bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 24
Matthew 24
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 25 →
1
នៅពេលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតចង្អុលបង្ហាញព្រះអង្គពីអគារព្រះវិហារ។
2
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖ “តើអ្នករាល់គ្នាមិនឃើញអ្វីៗទាំងអស់នេះទេឬ? ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះគ្មានថ្មណាមួយដែលសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។
3
ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវ ពួកសិស្សក៏ចូលមកជិតព្រះអង្គតែក្រុមពួកគេ ទូលសួរថា៖ “សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាទីសម្គាល់នៃការមកដល់របស់លោក និងចុងបញ្ចប់នៃពិភពលោក?”។
4
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖ “ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាបោកបញ្ឆោតអ្នករាល់គ្នា។
5
ដ្បិតមានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះគ្រីស្ទ’ ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
6
អ្នករាល់គ្នាជិតឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម។ ត្រូវប្រាកដថា កុំភ័យស្លន់ស្លោឡើយ ដ្បិតការទាំងនេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។
7
ពេលនោះ ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត ហើយនៅកន្លែងផ្សេងៗនឹងមានទុរ្ភិក្ស និងរញ្ជួយផែនដី។
8
ទាំងអស់នេះជាការចាប់ផ្ដើមនៃការឈឺពោះឆ្លងទន្លេ។
9
“បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅក្នុងទុក្ខវេទនា ព្រមទាំងសម្លាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវប្រជាជាតិទាំងអស់ស្អប់ ដោយសារតែនាមរបស់ខ្ញុំ។
10
ពេលនោះ មនុស្សជាច្រើននឹងត្រូវបានធ្វើឲ្យជំពប់ដួល ពួកគេនឹងក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក;
11
មានព្យាការីក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយបោកបញ្ឆោតមនុស្សជាច្រើន;
12
ដោយសារការឥតច្បាប់កើនឡើង ធ្វើឲ្យសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើនរសាយទៅ។
13
ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
14
ដំណឹងល្អអំពីអាណាចក្រស្ថានសួគ៌នេះ នឹងបានប្រកាសនៅក្នុងពិភពលោកទាំងមូល ដើម្បីជាទីបន្ទាល់ដល់ប្រជាជាតិទាំងអស់ បន្ទាប់មកទើបទីបញ្ចប់នឹងមកដល់។
15
“កាលណាអ្នករាល់គ្នាឃើញ ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស’ ដែលត្រូវបានថ្លែងមកតាមរយៈព្យាការីដានីយ៉ែល ឈរនៅទីវិសុទ្ធ ——ចូរឲ្យអ្នកអានយល់ចុះ——
16
ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ
17
កុំឲ្យអ្នកដែលនៅលើដំបូលផ្ទះចុះមកយកអ្វីពីផ្ទះរបស់ខ្លួនឡើយ
18
រីឯអ្នកដែលនៅស្រែចម្ការក៏កុំឲ្យត្រឡប់មកវិញ យកសម្លៀកបំពាក់របស់ខ្លួនដែរ។
19
នៅគ្រានោះ វេទនាហើយ! ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូន។
20
ចូរអ្នករាល់គ្នាអធិស្ឋាន ដើម្បីកុំឲ្យការរត់គេចរបស់អ្នករាល់គ្នាកើតឡើងនៅរដូវរងា ឬនៅថ្ងៃសប្ប័ទឡើយ
21
ដ្បិតនៅពេលនោះនឹងមានទុក្ខវេទនាយ៉ាងខ្លាំង ដែលតាំងពីដើមដំបូងនៃពិភពលោក រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់កើតឡើងទេ ហើយក៏មិនកើតឡើងទៀតដែរ។
22
ប្រសិនបើថ្ងៃទាំងនោះមិនត្រូវបានបន្ថយទេ គ្មានមនុស្សណាម្នាក់ បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ថ្ងៃទាំងនោះនឹងត្រូវបានបន្ថយ។
23
“ពេលនោះ ប្រសិនបើមានអ្នកណាប្រាប់អ្នករាល់គ្នាថា: ‘មើល៍! ព្រះគ្រីស្ទនៅទីនេះ’ ឬថា: ‘នៅទីនោះ!’ កុំជឿឡើយ។
24
ដ្បិតព្រះគ្រីស្ទក្លែងក្លាយ និងព្យាការីក្លែងក្លាយនឹងក្រោកឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យដ៏ធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែអ្នកដែលត្រូវបានជ្រើសតាំង ប្រសិនបើអាច។
