bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 6
Matthew 6
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 7 →
1
“ចូរប្រយ័ត្នប្រយែង កុំប្រព្រឹត្តអំពើសុចរិត របស់ខ្លួននៅមុខមនុស្ស ដើម្បីឲ្យគេឃើញនោះឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។
2
ដូច្នេះ កាលណាអ្នកចែកទាន កុំផ្លុំត្រែនៅពីមុខអ្នកឡើយ ដូចដែលពួកមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីទទួលការលើកតម្កើងសិរីរុងរឿងពីមនុស្ស។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
3
រីឯអ្នកវិញ កាលណាអ្នកចែកទាន កុំឲ្យដៃឆ្វេងរបស់អ្នកដឹងអ្វីដែលដៃស្ដាំកំពុងធ្វើនោះឡើយ
4
ដើម្បីឲ្យការចែកទានរបស់អ្នកនៅសម្ងាត់ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់ នឹងប្រទានរង្វាន់ដល់អ្នក ។
5
“កាលណាអ្នករាល់គ្នាអធិស្ឋាន កុំធ្វើដូចពួកមនុស្សមានពុតឡើយ ដ្បិតពួកគេចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងនៅតាមកែងផ្លូវ ដើម្បីឲ្យគេឃើញ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
6
រីឯអ្នកវិញ កាលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន បិទទ្វារ ហើយអធិស្ឋានទៅព្រះបិតារបស់អ្នកដែលគង់នៅទីសម្ងាត់ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក ។
7
នៅពេលអ្នករាល់គ្នាអធិស្ឋាន កុំពោលប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃឡើយ ដ្បិតពួកគេគិតថា ពួកគេនឹងត្រូវបានសណ្ដាប់តាមរយៈពាក្យជាច្រើនរបស់ពួកគេ។
8
ដូច្នេះ កុំធ្វើដូចពួកគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបហើយ នូវអ្វីដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសុំព្រះអង្គទៅទៀត។
9
“ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចតទៅ: ព្រះបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមរបស់ព្រះអង្គត្រូវបានតម្កើងជាវិសុទ្ធ
10
សូមឲ្យអាណាចក្ររបស់ព្រះអង្គបានមកដល់។ សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
11
សូមប្រទានអាហារ ប្រចាំថ្ងៃដល់យើងខ្ញុំនៅថ្ងៃនេះ។
12
សូមលើកលែងបំណុលរបស់យើងខ្ញុំ ដូចដែលយើងខ្ញុំបានលើកលែងដល់កូនបំណុលរបស់យើងខ្ញុំដែរ។
13
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
14
“ជាការពិត ប្រសិនបើអ្នករាល់គ្នាលើកលែងទោសឲ្យមនុស្សចំពោះការបំពានរបស់ពួកគេ ព្រះបិតាសួគ៌របស់អ្នករាល់គ្នាក៏នឹងលើកលែងទោសឲ្យអ្នករាល់គ្នាដែរ។
15
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យគេ ទេ នោះព្រះបិតារបស់អ្នករាល់គ្នាក៏មិនលើកលែងទោសចំពោះការបំពានរបស់អ្នករាល់គ្នាដែរ។
16
“កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើទឹកមុខស្រងូតស្រងាត់ដូចពួកមនុស្សមានពុតឡើយ ដ្បិតពួកគេធ្វើមុខស្អុយ ដើម្បីឲ្យមនុស្សឃើញថាពួកគេកំពុងតមអាហារ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
17
រីឯអ្នកវិញ កាលណាអ្នកតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខរបស់អ្នក
18
ដើម្បីកុំឲ្យគេឃើញថាអ្នករាល់គ្នាកំពុងតមអាហារ គឺឲ្យព្រះបិតារបស់អ្នកដែលគង់នៅទីសម្ងាត់ឃើញវិញ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក ។
19
“កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯងនៅលើផែនដី ជាកន្លែងដែលមានសត្វល្អិត និងច្រែះស៊ី ជាកន្លែងដែលចោរគាស់ចូល ហើយលួចនោះឡើយ;
20
ប៉ុន្តែចូរប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌វិញ ជាកន្លែងដែលគ្មានសត្វល្អិត ឬច្រែះស៊ី ជាកន្លែងដែលគ្មានចោរគាស់ចូល ហើយលួចនោះឡើយ។
21
ជាការពិត ទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។
22
“ចង្កៀងរបស់រូបកាយគឺភ្នែក ដូច្នេះប្រសិនបើភ្នែករបស់អ្នកភ្លឺថ្លា រូបកាយអ្នកទាំងមូលក៏ពេញដោយពន្លឺ;
23
ប៉ុន្តែប្រសិនបើភ្នែករបស់អ្នកអាក្រក់ រូបកាយអ្នកទាំងមូលក៏ពេញដោយសេចក្ដីងងឹត។ ដូច្នេះ ប្រសិនបើពន្លឺក្នុងអ្នកជាសេចក្ដីងងឹតទៅហើយ ចុះសេចក្ដីងងឹតនោះនឹងខ្លាំងយ៉ាងណាទៅ!
