bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 10
Matthew 10
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 11 →
1
ព្រះយេស៊ូវទ្រង់ហៅសិស្សដប់ពីរនាក់របស់ព្រះអង្គមក ហើយប្រទានសិទ្ធិអំណាចលើវិញ្ញាណអសោចដល់ពួកគេ ដើម្បីដេញពួកវាចេញ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខឲ្យជាផង។
2
សាវ័កទាំងដប់ពីរនាក់មានឈ្មោះដូចតទៅ: ទីមួយគឺស៊ីម៉ូនដែលគេហៅថាពេត្រុស បន្ទាប់មកគឺអនទ្រេប្អូនប្រុស របស់គាត់ យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប;
3
ភីលីព និងបារថូឡូមេ; ម៉ាថាយអ្នកទារពន្ធ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ;
4
ស៊ីម៉ូនអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតដែលក្បត់ព្រះអង្គ។
5
ព្រះយេស៊ូវបានចាត់សាវ័កដប់ពីរនាក់នេះឲ្យទៅ ដោយបង្គាប់ពួកគេថា៖ “កុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលទៅក្នុងទីក្រុងរបស់ជនជាតិសាម៉ារីឡើយ
6
ប៉ុន្តែចូរទៅរកចៀមវង្វេងនៃពូជពង្សអ៊ីស្រាអែលវិញ។
7
នៅពេលចេញទៅ ចូរប្រកាសថា: ‘អាណាចក្រស្ថានសួគ៌មកជិតបង្កើយហើយ’។
8
ចូរប្រោសអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ប្រោសមនុស្សឃ្លង់ឲ្យបរិសុទ្ធ ហើយដេញអារក្សឲ្យចេញ។ អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ។
9
កុំយកកាក់មាស កាក់ប្រាក់ ឬកាក់ទង់ដែងដាក់ក្នុងខ្សែក្រវាត់របស់អ្នករាល់គ្នាឡើយ
10
ក៏កុំយកថង់យាមសម្រាប់ការធ្វើដំណើរ ហើយក៏កុំយកអាវ ពីរ ស្បែកជើង ឬឈើច្រត់ទៅជាមួយដែរ ដ្បិតអ្នកធ្វើការសមនឹងទទួលអាហាររបស់ខ្លួន។
11
“អ្នករាល់គ្នាចូលទៅក្នុងទីក្រុង ឬភូមិណាក៏ដោយ ចូរសួររកអ្នកនៅទីនោះដែលស័ក្ដិសម ហើយស្នាក់នៅទីនោះរហូតដល់អ្នករាល់គ្នាចាកចេញចុះ។
12
នៅពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះរបស់គាត់ ចូរជម្រាបសួរអ្នកផ្ទះនោះផង។
13
ប្រសិនបើអ្នកផ្ទះនោះស័ក្ដិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមកលើអ្នកផ្ទះនោះចុះ ប៉ុន្តែប្រសិនបើអ្នកផ្ទះនោះមិនស័ក្ដិសមទេ ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាត្រឡប់មករកអ្នករាល់គ្នាវិញ។
14
រីឯអ្នកណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់ពាក្យសម្ដីរបស់អ្នករាល់គ្នា នៅពេលចាកចេញពីផ្ទះ ឬទីក្រុងនោះ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា។
15
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ ដែនដីសូដុម និងកូម៉ូរ៉ានឹងងាយទ្រាំជាងទីក្រុងនោះទៅទៀត!
16
“មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។
17
ចូរប្រយ័ត្នប្រយែងនឹងមនុស្ស ដ្បិតពួកគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ក្នុងសាលាប្រជុំរបស់ពួកគេ។
18
ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅចំពោះបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ និងដល់ពួកសាសន៍ដទៃ។
19
ប៉ុន្តែកាលណាគេប្រគល់អ្នករាល់គ្នាទៅ កុំបារម្ភអំពីរបៀប ឬអ្វីដែលត្រូវនិយាយឡើយ។ អ្វីដែលត្រូវនិយាយនឹងប្រទានមកអ្នករាល់គ្នានៅពេលនោះ
20
ដ្បិតមិនមែនជាអ្នករាល់គ្នាទេដែលនិយាយ គឺជាព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នាវិញ ដែលមានបន្ទូលតាមរយៈអ្នករាល់គ្នា។
21
“បងប្អូននឹងប្រគល់បងប្អូនឲ្យទៅស្លាប់ ឪពុកនឹងប្រគល់កូនឲ្យទៅស្លាប់ រីឯកូនៗនឹងក្រោកឡើងប្រឆាំងនឹងឪពុកម្ដាយ ហើយធ្វើឲ្យពួកគាត់ត្រូវគេសម្លាប់។
22
អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
23
កាលណាគេបៀតបៀនអ្នករាល់គ្នានៅទីក្រុងនេះ ចូររត់គេចទៅទីក្រុងមួយទៀត។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាដើរមិនទាន់សព្វទីក្រុងនានានៃអ៊ីស្រាអែលឡើយ រហូតដល់កូនមនុស្សបានមកវិញ។
24
សិស្សមិនលើគ្រូទេ ហើយបាវបម្រើក៏មិនលើចៅហ្វាយរបស់ខ្លួនដែរ។
25
ការដែលសិស្សបានដូចគ្រូ ហើយបាវបម្រើបានដូចចៅហ្វាយរបស់ខ្លួន នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា ‘បេលសេប៊ូល’ ទៅហើយ ចុះអ្នកផ្ទះនោះវិញ តើគេនឹងហៅលើសជាងអម្បាលម៉ានទៅទៀត!
