bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 28
Matthew 28
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
1
បន្ទាប់ពីថ្ងៃសប្ប័ទ ពេលព្រលឹមស្រាងៗនៅថ្ងៃទីមួយនៃសប្ដាហ៍ ម៉ារាអ្នកម៉ាក់ដាឡា និងម៉ារាម្នាក់ទៀតបានទៅមើលផ្នូរ។
2
ពេលនោះ មើល៍! មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ពីព្រោះទូតសួគ៌របស់ព្រះអម្ចាស់បានចុះមកពីលើមេឃ ហើយចូលទៅប្រមៀលថ្មចេញ រួចអង្គុយលើថ្មនោះ។
3
រូបសណ្ឋានរបស់ទូតសួគ៌នោះ ដូចជាផ្លេកបន្ទោរ ហើយសម្លៀកបំពាក់សដូចហិមៈ។
4
ពួកអ្នកយាមក៏ញ័ររន្ធត់ដោយការភិតភ័យចំពោះទូតនោះ ហើយបានដូចជាមនុស្សស្លាប់។
5
ទូតនោះនិយាយនឹងស្ត្រីទាំងពីរថា៖ “កុំខ្លាចឡើយ! ខ្ញុំដឹងហើយថា ពួកនាងកំពុងរកព្រះយេស៊ូវដែលត្រូវគេឆ្កាង។
6
ព្រះអង្គមិនគង់នៅទីនេះទេ ដ្បិតព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញដូចដែលព្រះអង្គបានមានបន្ទូលរួចមកហើយ។ មក៍! មើលកន្លែងដែលព្រះអង្គ បានផ្ទំចុះ។
7
ចូរប្រញាប់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គថា: ‘ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ មើល៍! ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ’។ មើល៍! ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ!”។
8
ពួកនាងក៏ចាកចេញពីរូងផ្នូរភ្លាម ទាំងភ័យទាំងអរសប្បាយយ៉ាងខ្លាំង ហើយរត់ទៅដើម្បីប្រាប់ពួកសិស្សរបស់ព្រះអង្គ។
9
ពេលនោះ មើល៍! ព្រះយេស៊ូវជួបពួកនាង ហើយមានបន្ទូលថា៖ “សុខសប្បាយ!”។ ពួកនាងក៏ចូលមកជិតឱបព្រះបាទារបស់ព្រះអង្គ រួចថ្វាយបង្គំព្រះអង្គ។
10
ព្រះយេស៊ូវមានបន្ទូលនឹងពួកនាងថា៖ “កុំខ្លាចឡើយ! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំឲ្យទៅកាលីឡេ ហើយនៅទីនោះពួកគេនឹងជួបខ្ញុំ”។
11
ខណៈដែលពួកនាងចេញទៅ មើល៍! មានទាហានយាមខ្លះបានចូលទៅក្នុងទីក្រុង រាយការណ៍ដល់ពួកនាយកបូជាចារ្យអំពីអ្វីៗទាំងអស់ដែលបានកើតឡើង។
12
ពួកនាយកបូជាចារ្យក៏ជួបជុំពិគ្រោះគ្នាជាមួយពួកចាស់ទុំ ហើយឲ្យលុយជាច្រើនដល់ពួកទាហាន
13
ទាំងប្រាប់ថា៖ “ចូរអ្នករាល់គ្នានិយាយថា: ‘ពួកសិស្សរបស់វាបានមកទាំងយប់ លួចសពរបស់វាទៅ ពេលយើងកំពុងដេកលក់’។
14
បើសិនរឿងនេះលេចឮដល់អភិបាល យើងនឹងបញ្ចុះបញ្ចូលលោក មិនឲ្យអ្នករាល់គ្នាមានបញ្ហាឡើយ”។
15
ពួកទាហានក៏ទទួលលុយ ហើយធ្វើដូចដែលត្រូវបានបង្គាប់។ ដូច្នេះ រឿងនេះបានឮសុសសាយក្នុងចំណោមជនជាតិយូដារហូតមកដល់សព្វថ្ងៃ។
16
រីឯសិស្សទាំងដប់មួយនាក់បានទៅកាលីឡេ ដល់ភ្នំមួយជាកន្លែងដែលព្រះយេស៊ូវបានកំណត់ឲ្យពួកគេទៅ។
17
នៅពេលឃើញព្រះយេស៊ូវ ពួកគេក៏ថ្វាយបង្គំព្រះអង្គ ប៉ុន្តែមានអ្នកខ្លះសង្ស័យ។
18
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖ “គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
19
ដូច្នេះ ចូរអ្នករាល់គ្នាចេញទៅ ធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្ស ទាំងធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងព្រះនាមរបស់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
20
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28