bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 25
Matthew 25
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 26 →
1
“នៅគ្រានោះ អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ត្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ខ្លួនចេញទៅទទួលកូនកំលោះ ។
2
ក្នុងពួកនាង មានប្រាំនាក់ជាអ្នកល្ងង់ ហើយប្រាំនាក់ទៀតជាអ្នកមានប្រាជ្ញា។
3
ស្ត្រីល្ងង់ទាំងនោះបានយកចង្កៀងរបស់ខ្លួនទៅ ប៉ុន្តែមិនបានយកប្រេងទៅជាមួយទេ;
4
រីឯពួកស្ត្រីដែលមានប្រាជ្ញាបានយកប្រេងនៅក្នុងដបទៅជាមួយចង្កៀងរបស់ខ្លួន។
5
នៅពេលកូនកំលោះក្រមកដល់ ពួកនាងទាំងអស់គ្នាក៏ងងុយ ហើយដេកលក់ទៅ។
6
“ប៉ុន្តែនៅកណ្ដាលអធ្រាត្រ មានគេស្រែកឡើងថា: ‘មើល៍! កូនកំលោះមកហើយ! ចូរចេញទៅទទួលលោកចុះ!’។
7
ពេលនោះ ស្ត្រីព្រហ្មចារីទាំងអស់នោះក៏ភ្ញាក់ឡើង ហើយរៀបចំចង្កៀងរបស់ខ្លួន។
8
ពួកស្ត្រីល្ងង់ក៏និយាយនឹងពួកស្ត្រីមានប្រាជ្ញាថា: ‘សូមចែកប្រេងខ្លះឲ្យពួកយើងផង ពីព្រោះចង្កៀងរបស់ពួកយើងជិតរលត់ហើយ’។
9
ប៉ុន្តែពួកស្ត្រីដែលមានប្រាជ្ញាតបថា: ‘អត់បានទេ វាអត់គ្រាន់សម្រាប់ពួកយើង និងពួកអ្នកទាល់តែសោះ។ ចូរទៅរកអ្នកលក់ ហើយទិញសម្រាប់ខ្លួនអ្នកវិញទៅ’។
10
“ខណៈដែលពួកនាងកំពុងចេញទៅទិញ កូនកំលោះក៏មកដល់។ ស្ត្រីៗដែលត្រៀមជាស្រេចក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។
11
“ក្រោយមក ស្ត្រីព្រហ្មចារីឯទៀតក៏មកដល់ដែរ ហើយនិយាយថា: ‘លោកម្ចាស់ លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងខ្ញុំផង!’។
12
“ប៉ុន្តែកូនកំលោះតបថា: ‘ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ’។
13
“ដូច្នេះ ចូរប្រុងស្មារតីចុះ ដ្បិតអ្នករាល់គ្នាមិនដឹងថ្ងៃ ឬម៉ោង នោះទេ។
14
“អាណាចក្រស្ថានសួគ៌គឺដូចជាអ្នកដំណើរម្នាក់ដែលហៅពួកបាវបម្រើរបស់ខ្លួនមក ហើយប្រគល់អ្វីៗដែលលោកមានដល់ពួកគេ។
15
លោកប្រគល់ប្រាំឋាឡាន់ ដល់ម្នាក់ ពីរឋាឡាន់ដល់ម្នាក់ទៀត ហើយមួយឋាឡាន់ដល់ម្នាក់ទៀត តាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចចេញដំណើរទៅស្រុកឆ្ងាយ។
16
អ្នកដែលទទួលប្រាំឋាឡាន់នោះ ក៏ចេញទៅធ្វើជំនួញជាមួយនឹងប្រាក់ទាំងនោះភ្លាម ហើយចំណេញបានប្រាំឋាឡាន់ទៀត។
17
អ្នកដែលទទួលពីរឋាឡាន់ក៏ដូចគ្នាដែរ គឺចំណេញបានពីរឋាឡាន់ទៀត។
18
ប៉ុន្តែអ្នកដែលទទួលមួយឋាឡាន់ក៏ទៅជីកដី ហើយលាក់ទុកលុយរបស់ចៅហ្វាយគាត់។
19
“លុះយូរក្រោយមក ចៅហ្វាយរបស់បាវបម្រើទាំងនោះក៏ត្រឡប់មកវិញ ហើយគិតបញ្ជីនឹងពួកគេ។
