bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 5
Matthew 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 6 →
1
នៅពេលទតឃើញហ្វូងមនុស្សទាំងនេះ ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ។ ក្រោយពីព្រះអង្គគង់ចុះ ពួកសិស្សរបស់ព្រះអង្គចូលមកជិតព្រះអង្គ
2
ដូច្នេះព្រះអង្គក៏បើកព្រះឱស្ឋបង្រៀនពួកគេថា៖
3
“មានពរហើយ អ្នកដែលក្រខ្សត់ខាងវិញ្ញាណ ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់ពួកគេ។
4
មានពរហើយ អ្នកដែលកាន់ទុក្ខ ដ្បិតពួកគេនឹងទទួលការសម្រាលទុក្ខ។
5
មានពរហើយ អ្នកដែលបន្ទាបខ្លួន ដ្បិតពួកគេនឹងទទួលផែនដីជាមរតក។
6
មានពរហើយ អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត ដ្បិតពួកគេនឹងបានស្កប់ស្កល់។
7
មានពរហើយ អ្នកដែលមានចិត្តមេត្តា ដ្បិតពួកគេនឹងទទួលសេចក្ដីមេត្តាវិញ។
8
មានពរហើយ អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតពួកគេនឹងឃើញព្រះ។
9
មានពរហើយ អ្នកដែលបង្កើតសន្តិភាព ដ្បិតពួកគេនឹងត្រូវបានហៅថាកូនរបស់ព្រះ។
10
មានពរហើយ អ្នកដែលត្រូវគេបៀតបៀនដោយសារតែសេចក្ដីសុចរិត ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់ពួកគេ។
11
“អ្នករាល់គ្នាមានពរហើយ នៅពេលគេត្មះតិះដៀល បៀតបៀន និងនិយាយអាក្រក់គ្រប់យ៉ាងដោយភូតភរទាស់នឹងអ្នករាល់គ្នា ដោយសារតែខ្ញុំ។
12
ចូរអរសប្បាយ ហើយត្រេកអរយ៉ាងខ្លាំងចុះ ពីព្រោះរង្វាន់របស់អ្នករាល់គ្នាធំណាស់នៅស្ថានសួគ៌។ ជាការពិត ពួកគេបានបៀតបៀនបណ្ដាព្យាការីដែលនៅមុនអ្នករាល់គ្នាយ៉ាងនោះដែរ។
13
“អ្នករាល់គ្នាជាអំបិលនៃផែនដី។ ប៉ុន្តែប្រសិនបើអំបិលបាត់រសជាតិ តើនឹងធ្វើឲ្យវាប្រៃឡើងវិញដោយអ្វី? វាគ្មានប្រយោជន៍សម្រាប់អ្វីទៀតទេ មានតែត្រូវបោះចោលទៅខាងក្រៅ ហើយត្រូវមនុស្សដើរជាន់ប៉ុណ្ណោះ។
14
“អ្នករាល់គ្នាជាពន្លឺនៃពិភពលោក។ ទីក្រុងដែលស្ថិតនៅលើភ្នំមិនអាចលាក់បានឡើយ
15
ក៏គ្មានអ្នកណាអុជចង្កៀង ហើយដាក់ក្រោមថាំងដែរ គឺគេដាក់លើជើងចង្កៀងវិញ ទើបវាបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។
16
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
17
“កុំគិតថា ខ្ញុំមកដើម្បីលុបបំបាត់ក្រឹត្យវិន័យ ឬគម្ពីរព្យាការីឡើយ ខ្ញុំមកមិនមែនដើម្បីលុបបំបាត់ទេ គឺដើម្បីបំពេញឲ្យសម្រេចវិញ។
18
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាផ្ទៃមេឃ និងផែនដីផុតទៅក៏ដោយ ក៏គ្មានក្បៀសមួយ ឬបន្តក់មួយត្រូវផុតពីក្រឹត្យវិន័យសោះឡើយ រហូតទាល់តែអ្វីៗទាំងអស់បានសម្រេច។
19
ដូច្នេះ អ្នកណាក៏ដោយដែលល្មើសបទបញ្ជាមួយតូចបំផុតក្នុងបទបញ្ជាទាំងនេះ ហើយបង្រៀនគេឲ្យធ្វើដូច្នោះ អ្នកនោះនឹងត្រូវបានហៅថាអ្នកតូចបំផុតក្នុងអាណាចក្រស្ថានសួគ៌។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែលប្រព្រឹត្តតាម ព្រមទាំងបង្រៀនបទបញ្ជាទាំងនេះ អ្នកនោះនឹងត្រូវបានហៅថាអ្នកធំក្នុងអាណាចក្រស្ថានសួគ៌។
20
ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែសេចក្ដីសុចរិតរបស់អ្នករាល់គ្នា លើសជាងសេចក្ដីសុចរិតរបស់ពួកគ្រូវិន័យ និងពួកផារិស៊ី ពុំនោះទេ អ្នករាល់គ្នាចូលទៅក្នុងអាណាចក្រស្ថានសួគ៌មិនបានសោះឡើយ។
21
“អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលត្រូវបានបង្គាប់ដល់មនុស្សសម័យបុរាណថា: ‘ កុំសម្លាប់មនុស្ស។ អ្នកណាក៏ដោយដែលសម្លាប់មនុស្ស នឹងជួបការកាត់ទោស’។
22
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនរបស់ខ្លួន នឹងជួបការកាត់ទោស ហើយអ្នកណាក៏ដោយដែលជេរបងប្អូនរបស់ខ្លួនថា ‘អាល្ងង់’ នឹងជួបការកាត់ទោសរបស់ក្រុមប្រឹក្សា រីឯអ្នកណាក៏ដោយដែលជេរថា ‘អាឆ្កួត’ នឹងជួបភ្លើងនរក។
23
ដូច្នេះ ប្រសិនបើអ្នកយកតង្វាយរបស់អ្នកមកអាសនា ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនរបស់អ្នកមានអ្វីមួយទាស់នឹងអ្នក
24
ចូរទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅផ្សះផ្សានឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នកវិញ។
