bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 12
Matthew 12
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 13 →
1
នៅគ្រានោះ ព្រះយេស៊ូវយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ។ ពួកសិស្សរបស់ព្រះអង្គក៏ឃ្លាន ហើយចាប់ផ្ដើមកាច់កួរស្រូវមកហូប។
2
នៅពេលឃើញដូច្នេះ ពួកផារិស៊ីក៏ទូលព្រះអង្គថា៖ “មើល៍! ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ”។
3
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “តើអ្នករាល់គ្នាមិនដែលអានអ្វីដែលដាវីឌបានធ្វើ នៅពេលលោក និងពួកអ្នកដែលនៅជាមួយលោកឃ្លានទេឬ?
4
គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយនាំគ្នាហូបនំប៉័ងតាំងថ្វាយ ដែលច្បាប់ហាមមិនឲ្យលោក និងពួកអ្នកដែលនៅជាមួយលោកហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ។
5
មួយវិញទៀត តើអ្នករាល់គ្នាមិនដែលអានក្នុងក្រឹត្យវិន័យទេឬថា នៅថ្ងៃសប្ប័ទពួកបូជាចារ្យក្នុងព្រះវិហារល្មើសថ្ងៃសប្ប័ទក៏គ្មានទោសដែរ?
6
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលធំជាងព្រះវិហារ នៅទីនេះហើយ!
7
ប្រសិនបើអ្នករាល់គ្នាយល់ពាក្យដែលថា: ‘យើងចង់បានសេចក្ដីមេត្តា មិនមែនយញ្ញបូជាទេ’ មានន័យដូចម្ដេច ម្ល៉េះសមអ្នករាល់គ្នាមិនបានផ្ដន្ទាទោសអ្នកដែលគ្មានទោសឡើយ។
8
ដ្បិតកូនមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ”។
9
ព្រះយេស៊ូវយាងចាកចេញពីទីនោះ ចូលទៅក្នុងសាលាប្រជុំរបស់គេ
10
ពេលនោះ មើល៍! មានបុរសម្នាក់ស្វិតដៃម្ខាង។ មានគេទូលសួរព្រះអង្គថា៖ “តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ នេះគឺដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។
11
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលមានចៀមមួយក្បាល ហើយប្រសិនបើវាធ្លាក់ទៅក្នុងរណ្ដៅនៅថ្ងៃសប្ប័ទ ក៏មិនចាប់លើកវាឡើង?
12
ចុះមនុស្សវិញ តើមានតម្លៃលើសជាងចៀមអម្បាលម៉ានទៅទៀត! ដូច្នេះ ការដែលធ្វើល្អនៅថ្ងៃសប្ប័ទ ត្រូវច្បាប់ហើយ”។
13
បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងបុរសនោះថា៖ “ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ គឺល្អដូចដៃម្ខាងទៀត។
14
ពួកផារិស៊ីបានចេញទៅ ពិគ្រោះគ្នាទាស់នឹងព្រះអង្គ ដើម្បីបំផ្លាញជីវិតព្រះអង្គ។
15
នៅពេលជ្រាបអំពីការនេះ ព្រះយេស៊ូវក៏យាងចាកចេញពីទីនោះ។ មានហ្វូងមនុស្សជាច្រើនទៅតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជាទាំងអស់គ្នា
16
ព្រមទាំងហាមពួកគេមិនឲ្យផ្សាយអំពីព្រះអង្គឡើយ។
17
នេះគឺដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីអេសាយត្រូវបានបំពេញឲ្យសម្រេច ដែលថា:
18
