bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 7
Matthew 7
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 8 →
1
“កុំវិនិច្ឆ័យគេ ក្រែងលោអ្នករាល់គ្នាត្រូវបានវិនិច្ឆ័យវិញ។
2
ដ្បិតអ្នករាល់គ្នានឹងត្រូវបានវិនិច្ឆ័យ តាមការវិនិច្ឆ័យដែលអ្នករាល់គ្នាវិនិច្ឆ័យគេ ហើយអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យ តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ។
3
ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នក ប៉ុន្តែមិនចាប់អារម្មណ៍នឹងធ្នឹមនៅក្នុងភ្នែកខ្លួនឯង?
4
ឬតើអ្នកនឹងនិយាយទៅបងប្អូនរបស់អ្នកថា: ‘ឲ្យខ្ញុំយកកម្ទេចចេញពីភ្នែករបស់អ្នក’ យ៉ាងដូចម្ដេចបាន? មើល៍! មានធ្នឹមនៅក្នុងភ្នែករបស់អ្នកហើយ!
5
មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នក។
6
កុំឲ្យរបស់វិសុទ្ធទៅឆ្កែ ហើយក៏កុំបោះគ្រាប់គជ់នៅមុខជ្រូក ក្រែងលោពួកវាជាន់ឈ្លីនឹងជើង ហើយងាកមកខាំហែកអ្នករាល់គ្នាវិញ។
7
“ចូរបន្តសុំ នោះនឹងប្រទានឲ្យអ្នករាល់គ្នា; ចូរបន្តស្វែងរក នោះអ្នករាល់គ្នានឹងរកឃើញ; ចូរបន្តគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា។
8
ដ្បិតអស់អ្នកដែលសុំនឹងទទួលបាន; អ្នកដែលស្វែងរកនឹងរកឃើញ; អ្នកដែលគោះនឹងត្រូវបានបើកឲ្យ។
9
ក្នុងចំណោមអ្នករាល់គ្នា បើកូនរបស់ខ្លួនសុំនំប៉័ង តើមាននរណាបែរជាឲ្យដុំថ្មដល់កូនវិញឬ?
10
ឬបើកូនសុំត្រី បែរជាឲ្យពស់ដល់កូនវិញឬ?
11
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះទម្រាំព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ តើព្រះអង្គនឹងប្រទានរបស់ល្អដល់អ្នកដែលទូលសុំព្រះអង្គជាយ៉ាងណាទៅ!
12
ដោយហេតុនេះ អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តដល់អ្នករាល់គ្នា ចូរប្រព្រឹត្តដល់គេយ៉ាងនោះដែរ។ ជាការពិត នេះជាសេចក្ដីបង្រៀន របស់ក្រឹត្យវិន័យ និងគម្ពីរព្យាការី។
13
“ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយ នាំទៅរកសេចក្ដីវិនាស ហើយមានមនុស្សជាច្រើនចូលតាមនោះ។
14
ទ្វារដែលនាំទៅរកជីវិត តូចយ៉ាងណាហ្ន៎ ហើយផ្លូវនោះចង្អៀតយ៉ាងណាហ្ន៎! មានមនុស្សតិចទេដែលរកវាឃើញ។
15
“ចូរប្រយ័ត្នប្រយែងនឹងពួកព្យាការីក្លែងក្លាយ។ ពួកគេមករកអ្នករាល់គ្នាដោយពាក់រោមចៀម ប៉ុន្តែខាងក្នុងពួកគេជាចចកដ៏កាចសាហាវ។
16
អ្នករាល់គ្នានឹងសម្គាល់ពួកគេបានដោយផលផ្លែរបស់ពួកគេ។ តើគេប្រមូលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមបន្លាឬ?
17
ដូច្នេះ អស់ទាំងដើមឈើល្អបង្កើតផលល្អ រីឯដើមឈើអាក្រក់បង្កើតផលអាក្រក់;
18
ដើមឈើល្អមិនអាចបង្កើតផលអាក្រក់បានទេ ហើយដើមឈើអាក្រក់ក៏មិនអាចបង្កើតផលល្អបានដែរ។
19
អស់ទាំងដើមឈើដែលមិនបង្កើតផលល្អ នឹងត្រូវបានកាប់ចោល ហើយបោះទៅក្នុងភ្លើង។
20
ដោយហេតុនេះ អ្នករាល់គ្នានឹងសម្គាល់ពួកគេបានដោយផលផ្លែរបស់ពួកគេ។
21
“មិនមែនអស់អ្នកដែលហៅខ្ញុំថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ នឹងចូលទៅក្នុងអាណាចក្រស្ថានសួគ៌នោះទេ គឺអ្នកដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញទេតើ។
22
នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា: ‘ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងខ្ញុំមិនបានថ្លែងព្រះបន្ទូលក្នុងព្រះនាមរបស់ព្រះអង្គ ដេញអារក្សឲ្យចេញក្នុងព្រះនាមរបស់ព្រះអង្គ និងធ្វើការអស្ចារ្យជាច្រើនក្នុងព្រះនាមរបស់ព្រះអង្គទេឬ?’។
23
ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់ពួកគេថា: ‘យើងមិនដែលស្គាល់អ្នករាល់គ្នាទេ។ ពួកអ្នកប្រព្រឹត្តអំពើឥតច្បាប់អើយ ចូរថយចេញពីយើងទៅ! ’។
24
“ដូច្នេះ អស់អ្នកដែលឮពាក្យទាំងនេះរបស់ខ្ញុំ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបប្រដូចនឹងមនុស្សមានប្រាជ្ញាដែលសាងសង់ផ្ទះរបស់ខ្លួននៅលើថ្មដា។
25
ភ្លៀងក៏បង្អុរចុះ ទឹកក៏បុកមក ខ្យល់ក៏បក់បោក ហើយប៉ះទង្គិចនឹងផ្ទះនោះ ប៉ុន្តែវាមិនបានរលំទេ ពីព្រោះត្រូវបានចាក់គ្រឹះនៅលើថ្មដា។
26
ផ្ទុយទៅវិញ អស់អ្នកដែលឮពាក្យទាំងនេះរបស់ខ្ញុំ ហើយមិនប្រព្រឹត្តតាម អ្នកនោះប្រៀបប្រដូចនឹងមនុស្សល្ងង់ដែលសាងសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់។
27
ភ្លៀងក៏បង្អុរចុះ ទឹកក៏បុកមក ខ្យល់ក៏បក់បោក ហើយប៉ះទង្គិចនឹងផ្ទះនោះ វាក៏រលំទៅ ហើយការរលំនោះសាហាវណាស់”។
28
នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងនេះហើយ ហ្វូងមនុស្សក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ
29
ពីព្រោះព្រះអង្គទ្រង់បង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាច គឺមិនដូចពួកគ្រូវិន័យរបស់ពួកគេទេ៕
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28