bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 21
Matthew 21
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
1
នៅពេលព្រះយេស៊ូវ និងពួកសិស្សមកជិតយេរូសាឡិម គឺមកដល់បេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវក៏ចាត់សិស្សពីរនាក់ឲ្យទៅ
2
ដោយមានបន្ទូលនឹងពួកគេថា៖ “ចូរទៅភូមិនៅខាងមុខពួកអ្នកចុះ ហើយភ្លាមនោះពួកអ្នកនឹងឃើញមេលាមួយដែលគេចងទុក និងកូនរបស់វានៅជាមួយដែរ។ ចូរស្រាយពួកវាដឹកមកឲ្យខ្ញុំចុះ។
3
ប្រសិនបើមានអ្នកណាសួរអ្វីពួកអ្នក ចូរប្រាប់ថា: ‘ព្រះអម្ចាស់ត្រូវការពួកវា ហើយព្រះអង្គនឹងឲ្យពួកវាមកវិញភ្លាម’”។
4
ការនេះបានកើតឡើង ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា:
5
“ចូរប្រាប់កូនស្រីស៊ីយ៉ូនថា: ‘មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់សត្វដឹកអីវ៉ាន់’”។
6
សិស្សទាំងពីរនាក់ក៏ចេញទៅ ហើយធ្វើដូចដែលព្រះយេស៊ូវបានបង្គាប់ពួកគេ។
7
ពួកគេដឹកមេលា និងកូនលាមក ហើយក្រាលអាវវែងរបស់ខ្លួនលើពួកវា ព្រះអង្គក៏គង់លើពួកវា។
8
ហ្វូងមនុស្សមួយក្រុមធំបានក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ រីឯអ្នកផ្សេងទៀតកាប់មែកពីដើមឈើមកក្រាលនៅតាមផ្លូវ។
9
ហ្វូងមនុស្សដែលដើរពីមុខពីក្រោយព្រះអង្គ ក៏ស្រែកថា៖ “ហូសាណា ដល់បុត្រដាវីឌ! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។
10
នៅពេលព្រះយេស៊ូវយាងចូលទៅយេរូសាឡិម អ្នកក្រុងទាំងមូលក៏ជ្រួលច្របល់ ហើយសួរថា៖ “តើអ្នកនេះជានរណា?”។
11
ហ្វូងមនុស្សក៏ឆ្លើយថា៖ “នេះជាព្យាការីយេស៊ូវពីណាសារ៉ែតក្នុងកាលីឡេ”។
12
បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយដេញអស់ទាំងអ្នកលក់ និងអ្នកទិញឲ្យចេញពីព្រះវិហារ។ ព្រះអង្គបានផ្កាប់តុរបស់ពួកអ្នកដូរលុយ និងកៅអីរបស់ពួកអ្នកលក់ព្រាប
13
ទាំងមានបន្ទូលនឹងពួកគេថា៖ “មានសរសេរទុកមកថា: ‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋាន’ ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជា សម្បុកចោរប្លន់ ទៅវិញ!”។
14
មានមនុស្សខ្វាក់ភ្នែក និងមនុស្សខ្វិននាំគ្នាចូលមកជិតព្រះយេស៊ូវនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។
15
ប៉ុន្តែនៅពេលពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យឃើញកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ព្រមទាំងឮក្មេងៗកំពុងស្រែកនៅក្នុងព្រះវិហារថា៖ “ហូសាណាដល់បុត្រដាវីឌ!” ពួកគេក៏ទើសចិត្តណាស់។
16
ពួកគេទូលសួរព្រះអង្គថា៖ “តើលោកឮអ្វីដែលក្មេងទាំងនេះកំពុងនិយាយឬទេ?”។ ព្រះយេស៊ូវទ្រង់ឆ្លើយនឹងពួកគេថា៖ “បាទ ឮហើយ! តើអស់លោកមិនដែលអានទេឬថា: ‘ព្រះអង្គបានរៀបចំពាក្យសរសើរតម្កើងឲ្យចេញពីមាត់កូនក្មេង និងទារកនៅបៅ’?”។
17