“មើល៍! អ្នកបម្រើរបស់យើងដែលយើងបានជ្រើសរើស អ្នកដែលជាទីស្រឡាញ់របស់យើង ដែលយើងពេញចិត្ត។ យើងនឹងដាក់វិញ្ញាណរបស់យើងលើគាត់ ហើយគាត់នឹងប្រកាសសេចក្ដីយុត្តិធម៌ដល់សាសន៍ដទៃ។
19
គាត់មិនឈ្លោះប្រកែក ឬស្រែកគំហកឡើយ ហើយក៏គ្មានអ្នកណានឹងឮសំឡេងរបស់គាត់នៅតាមផ្លូវ ដែរ។
20
គាត់នឹងមិនកាច់ដើមត្រែងដែលទក់ទេ ហើយក៏មិនពន្លត់ប្រឆេះដែលជិតរលត់ដែរ រហូតដល់គាត់នាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជម្នះ
21
ហើយបណ្ដាសាសន៍ដទៃនឹងសង្ឃឹមលើនាមរបស់គាត់”។
22
ពេលនោះ មានបុរសអារក្សចូលម្នាក់ដែលខ្វាក់ភ្នែកផងគផង ត្រូវគេនាំមកឯព្រះយេស៊ូវ។ ព្រះអង្គទ្រង់ប្រោសគាត់ឲ្យជា មនុស្សគនោះក៏និយាយបាន ហើយមើលឃើញផង។
23
ហ្វូងមនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល ហើយនិយាយថា៖ “អ្នកនេះជាពូជពង្សរបស់ដាវីឌទេដឹង?”។
24
ប៉ុន្តែនៅពេលពួកផារិស៊ីឮដូច្នេះ ក៏និយាយថា៖ “អ្នកនេះមិនអាចដេញអារក្សបានទេ លើកលែងតែដោយបេលសេប៊ូលមេអារក្សប៉ុណ្ណោះ!”។
25
ព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលនឹងពួកគេថា៖ “អស់ទាំងអាណាចក្រដែលបាក់បែកផ្ទៃក្នុង នឹងត្រូវវិនាស ហើយអស់ទាំងទីក្រុង ឬគ្រួសារដែលបាក់បែកផ្ទៃក្នុង ក៏នៅឈរមិនបានដែរ។
26
ប្រសិនបើសាតាំងដេញសាតាំង គឺវាបាក់បែកផ្ទៃក្នុងហើយ។ បើដូច្នេះ តើអាណាចក្ររបស់វានៅឈរដូចម្ដេចកើត?
27
ហើយប្រសិនបើខ្ញុំដេញអារក្សដោយបេលសេប៊ូលមែន ចុះកូនចៅរបស់អ្នករាល់គ្នាដេញពួកវាដោយនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងធ្វើជាចៅក្រមរបស់អ្នករាល់គ្នា។
28
ផ្ទុយទៅវិញ ប្រសិនបើខ្ញុំដេញអារក្សដោយព្រះវិញ្ញាណរបស់ព្រះ នោះអាណាចក្ររបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។
29
តើគេអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយដណ្ដើមយករបស់របរគាត់យ៉ាងដូចម្ដេចបាន បើសិនមិនចងមនុស្សខ្លាំងពូកែនោះជាមុនសិន? បើសិនចង ទើបប្លន់ផ្ទះរបស់គាត់បាន។
30
អ្នកដែលមិននៅខាង ខ្ញុំ គឺប្រឆាំងនឹងខ្ញុំ ហើយអ្នកដែលមិនប្រមូលជាមួយខ្ញុំ គឺកម្ចាត់កម្ចាយវិញ។
31
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សនឹងត្រូវបានលើកលែងទោស ចំពោះអស់ទាំងបាប និងពាក្យប្រមាថព្រះ ប៉ុន្តែការនិយាយប្រមាថទាស់នឹងព្រះវិញ្ញាណ នឹងមិនត្រូវបានលើកលែងទោសឡើយ។
32
អ្នកណាក៏ដោយដែលពោលពាក្យទាស់នឹងកូនមនុស្ស អ្នកនោះនឹងត្រូវបានលើកលែងទោស ប៉ុន្តែអ្នកណាក៏ដោយដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះនឹងមិនត្រូវបានលើកលែងទោសឡើយ ទោះជានៅលោកបច្ចុប្បន្នក្ដី ឬនៅលោកខាងមុខក្ដី។
33
“ធ្វើឲ្យដើមឈើល្អ ផលវាក៏ល្អ ឬធ្វើឲ្យដើមឈើអាក្រក់ ផលវាក៏អាក្រក់ដែរ; ដ្បិតដើមឈើនឹងសម្គាល់បានដោយផលផ្លែរបស់វា។
34
ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចនិយាយល្អយ៉ាងដូចម្ដេចបាន នៅពេលអ្នករាល់គ្នាអាក្រក់ដូច្នេះ? ព្រោះថាមាត់តែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។
