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង”។
29
ខណៈដែលពួកគេកំពុងចាកចេញពីយេរីខូរ មានហ្វូងមនុស្សមួយក្រុមធំមកតាមព្រះអង្គ។
30
ពេលនោះ មើល៍! មានបុរសខ្វាក់ភ្នែកពីរនាក់កំពុងអង្គុយនៅក្បែរផ្លូវ ពួកគេឮថាព្រះយេស៊ូវកំពុងយាងកាត់ទីនោះ ក៏ស្រែកឡើងថា៖ “ព្រះអម្ចាស់ បុត្រដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!”។
31
ហ្វូងមនុស្សស្ដីឲ្យពួកគេនៅស្ងៀម ប៉ុន្តែពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ “ព្រះអម្ចាស់ បុត្រដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!”។
32
ព្រះយេស៊ូវក៏ឈប់ ហើយហៅពួកគេមកសួរថា៖ “តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់ពួកអ្នក?”។
33
ពួកគេទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ សូមបើកភ្នែករបស់យើងខ្ញុំផង”។
34
ព្រះយេស៊ូវមានព្រះទ័យអាណិតអាសូរ ក៏ពាល់ភ្នែករបស់ពួកគេ។ ភ្លាមនោះ ពួកគេក៏មើលឃើញវិញ ហើយទៅតាមព្រះអង្គ៕
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28