20
អ្នកដែលទទួលប្រាំឋាឡាន់ក៏យកប្រាំឋាឡាន់ផ្សេងទៀត ហើយចូលមកជិតលោក និយាយថា: ‘លោកម្ចាស់ លោកបានប្រគល់ប្រាំឋាឡាន់ឲ្យខ្ញុំ មើល៍! ខ្ញុំចំណេញបានប្រាំឋាឡាន់ទៀត’។
21
“ចៅហ្វាយក៏និយាយនឹងគាត់ថា: ‘ធ្វើបានល្អណាស់ បាវបម្រើដ៏ល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងការបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យត្រួតលើការជាច្រើន។ ចូរចូលរួមមានអំណរជាមួយចៅហ្វាយអ្នកចុះ!’។
22
“អ្នកដែលទទួលពីរឋាឡាន់ក៏ចូលមកជិតដែរ ហើយនិយាយថា: ‘លោកម្ចាស់ លោកបានប្រគល់ពីរឋាឡាន់ឲ្យខ្ញុំ មើល៍! ខ្ញុំចំណេញបានពីរឋាឡាន់ទៀត’។
23
“ចៅហ្វាយក៏និយាយនឹងគាត់ថា: ‘ធ្វើបានល្អណាស់ បាវបម្រើដ៏ល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងការបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យត្រួតលើការជាច្រើន។ ចូរចូលរួមមានអំណរជាមួយចៅហ្វាយអ្នកចុះ!’។
24
“អ្នកដែលទទួលមួយឋាឡាន់ក៏ចូលមកជិតដែរ ហើយនិយាយថា: ‘លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង ជាអ្នកដែលច្រូតពីកន្លែងដែលលោកមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលលោកមិនបានពង្រាយ។
25
ខ្ញុំខ្លាច ក៏ទៅលាក់ទុកមួយឋាឡាន់របស់លោកនៅក្នុងដី។ មើល៍! នេះជាប្រាក់របស់លោក’។
26
“ចៅហ្វាយក៏តបនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់ និងខ្ជិលច្រអូសអើយ! អ្នកបានដឹងថាយើងច្រូតពីកន្លែងដែលយើងមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលយើងមិនបានពង្រាយឬ?
27
បើដូច្នេះ អ្នកគួរតែបានដាក់ប្រាក់របស់យើងនៅធនាគារ នោះពេលយើងមកវិញ យើងមុខជាបានប្រាក់របស់យើងវិញ ព្រមទាំងការប្រាក់ផង’។
28
“ដូច្នេះ ចូរដកយកមួយឋាឡាន់នោះពីអ្នកនេះ ហើយប្រគល់ឲ្យម្នាក់ដែលមានដប់ឋាឡាន់នោះទៅ;
29
ដ្បិតអស់អ្នកដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ហើយអ្នកនោះនឹងមានសម្បូរហូរហៀរ ប៉ុន្តែអ្នកដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ។
30
ចូរបោះបាវបម្រើឥតប្រយោជន៍នេះចោលទៅក្នុងសេចក្ដីងងឹតខាងក្រៅទៅ! នៅទីនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញ’។
31
“នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក ហើយបណ្ដាទូតសួគ៌ ទាំងអស់ក៏មកជាមួយលោកដែរ ពេលនោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក។
32