26
“ដូច្នេះ កុំខ្លាចគេឡើយ ពីព្រោះគ្មានការលាក់បាំងអ្វីដែលមិនត្រូវបានសម្ដែងឲ្យឃើញ ហើយក៏គ្មានការសម្ងាត់អ្វីដែលមិនត្រូវបានដឹងនោះដែរ។
27
អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮនៅក្បែរត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះចុះ។
28
កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ ផ្ទុយទៅវិញ ចូរខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយទាំងព្រលឹងក្នុងស្ថាននរកវិញចុះ។
29
តើគេមិនលក់ចាបពីរក្នុងតម្លៃមួយអាស្សារីយ៉ូន ទេឬ? ប៉ុន្តែគ្មានចាបណាមួយធ្លាក់ដល់ដី ដោយគ្មានការយល់ព្រម ពីព្រះបិតារបស់អ្នករាល់គ្នានោះឡើយ។
30
ចំពោះអ្នករាល់គ្នាវិញ សូម្បីតែសក់ទាំងអស់លើក្បាលរបស់អ្នករាល់គ្នា ក៏ត្រូវបានរាប់ដែរ។
31
ដូច្នេះ កុំខ្លាចឡើយ! អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើនទៅទៀត។
32
“អស់អ្នកដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស ខ្ញុំនឹងទទួលស្គាល់អ្នកនោះនៅមុខព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ដែរ។
33
រីឯអ្នកណាក៏ដោយដែលបដិសេធខ្ញុំនៅមុខមនុស្ស ខ្ញុំក៏នឹងបដិសេធអ្នកនោះនៅមុខព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ដែរ។
34
កុំគិតថា ខ្ញុំបានមកដើម្បីនាំសេចក្ដីសុខសាន្តមកលើផែនដីឡើយ។ ខ្ញុំបានមកមិនមែនដើម្បីនាំសេចក្ដីសុខសាន្តមកទេ គឺដើម្បីនាំដាវមកទេតើ
35
ពោលគឺ ខ្ញុំបានមកដើម្បីឲ្យ: ‘មនុស្សប្រុសតាំងខ្លួនទាស់នឹងឪពុករបស់ខ្លួន កូនស្រីទាស់នឹងម្ដាយរបស់ខ្លួន កូនប្រសាស្រីទាស់នឹងម្ដាយក្មេករបស់ខ្លួន
36
ហើយខ្មាំងសត្រូវរបស់មនុស្ស គឺជាសមាជិកគ្រួសាររបស់អ្នកនោះឯង’។
37
“អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយជាងស្រឡាញ់ខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ ហើយអ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ;
38
អ្នកដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនស័ក្ដិសមនឹងខ្ញុំទេ។
39
អ្នកដែលរកបានជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរកបានជីវិតវិញ។
40
“អ្នកដែលទទួលអ្នករាល់គ្នា គឺទទួលខ្ញុំ រីឯអ្នកដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក។
41
អ្នកដែលទទួលព្យាការីក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលបានរង្វាន់របស់ព្យាការី រីឯអ្នកដែលទទួលមនុស្សសុចរិតក្នុងនាមលោកជាមនុស្សសុចរិត អ្នកនោះនឹងទទួលបានរង្វាន់របស់មនុស្សសុចរិត។
42
អ្នកណាក៏ដោយដែលយកទឹកត្រជាក់សូម្បីតែមួយកែវ ឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះផឹកក្នុងនាមម្នាក់នោះជាសិស្សរបស់ខ្ញុំ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនសោះឡើយ”៕
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28