35
មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្ត រីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ។
36
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ មនុស្សនឹងរៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ដែលគេបាននិយាយ
37
ដ្បិតអ្នកនឹងត្រូវបានរាប់ជាសុចរិតដោយពាក្យសម្ដីរបស់អ្នក ហើយអ្នកនឹងត្រូវបានផ្ដន្ទាទោសក៏ដោយពាក្យសម្ដីរបស់អ្នកដែរ”។
38
ពេលនោះ អ្នកខ្លះក្នុងពួកគ្រូវិន័យ និងពួកផារិស៊ីទូលព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំចង់ឃើញទីសម្គាល់មួយពីលោក”។
39
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖ “ជំនាន់ដ៏អាក្រក់ និងផិតក្បត់ទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់ព្យាការីយ៉ូណាសប៉ុណ្ណោះ។
40
ពោលគឺ ដូចដែលយ៉ូណាសនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងផ្ចិតផែនដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
41
នៅគ្រាជំនុំជម្រះ ពួកអ្នកនីនីវេនឹងរស់ឡើងវិញ ជាមួយជំនាន់នេះ ហើយផ្ដន្ទាទោសជំនាន់នេះ ពីព្រោះអ្នកនីនីវេបានកែប្រែចិត្តដោយសារតែការប្រកាសរបស់យ៉ូណាស ហើយមើល៍! អ្នកដែលធំជាងយ៉ូណាសនៅទីនេះហើយ!
42
នៅគ្រាជំនុំជម្រះ មហាក្សត្រិយានីនៃភាគខាងត្បូង នឹងត្រូវបានលើកឲ្យរស់ឡើងវិញ ជាមួយជំនាន់នេះ ហើយផ្ដន្ទាទោសជំនាន់នេះ ពីព្រោះព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់សាឡូម៉ូន ហើយមើល៍! អ្នកដែលធំជាងសាឡូម៉ូននៅទីនេះហើយ!
43
“កាលណាវិញ្ញាណអសោចចេញពីមនុស្សម្នាក់ វាក៏ដើរចុះឡើងតាមកន្លែងហួតហែងរកទីឈប់សម្រាក ប៉ុន្តែរកមិនបាន
44
ដូច្នេះវានិយាយថា: ‘អញនឹងត្រឡប់ទៅផ្ទះរបស់អញវិញ គឺកន្លែងដែលអញបានចេញមក’។ នៅពេលវាមកដល់ក៏ឃើញទីនោះនៅទំនេរ ហើយត្រូវបានបោសសម្អាត ព្រមទាំងមានសណ្ដាប់ធ្នាប់ផង
45
វាក៏ចេញទៅ នាំវិញ្ញាណប្រាំពីរផ្សេងទៀតដែលអាក្រក់ជាងវាមកជាមួយ ហើយចូលទៅរស់នៅទីនោះ។ សភាពចុងក្រោយរបស់អ្នកនោះបានអាក្រក់ជាងសភាពដើមទៅទៀត។ ជំនាន់អាក្រក់នេះនឹងបានដូច្នេះដែរ”។
46
ខណៈដែលព្រះយេស៊ូវកំពុងតែមានបន្ទូលនឹងហ្វូងមនុស្សនៅឡើយ មើល៍! ម្ដាយ និងប្អូនៗ របស់ព្រះអង្គឈរនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។
47
មានម្នាក់ទូលព្រះអង្គថា៖ “មើល៍! ម្ដាយ និងប្អូនៗរបស់លោកកំពុងឈរនៅខាងក្រៅ ចង់និយាយជាមួយលោក”។
48
ប៉ុន្តែព្រះអង្គមានបន្ទូលតបនឹងអ្នកនោះថា៖ “តើនរណាជាម្ដាយរបស់ខ្ញុំ? តើនរណាជាបងប្អូនរបស់ខ្ញុំ?”។
49
ព្រះអង្គលាតព្រះហស្តទៅលើពួកសិស្ស ហើយមានបន្ទូលថា៖ “មើល៍! ម្ដាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ!
50
ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28