25
មើល៍! ខ្ញុំប្រាប់អ្នករាល់គ្នាទុកមុនរួចហើយ។
26
ដូច្នេះ ប្រសិនបើគេប្រាប់អ្នករាល់គ្នាថា: ‘មើល៍! ព្រះអង្គនៅទីរហោស្ថាន!’ កុំចេញទៅឡើយ; ឬបើគេថា: ‘មើល៍! ព្រះអង្គនៅក្នុងបន្ទប់’ ក៏កុំជឿគេដែរ
27
ដ្បិតដូចដែលផ្លេកបន្ទោរចេញពីទិសខាងកើត ភ្លឺផ្លេកទៅដល់ទិសខាងលិចយ៉ាងណា ការមកដល់របស់កូនមនុស្សក៏នឹងជាយ៉ាងនោះដែរ។
28
ទីណាក៏ដោយដែលមានសាកសព ត្មាតនឹងផ្ដុំគ្នានៅទីនោះ។
29
“ក្រោយពីទុក្ខវេទនានៃគ្រានោះភ្លាម ‘ព្រះអាទិត្យនឹងងងឹត ព្រះចន្ទក៏លែងបញ្ចេញពន្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក’។
30
“ពេលនោះ ទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូង។ ពួកគេនឹងឃើញកូនមនុស្សមកក្នុងពពកលើមេឃ ប្រកបដោយព្រះចេស្ដា និងសិរីរុងរឿងដ៏មហិមា។
31
លោកនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅដោយសំឡេងត្រែយ៉ាងកងរំពង ហើយទូតទាំងនោះនឹងប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាងដល់ជើងមេឃម្ខាងទៀត។
32
“ចូររៀនពាក្យឧបមានេះពីដើមល្វាចុះ: កាលណាមែករបស់វាត្រឡប់ជាទន់ ហើយលាស់ស្លឹក អ្នករាល់គ្នាដឹងថាជិតដល់រដូវក្ដៅហើយ។
33
អ្នករាល់គ្នាក៏ដូច្នេះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងអស់នេះ អ្នករាល់គ្នាក៏ដឹងថាកូនមនុស្ស នៅជិតហើយ គឺនៅមាត់ទ្វារ។
34
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ជំនាន់នេះមិនផុតទៅឡើយ ទាល់តែការទាំងអស់នេះបានកើតឡើង។
35
ផ្ទៃមេឃ និងផែនដីនឹងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនផុតទៅសោះឡើយ។
36
“ចំពោះថ្ងៃ និងម៉ោងនោះ គ្មានអ្នកណាដឹងឡើយ សូម្បីតែបណ្ដាទូតសួគ៌នៃស្ថានសួគ៌ ឬព្រះបុត្រាក៏មិនជ្រាបដែរ មានតែព្រះបិតាតែមួយអង្គគត់ប៉ុណ្ណោះដែលជ្រាប។
37
ព្រោះថាសម័យណូអេជាយ៉ាងណា ការមកដល់របស់កូនមនុស្សក៏នឹងកើតមានយ៉ាងនោះដែរ
38
គឺដូចនៅគ្រាមុនទឹកជំនន់នោះ ពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំ
39
ហើយពួកគេមិនដឹងរហូតទាល់តែទឹកជំនន់បានមកឆក់យកអ្វីៗទាំងអស់។ ការមកដល់របស់កូនមនុស្សក៏នឹងកើតមានដូច្នោះដែរ។
40
ពេលនោះ នឹងមានពីរនាក់នៅស្រែចម្ការ ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល។
41
នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅដោយត្បាល់កិន ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល។
42
ដូច្នេះ ចូរប្រុងស្មារតីចុះ ដ្បិតអ្នករាល់គ្នាមិនដឹងថាព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកវិញនៅថ្ងៃណា ទេ។
43
យ៉ាងណាមិញ ចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះដឹងថាចោរនឹងមកនៅម៉ោង ណា គាត់មុខជាប្រុងស្មារតី មិនបណ្ដោយឲ្យវាគាស់ចូលផ្ទះរបស់ខ្លួនឡើយ។
44
ហេតុនេះហើយបានជាអ្នករាល់គ្នាក៏ត្រូវតែប្រុងប្រៀបជានិច្ចដែរ ដ្បិតកូនមនុស្សនឹងមកក្នុងពេលវេលាដែលអ្នករាល់គ្នាមិននឹកស្មានដល់។
45
“ចុះតើនរណាជាបាវបម្រើស្មោះត្រង់ ហើយមានប្រាជ្ញា ដែលចៅហ្វាយបានតែងតាំងឲ្យត្រួតលើអ្នកផ្ទះរបស់លោក ដើម្បីចែកអាហារឲ្យពួកគេតាមពេលកំណត់?
46
មានពរហើយ បាវបម្រើនោះដែលចៅហ្វាយឃើញគាត់កំពុងធ្វើដូច្នេះ នៅពេលលោកមកវិញ។
47
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ចៅហ្វាយនឹងតែងតាំងគាត់ឲ្យត្រួតលើអ្វីៗទាំងអស់ដែលលោកមាន។
48
ផ្ទុយទៅវិញ ប្រសិនបើបាវបម្រើអាក្រក់នោះគិតក្នុងចិត្តថា: ‘ចៅហ្វាយរបស់អញក្រមកដល់’
49
រួចចាប់ផ្ដើមវាយបាវបម្រើជាគ្នាគាត់ ព្រមទាំងស៊ីផឹកជាមួយពួកអ្នកប្រមឹកផង
50
នោះចៅហ្វាយរបស់បាវបម្រើនោះនឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មានដល់ និងនៅម៉ោងដែលគាត់មិនដឹង
51
ហើយដាក់ទោសគាត់យ៉ាងធ្ងន់ធ្ងរ ទាំងឲ្យគាត់មានចំណែកជាមួយពួកមនុស្សមានពុត។ នៅទីនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញ៕
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28