24
“គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរនាក់បានទេ ដ្បិតគេនឹងស្អប់ម្នាក់ ហើយស្រឡាញ់ម្នាក់ទៀត ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀត។ អ្នករាល់គ្នាមិនអាចបម្រើព្រះផង បម្រើទ្រព្យសម្បត្តិ ផងបានឡើយ។
25
“ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំបារម្ភនឹងជីវិតរបស់អ្នកថា ត្រូវហូបអ្វី ឬផឹកអ្វីឡើយ; ហើយក៏កុំបារម្ភនឹងរូបកាយរបស់អ្នកថា ត្រូវស្លៀកពាក់អ្វីដែរ។ តើជីវិតមិនសំខាន់ជាងអាហារ ហើយរូបកាយមិនសំខាន់ជាងសម្លៀកបំពាក់ទេឬ?
26
ចូរសម្លឹងមើលទៅបក្សាបក្សីនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏មិនប្រមូលដាក់ក្នុងជង្រុកដែរ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នា ទ្រង់ចិញ្ចឹមពួកវា។ តើអ្នករាល់គ្នាមិនមានតម្លៃលើសជាងពួកវាទេឬ?
27
ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាអាចបន្ថែមមួយខណៈពេល លើអាយុជីវិតរបស់ខ្លួន ដោយការបារម្ភបាន?
28
ហេតុអ្វីបានជាអ្នករាល់គ្នាបារម្ភអំពីសម្លៀកបំពាក់? ចូរសង្កេតរបៀបដែលផ្កាលីលីនៅទីវាលលូតលាស់ចុះ។ វាមិនធ្វើការនឿយហត់ ហើយក៏មិនត្បាញរវៃដែរ។
29
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនដែលប្រកបដោយសិរីរុងរឿងដ៏ប្រសើរបំផុត ក៏មិនបានតែងកាយដូចផ្កាមួយទងក្នុងចំណោមផ្កាទាំងនេះផង។
30
មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះទ្រង់តុបតែងស្មៅនៅតាមទីវាល ដែលមាននៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះទៅក្នុងឡភ្លើងយ៉ាងដូច្នេះទៅហើយ តើព្រះអង្គមិនតុបតែងអ្នករាល់គ្នាឲ្យលើសជាងទេឬ?
31
ដូច្នេះ កុំបារម្ភដោយពោលថា: ‘យើងត្រូវហូបអ្វី? ត្រូវផឹកអ្វី? ត្រូវស្លៀកពាក់អ្វី?’ នោះឡើយ
32
ដ្បិតសាសន៍ដទៃតែងតែខំស្វែងរករបស់ទាំងអស់នេះ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នាបានជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងអស់នេះ។
33
ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ហើយរបស់ទាំងអស់នេះនឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។
34
ដូច្នេះ កុំបារម្ភអំពីថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងបារម្ភអំពីខ្លួនវា។ មួយថ្ងៃៗមានការលំបាកល្មមសម្រាប់ខ្លួនវាហើយ។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28