ប្រជាជាតិទាំងអស់នឹងត្រូវបានប្រមូលមកនៅមុខលោក ហើយលោកនឹងញែកពួកគេចេញពីគ្នា ដូចដែលអ្នកគង្វាលញែកចៀមចេញពីពពែ។
33
លោកនឹងដាក់ចៀមនៅខាងស្ដាំលោក រីឯពពែវិញ លោកនឹងដាក់នៅខាងឆ្វេង។
34
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
35
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាឲ្យយើងហូប; កាលយើងស្រេក អ្នករាល់គ្នាឲ្យយើងផឹក; កាលយើងជាជនមិនស្គាល់ អ្នករាល់គ្នាទទួលយើង;
36
កាលយើងនៅខ្លួនទទេ អ្នករាល់គ្នាស្លៀកពាក់ឲ្យយើង; កាលយើងមានជំងឺ អ្នករាល់គ្នាមើលថែយើង; ហើយកាលយើងជាប់គុក អ្នករាល់គ្នាមកសួរសុខទុក្ខយើង’។
37
“ពេលនោះ បណ្ដាមនុស្សសុចរិតនឹងទូលតបថា: ‘ព្រះអម្ចាស់អើយ តើយើងខ្ញុំឃើញព្រះអង្គឃ្លាន ហើយឲ្យព្រះអង្គហូបពីអង្កាល់ ឬឃើញព្រះអង្គស្រេក ហើយឲ្យព្រះអង្គផឹកពីអង្កាល់?
38
តើយើងខ្ញុំឃើញព្រះអង្គជាជនមិនស្គាល់ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅខ្លួនទទេ ហើយស្លៀកពាក់ឲ្យព្រះអង្គពីអង្កាល់?
39
តើយើងខ្ញុំឃើញព្រះអង្គមានជំងឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?’។
40
“ព្រះមហាក្សត្រនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាបានធ្វើដល់អ្នកតូចបំផុតម្នាក់ក្នុងចំណោមបងប្អូនទាំងនេះរបស់យើង គឺបានធ្វើដល់យើងហើយ’។
41
បន្ទាប់មក ព្រះអង្គនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងឆ្វេងដែរថា: ‘ពួកអ្នកដែលត្រូវបណ្ដាសាអើយ! ចេញឲ្យឆ្ងាយពីយើង ហើយទៅក្នុងភ្លើងអស់កល្បជានិច្ច ដែលបានរៀបចំជាស្រេចសម្រាប់មារ និងពួកបរិវាររបស់វាទៅ!
42
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាមិនឲ្យយើងហូប; កាលយើងស្រេក អ្នករាល់គ្នាមិនឲ្យយើងផឹក;
43
កាលយើងជាជនមិនស្គាល់ អ្នករាល់គ្នាមិនទទួលយើង; កាលយើងនៅខ្លួនទទេ អ្នករាល់គ្នាមិនស្លៀកពាក់ឲ្យយើង; ហើយកាលយើងឈឺ និងជាប់គុក អ្នករាល់គ្នាមិនមើលថែយើងទេ’។
44
“ពេលនោះ ពួកគេនឹងទូលតបដែរថា: ‘ព្រះអម្ចាស់អើយ តើយើងខ្ញុំឃើញព្រះអង្គឃ្លាន ឬស្រេក ឬជាជនមិនស្គាល់ ឬនៅខ្លួនទទេ ឬឈឺ ឬជាប់គុក ហើយមិនបានបម្រើព្រះអង្គពីអង្កាល់?’។
45
“ពេលនោះ ព្រះអង្គនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាមិនបានធ្វើដល់ម្នាក់ក្នុងចំណោមអ្នកតូចបំផុតទាំងនេះ អ្នករាល់គ្នាក៏មិនបានធ្វើដល់យើងដែរ’។
46
“អ្នកទាំងនោះនឹងចេញទៅក្នុងទោសអស់កល្បជានិច្ច រីឯបណ្ដាមនុស្សសុចរិតវិញ នឹងចូលទៅក្នុងជីវិតអស់កល្បជានិច្ច”៕
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28