25
ចូរស្រុះស្រួលនឹងគូវិវាទរបស់អ្នកជាប្រញាប់ ខណៈដែលនៅតាមផ្លូវជាមួយអ្នកនោះនៅឡើយ ក្រែងលោគូវិវាទនោះប្រគល់អ្នកទៅចៅក្រម ចៅក្រមនឹងប្រគល់អ្នកទៅតម្រួត ហើយអ្នកនឹងជាប់គុក។
26
ប្រាកដមែន ខ្ញុំប្រាប់អ្នកថា អ្នកចេញពីទីនោះមិនបានឡើយ រហូតទាល់តែអ្នកបានសងអស់ ទោះជាមួយកូដ្រាន ចុងក្រោយ។
27
“អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់មក ថា: ‘កុំផិតក្បត់’ ។
28
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមើលស្ត្រីដោយមានតណ្ហាចំពោះនាង បានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
29
ប្រសិនបើភ្នែកស្ដាំរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ! ដ្បិតដែលបាត់អវយវៈមួយរបស់អ្នក ប៉ុន្តែរូបកាយទាំងមូលមិនត្រូវទម្លាក់ទៅក្នុងស្ថាននរក ជាការប្រសើរជាងសម្រាប់អ្នក។
30
ប្រសិនបើដៃស្ដាំរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ! ដ្បិតដែលបាត់អវយវៈមួយរបស់អ្នក ប៉ុន្តែរូបកាយទាំងមូលមិនត្រូវធ្លាក់ទៅក្នុងស្ថាននរក ជាការប្រសើរជាងសម្រាប់អ្នក។
31
“មានសេចក្ដីដែលបានបង្គាប់មកទៀតថា: ‘អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួន ត្រូវប្រគល់លិខិតលែងលះដល់នាង’ ។
32
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលលែងប្រពន្ធរបស់ខ្លួន កំពុងធ្វើឲ្យនាងទៅជាមនុស្សផិតក្បត់ហើយ លើកលែងតែក្នុងករណីអំពើអសីលធម៌ខាងផ្លូវភេទ រីឯអ្នកណាក៏ដោយដែលរៀបការជាមួយស្ត្រីប្ដីលែង អ្នកនោះក៏កំពុងផិតក្បត់ដែរ។
33
“មួយវិញទៀត អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សសម័យបុរាណថា: ‘កុំស្បថដោយកុហក។ ចូរធ្វើតាមពាក្យសម្បថរបស់អ្នកចំពោះព្រះអម្ចាស់’ ។
34
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ។ កុំស្បថដោយអាងមេឃ ពីព្រោះមេឃជាបល្ល័ង្ករបស់ព្រះ;
35
កុំស្បថដោយអាងផែនដី ពីព្រោះផែនដីជាកំណល់ព្រះបាទារបស់ព្រះ; កុំស្បថដោយអាងយេរូសាឡិម ពីព្រោះយេរូសាឡិមជាក្រុងរបស់ស្ដេចដ៏ធំឧត្ដម;
36
កុំស្បថដោយអាងក្បាលរបស់អ្នក ពីព្រោះអ្នកមិនអាចធ្វើឲ្យសក់មួយសរសៃទៅជាស ឬខ្មៅបានឡើយ។
37
ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាជា ‘មែន’ គឺ ‘មែន’; ‘ទេ’ គឺ ‘ទេ’។ អ្វីដែលលើសពីនេះ គឺមកពីមេអាក្រក់។
38
“អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់មកថា: ‘ភ្នែកសម្រាប់ភ្នែក ធ្មេញសម្រាប់ធ្មេញ’ ។
39
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតទល់នឹងមនុស្សអាក្រក់ឡើយ។ ផ្ទុយទៅវិញ បើមានអ្នកណាទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរម្ខាងទៀតឲ្យគេផង;
40
ចំពោះអ្នកដែលចង់ប្ដឹងយកអាវខាងក្នុងរបស់អ្នក ចូរឲ្យទាំងអាវវែងដល់គេផង;
41
បើមានអ្នកណាបង្ខំអ្នកឲ្យទៅមួយម៉ៃល៍ ចូរទៅពីរម៉ៃល៍ជាមួយគេចុះ;
42
ចូរឲ្យដល់អ្នកដែលសុំអ្នក ហើយកុំបែរចេញពីអ្នកដែលចង់ខ្ចីពីអ្នកឡើយ។
43
“អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់មកថា: ‘ ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក’។
44
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀន អ្នករាល់គ្នា
45
ដើម្បីឲ្យអ្នករាល់គ្នាទៅជាកូនរបស់ព្រះបិតាដែលគង់នៅស្ថានសួគ៌។ ដ្បិតព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរះឡើងទាំងលើមនុស្សអាក្រក់ និងមនុស្សល្អ ហើយបង្អុរភ្លៀងទាំងលើមនុស្សសុចរិត និងមនុស្សទុច្ចរិតផង។
46
តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
47
ប្រសិនបើអ្នករាល់គ្នាជម្រាបសួរតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីពិសេស? សូម្បីតែពួកសាសន៍ដទៃ ក៏មិនធ្វើដូច្នោះដែរទេឬ?
48
ដូច្នេះ អ្នករាល់គ្នាគួរតែបានគ្រប់លក្ខណ៍ ដូចដែលព្រះបិតាសួគ៌របស់អ្នករាល់គ្នាគ្រប់លក្ខណ៍ដែរ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28