បន្ទាប់មក ព្រះអង្គទ្រង់ចាកចេញពីពួកគេ ហើយយាងចេញពីទីក្រុងទៅបេថានី រួចស្នាក់នៅទីនោះមួយយប់។
18
ព្រលឹមឡើង នៅពេលកំពុងយាងត្រឡប់ទៅទីក្រុងវិញ ព្រះយេស៊ូវទ្រង់ឃ្លាន។
19
ព្រះអង្គទតឃើញដើមល្វាមួយដើមនៅក្បែរផ្លូវ ក៏យាងទៅរកដើមល្វានោះ ប៉ុន្តែព្រះអង្គមិនឃើញអ្វីសោះ លើកលែងតែស្លឹកប៉ុណ្ណោះ។ ព្រះអង្គមានបន្ទូលនឹងដើមល្វានោះថា៖ “កុំឲ្យមានផ្លែចេញពីឯងទៀតឡើយ គឺជារៀងរហូត!”។ ដើមល្វានោះក៏ក្រៀមស្វិតភ្លាម។
20
ពួកសិស្សបានឃើញ ក៏ភ្ញាក់ផ្អើល ទាំងនិយាយថា៖ “ម្ដេចក៏ដើមល្វានេះក្រៀមស្វិតភ្លាមដូច្នេះ?”។
21
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖ “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមានជំនឿ ហើយមិនសង្ស័យ អ្នករាល់គ្នានឹងមិនគ្រាន់តែធ្វើអ្វីដែលបានធ្វើដល់ដើមល្វានេះប៉ុណ្ណោះទេ គឺទោះបីជាអ្នករាល់គ្នានិយាយនឹងភ្នំនេះថា: ‘ចូរត្រូវបានយកចេញ ហើយត្រូវបានទម្លាក់ទៅក្នុងសមុទ្រទៅ’ នោះនឹងសម្រេចដូច្នោះ។
22
អ្វីៗទាំងអស់ដែលអ្នករាល់គ្នាទូលសុំក្នុងការអធិស្ឋានដោយជំនឿ អ្នករាល់គ្នានឹងទទួលបាន”។
23
បន្ទាប់ពីព្រះយេស៊ូវយាងមកដល់ព្រះវិហារ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនក៏ចូលមកជិតព្រះអង្គ ខណៈដែលព្រះអង្គកំពុងបង្រៀន ហើយសួរថា៖ “តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាប្រគល់សិទ្ធិអំណាចនេះដល់អ្នក?”។
24
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖ “ខ្ញុំនឹងសួរអស់លោកមួយសំណួរដែរ ប្រសិនបើអស់លោកឆ្លើយនឹងខ្ញុំ នោះខ្ញុំក៏នឹងប្រាប់អស់លោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។
25
តើពិធីជ្រមុជទឹករបស់យ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬមកពីមនុស្ស?”។ ពួកគេក៏ជជែកគ្នាថា៖ “បើសិនយើងថា: ‘មកពីស្ថានសួគ៌’ គាត់នឹងសួរយើងថា: ‘ចុះម្ដេចក៏អ្នករាល់គ្នាមិនបានជឿគាត់?’
26
ប៉ុន្តែបើសិនយើងថា: ‘មកពីមនុស្ស’ ——យើងខ្លាចហ្វូងមនុស្ស ពីព្រោះមនុស្សទាំងអស់ចាត់ទុកយ៉ូហានជាព្យាការី”។
27
ដូច្នេះ ពួកគេឆ្លើយនឹងព្រះយេស៊ូវថា៖ “ពួកយើងមិនដឹងទេ”។ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖ “ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីដែរ”។
28
“តើអ្នករាល់គ្នាគិតដូចម្ដេច? បុរសម្នាក់មានកូនពីរនាក់។ លោកចូលទៅប្រាប់កូនច្បងថា: ‘កូនអើយ ថ្ងៃនេះ ចូរទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ’។
29
“កូនច្បងតបថា: ‘ខ្ញុំមិនចង់ទៅទេ’ ប៉ុន្តែក្រោយមក គាត់ក៏កែប្រែចិត្ត ហើយចេញទៅ។
30
បន្ទាប់មក ឪពុកចូលទៅជិតកូនទីពីរ ហើយប្រាប់ដូចគ្នា។ “កូនទីពីរតបថា: ‘លោកឪពុកអើយ ខ្ញុំនឹងទៅ’ ប៉ុន្តែគាត់មិនបានទៅទេ។
31
“ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនណាបានធ្វើតាមបំណងរបស់ឪពុក?”។ ពួកគេឆ្លើយថា៖ “កូនច្បង”។ ព្រះយេស៊ូវមានបន្ទូលថា៖ “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងអាណាចក្ររបស់ព្រះមុនអ្នករាល់គ្នា
32
ពីព្រោះយ៉ូហានបានមករកអ្នករាល់គ្នាដោយបង្ហាញផ្លូវនៃសេចក្ដីសុចរិត ហើយអ្នករាល់គ្នាមិនជឿគាត់ទេ ប៉ុន្តែពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យាបានជឿគាត់។ រីឯអ្នករាល់គ្នាវិញ ក្រោយពីអ្នករាល់គ្នាឃើញ ក៏អ្នករាល់គ្នានៅតែមិនបានកែប្រែចិត្ត ជឿគាត់ដែរ។
33
“ចូរស្ដាប់ពាក្យឧបមាមួយទៀត: មានបុរសម្នាក់ជាម្ចាស់ចម្ការ លោកបានធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។
34
នៅពេលជិតដល់រដូវប្រមូលផល លោកក៏ចាត់ពួកបាវបម្រើឲ្យទៅរកពួកកសិករ ដើម្បីទទួលផលដែលជាចំណែករបស់លោក។
35
ប៉ុន្តែពួកកសិករចាប់ពួកបាវបម្រើរបស់លោក វាយម្នាក់ សម្លាប់ម្នាក់ ហើយគប់ដុំថ្មសម្លាប់ម្នាក់ទៀត។
36
ម្ចាស់ចម្ការក៏ចាត់ពួកបាវបម្រើផ្សេងច្រើនជាងមុនឲ្យទៅម្ដងទៀត ប៉ុន្តែពួកគេក៏ធ្វើដល់អ្នកទាំងនោះដូចគ្នាដែរ។
37
នៅទីបំផុត ម្ចាស់ចម្ការក៏ចាត់កូនប្រុសរបស់លោកឲ្យទៅរកពួកគេ ដោយនិយាយថា: ‘ពួកគេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន’។
38
“ប៉ុន្តែនៅពេលពួកកសិករឃើញកូននោះ ក៏និយាយគ្នាថា: ‘ម្នាក់នេះជាអ្នកទទួលមរតក។ មក៍! យើងនាំគ្នាសម្លាប់វាចោល ហើយយកទ្រព្យមរតករបស់វាទៅ’។
39
ដូច្នេះ ពួកគេក៏ចាប់គាត់ អូសចេញទៅខាងក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់គាត់។
40
ចុះនៅពេលម្ចាស់ចម្ការទំពាំងបាយជូរមកវិញ តើលោកនឹងធ្វើដូចម្ដេចដល់ពួកកសិករទាំងនោះ?”។
41
ពួកគេទូលព្រះអង្គថា៖ “លោកនឹងបំផ្លាញជីវិតជនពាលទាំងនោះយ៉ាងសាហាវ ហើយប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងប្រគល់ផលជូនគាត់តាមរដូវ”។
42
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “តើអ្នករាល់គ្នាមិនដែលអានក្នុងគម្ពីរទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។ ការនេះបានកើតឡើងពីព្រះអម្ចាស់ ជាការអស្ចារ្យក្នុងភ្នែករបស់យើង’?
43
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អាណាចក្ររបស់ព្រះនឹងត្រូវបានយកចេញពីអ្នករាល់គ្នា ហើយប្រទានឲ្យប្រជាជាតិមួយដែលបង្កើតផលនៃអាណាចក្រនោះ។
44
អ្នកដែលធ្លាក់លើថ្មនេះ នឹងត្រូវបាក់បែក ហើយអ្នកណាដែលថ្មនេះធ្លាក់លើ ថ្មនេះនឹងកិនអ្នកនោះឲ្យខ្ទេចខ្ទី”។
45
នៅពេលពួកនាយកបូជាចារ្យ និងពួកផារិស៊ីឮពាក្យឧបមាទាំងនេះរបស់ព្រះយេស៊ូវហើយ ពួកគេដឹងថាព្រះអង្គមានបន្ទូលអំពីពួកគេ។
46
ពួកគេក៏ចង់ចាប់ព្រះអង្គ ប៉ុន្តែខ្លាចហ្វូងមនុស្ស ពីព្រោះហ្វូងមនុស្សចាត់ទុកព្រះយេស៊ូវជាព្យាការី៕
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28