bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 11
Matthew 11
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 12 →
1
កាលមួយមានកើតឡើងដូច្នេះ: បន្ទាប់ពីព្រះយេស៊ូវបានបង្គាប់សិស្សទាំងដប់ពីរនាក់ចប់ហើយ ព្រះអង្គក៏យាងចាកចេញពីទីនោះ ដើម្បីបង្រៀន និងប្រកាសនៅក្នុងទីក្រុងនានារបស់គេ។
2
រីឯយ៉ូហានវិញ ពេលនៅក្នុងគុក គាត់បានឮអំពីកិច្ចការទាំងប៉ុន្មានរបស់ព្រះគ្រីស្ទ គាត់ក៏ចាត់ពួកសិស្ស របស់គាត់ឲ្យទៅ
3
ទូលសួរព្រះអង្គថា៖ “តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?”។
4
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖ “ចូរទៅប្រាប់យ៉ូហានអំពីអ្វីៗដែលអ្នករាល់គ្នាបានឮ និងបានឃើញ
5
គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។
6
មានពរហើយ អ្នកណាក៏ដោយដែលមិនជំពប់ដួល ដោយសារតែខ្ញុំ”។
7
នៅពេលពួកសិស្សរបស់យ៉ូហានចេញទៅហើយ ព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលនឹងហ្វូងមនុស្សអំពីយ៉ូហានថា៖ “តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងយោលយោកដោយខ្យល់ឬ?
8
បើមិនដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលមនុស្សដែលដណ្ដប់ដោយសម្លៀកបំពាក់ទន់ៗឬ? មើល៍! អ្នកដែលស្លៀកសម្លៀកបំពាក់ទន់ៗ គេនៅក្នុងដំណាក់ស្ដេចទេ។
9
ដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលព្យាការីឬ? មែនហើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ប្រសើរជាងព្យាការីទៅទៀត។
10
គឺអ្នកនេះហើយ ដែលមានសរសេរទុកមកអំពីគាត់ថា: ‘មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ខាងមុខអ្នក ដែលនឹងរៀបចំផ្លូវរបស់អ្នកនៅមុខអ្នក’ ។
11
“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក មិនដែលមានអ្នកណាធំជាងយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកនោះទេ; ប៉ុន្តែអ្នកតូចជាងគេនៅក្នុងអាណាចក្រស្ថានសួគ៌ ក៏ធំជាងយ៉ូហានទៅទៀត។
12
តាំងពីគ្រារបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក រហូតមកដល់ពេលនេះ អាណាចក្រស្ថានសួគ៌ត្រូវគេខំប្រឹងដណ្ដើមយក ហើយមនុស្សដែលខំប្រឹង កំពុងដណ្ដើមយកអាណាចក្រនោះ។
13
ដ្បិតអស់ទាំងគម្ពីរព្យាការី និងក្រឹត្យវិន័យបានព្យាកររហូតមកដល់យ៉ូហាន។
14
ប្រសិនបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ គឺយ៉ូហានហ្នឹងហើយ ជាអេលីយ៉ាដែលរៀបនឹងមក។
15
អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ!
16
“តើខ្ញុំនឹងប្រៀបប្រដូចជំនាន់នេះទៅនឹងអ្វី? គឺប្រៀបដូចជាក្មេងៗអង្គុយតាមផ្សារ ដែលស្រែកទៅក្មេងឯទៀតៗ
17
ថា: ‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនបានរាំទេ; ពួកយើងស្មូត្របទទំនួញ តែពួកឯងក៏មិនបានយំគក់ទ្រូងដែរ’។
18
“ដ្បិតយ៉ូហានបានមក ទាំងមិនហូបមិនផឹក គេក៏ថា: ‘គាត់មានអារក្សចូល!’
19
រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក គេក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយអំពើ របស់វា”។
20
បន្ទាប់មក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមស្ដីបន្ទោសទីក្រុងនានាដែលការអស្ចារ្យរបស់ព្រះអង្គភាគច្រើនត្រូវបានធ្វើនៅទីនោះ ពីព្រោះពួកគេមិនបានកែប្រែចិត្ត។
21
“វេទនាដល់អ្នកហើយ ខូរ៉ាស៊ីនអើយ! វេទនាដល់អ្នកហើយ បេតសៃដាអើយ! ពីព្រោះប្រសិនបើការអស្ចារ្យដែលបានធ្វើក្នុងចំណោមអ្នករាល់គ្នា បានធ្វើនៅទីរ៉ុស និងស៊ីដូនវិញ ម្ល៉េះសមពួកគេបានកែប្រែចិត្តតាំងពីយូរមកហើយ ដោយពាក់ក្រណាត់ធ្មៃ និងអង្គុយក្នុងផេះផង។
22
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ ទីរ៉ុស និងស៊ីដូននឹងងាយទ្រាំជាងអ្នករាល់គ្នា!
23
រីឯអ្នកវិញ កាពើណិមអើយ តើអ្នកនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ឬ? ទេ! អ្នកនឹងធ្លាក់ទៅស្ថានមនុស្សស្លាប់វិញ។ ដ្បិតប្រសិនបើការអស្ចារ្យដែលបានធ្វើនៅក្នុងអ្នក បានធ្វើនៅសូដុមវិញ ម្ល៉េះសមទីក្រុងនោះបាននៅគង់វង្សរហូតមកដល់សព្វថ្ងៃហើយ។
24
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ ដែនដីសូដុមនឹងងាយទ្រាំជាងអ្នកទៅទៀត!”។
25
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖ “ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។
26
មែនហើយ ព្រះបិតាអើយ! ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យយ៉ាងដូច្នេះ។
27
ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
28
“អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ ចូរមករកខ្ញុំ! ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
29
ចូរលីនឹមរបស់ខ្ញុំ ហើយរៀនពីខ្ញុំចុះ ពីព្រោះខ្ញុំមានចិត្តស្លូត និងរាបទាប។ នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា។
30
ជាការពិត នឹមរបស់ខ្ញុំស្រួល ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ”៕
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
Recommended Reading
Commentary
Matthew Commentaries
→
Devotional
Matthew Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→