bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 14
Matthew 14
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 15 →
1
នៅគ្រានោះ ស្ដេចត្រាញ់ហេរ៉ូឌបានឮដំណឹងអំពីព្រះយេស៊ូវ
2
ក៏មានរាជឱង្ការនឹងពួកមន្ត្រីថា៖ “អ្នកនេះគឺយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក! គាត់ត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ហេតុនេះហើយបានជាមហិទ្ធិឫទ្ធិទាំងនេះកំពុងចេញឥទ្ធិពលនៅក្នុងគាត់”។
3
ជាការពិត ហេរ៉ូឌបានចាប់យ៉ូហានចង ហើយដាក់គុកគាត់ ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជ របស់ទ្រង់។
4
ដ្បិតយ៉ូហានបានទូលទ្រង់ថា៖ “ព្រះករុណាយកនាងធ្វើជាមហេសី ខុសច្បាប់ហើយ”។
5
ហេរ៉ូឌចង់សម្លាប់យ៉ូហាន ប៉ុន្តែទ្រង់ខ្លាចប្រជាជន ពីព្រោះគេចាត់ទុកយ៉ូហានជាព្យាការី។
6
លុះដល់ថ្ងៃចម្រើនព្រះជន្មរបស់ហេរ៉ូឌ កូនស្រីរបស់ហេរ៉ូឌាសបានរាំក្នុងកណ្ដាលចំណោម ហើយបានបំពេញព្រះទ័យហេរ៉ូឌ
7
ដូច្នេះហេរ៉ូឌក៏សន្យាដោយពាក្យសម្បថថា អ្វីក៏ដោយដែលនាងសុំ ទ្រង់នឹងប្រទានឲ្យនាង។
8
ដោយត្រូវម្ដាយបញ្ចុះបញ្ចូល នាងក៏ទូលថា៖ “សូមប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះផង”។
9
ស្ដេចក៏ពិបាកព្រះទ័យ ប៉ុន្តែដោយសារតែពាក្យសម្បថ និងដោយសារតែភ្ញៀវរួមតុអាហារ ទ្រង់ក៏បញ្ជាឲ្យគេប្រគល់ដល់នាង
10
ដោយចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក
11
ហើយយកក្បាលរបស់គាត់ដាក់លើថាសមកឲ្យក្មេងស្រីនោះ នាងក៏យកទៅឲ្យម្ដាយរបស់នាង។
12
ក្រោយមក ពួកសិស្សរបស់យ៉ូហានបានចូលមកយកសពទៅបញ្ចុះ ហើយទៅទូលព្រះយេស៊ូវ។
13
ព្រះយេស៊ូវទ្រង់ឮដំណឹងនេះ ក៏យាងចាកចេញពីទីនោះតាមទូក ទៅកន្លែងស្ងាត់ដាច់ពីគេតែព្រះអង្គឯង។ ប៉ុន្តែពេលប្រជាជនបានឮ គេក៏ទៅតាមព្រះអង្គដោយថ្មើរជើង ពីទីក្រុងនានា។
14
នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ហើយព្រះអង្គប្រោសអ្នកជំងឺរបស់ពួកគេឲ្យជា។
15
លុះដល់ពេលល្ងាច ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។ សូមឲ្យហ្វូងមនុស្សទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមភូមិនានា ទិញអាហារសម្រាប់ខ្លួនឯង”។
16
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖ “ពួកគេមិនចាំបាច់ទៅទេ ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។
17
ពួកសិស្សក៏ទូលព្រះអង្គថា៖ “យើងខ្ញុំគ្មានអ្វីនៅទីនេះទេ ក្រៅពីនំប៉័ងប្រាំ និងត្រីពីរប៉ុណ្ណោះ”។
18
ព្រះយេស៊ូវមានបន្ទូលថា៖ “ចូរយកនំប៉័ង និងត្រីនោះមកឲ្យខ្ញុំនៅទីនេះ”។
19
បន្ទាប់មក ព្រះអង្គបង្គាប់ហ្វូងមនុស្សឲ្យអង្គុយលើស្មៅ។ នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យហ្វូងមនុស្ស។
20
ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានដប់ពីរកន្ត្រកពេញ។
21
អ្នកដែលហូបនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់ ដោយមិនរាប់មនុស្សស្រី និងកូនក្មេងទេ។
22
ភ្លាមនោះ ព្រះយេស៊ូវបានតឿនពួកសិស្សឲ្យជិះទូក គឺឲ្យទៅត្រើយម្ខាងមុនព្រះអង្គ ខណៈដែលព្រះអង្គឲ្យហ្វូងមនុស្សទៅវិញ។
23
នៅពេលឲ្យហ្វូងមនុស្សទៅវិញហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំតែព្រះអង្គឯងដើម្បីអធិស្ឋាន។ លុះដល់ពេលល្ងាច ព្រះអង្គគង់នៅទីនោះតែព្រះអង្គឯង។
24
ចំណែកឯទូកក៏នៅច្រើនគីឡូម៉ែត្រ ពីគោក ហើយ ទាំងត្រូវរលកបោក ពីព្រោះបញ្ច្រាសខ្យល់។
25
ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកបឹង មករកពួកគេ។
26
ប៉ុន្តែនៅពេលឃើញព្រះអង្គកំពុងយាងលើទឹកបឹង ពួកសិស្សក៏ភ័យស្លុតទាំងនិយាយថា៖ “ជាខ្មោច!” ហើយដោយសារតែការភិតភ័យពួកគេក៏ស្រែកឡើង។
27
ភ្លាមនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។
28
ពេត្រុសទូលតបព្រះអង្គថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើជាព្រះអង្គមែន សូមបញ្ជាឲ្យទូលបង្គំទៅរកព្រះអង្គលើទឹកផង”។
29
ព្រះយេស៊ូវមានបន្ទូលថា៖ “មកចុះ!”។ ពេត្រុសក៏ចុះពីទូក ដើរលើទឹកទៅរកព្រះយេស៊ូវ។
30
ប៉ុន្តែនៅពេលឃើញខ្យល់បក់ខ្លាំង គាត់ក៏ភ័យខ្លាច ហើយចាប់ផ្ដើមលិចចុះ។ គាត់ស្រែកឡើងថា៖ “ព្រះអម្ចាស់អើយ សង្គ្រោះទូលបង្គំផង!”។
31
ព្រះយេស៊ូវក៏លូកព្រះហស្តទៅចាប់គាត់ភ្លាម ហើយមានបន្ទូលថា៖ “មនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?”។
32
នៅពេលព្រះយេស៊ូវ និងពេត្រុសឡើងទូកហើយ នោះក៏ឈប់ខ្យល់។
33
ពួកអ្នកដែលនៅក្នុងទូកក៏ ថ្វាយបង្គំព្រះអង្គ ទូលថា៖ “ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះមែន!”។
34
នៅពេលឆ្លងហើយ ពួកគេក៏ឡើងគោកនៅគេនេសារ៉ែត។
35
មនុស្សនៅកន្លែងនោះក៏ស្គាល់ព្រះអង្គ ហើយពួកគេបញ្ជូនដំណឹងទៅទូទាំងតំបន់ជុំវិញនោះ រួចនាំអស់អ្នកដែលមានជំងឺមករកព្រះអង្គ
36
ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ក៏បានជាសះស្បើយ៕
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28