bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 2
Matthew 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 3 →
1
បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម
2
សួរថា៖ “តើព្រះអង្គដែលប្រសូតមក ជាស្ដេចនៃជនជាតិយូដាគង់នៅឯណា? ព្រោះថាកាលនៅទិសខាងកើត យើងបានឃើញផ្កាយរបស់ព្រះអង្គ ដូច្នេះយើងក៏មកថ្វាយបង្គំព្រះអង្គ”។
3
នៅពេលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានអំពល់ ហើយអ្នកយេរូសាឡិមទាំងមូលក៏មានអំពល់ជាមួយទ្រង់ដែរ។
4
ស្ដេចបានកោះប្រជុំអស់ទាំងនាយកបូជាចារ្យ និងគ្រូវិន័យរបស់ប្រជាជន ហើយសួរពួកគេអំពីកន្លែងដែលព្រះគ្រីស្ទប្រសូត។
5
ពួកគេទូលស្ដេចថា៖ “នៅបេថ្លេហិមក្នុងយូឌា។ ដ្បិតមានសរសេរទុកមកតាមរយៈព្យាការីដូច្នេះថា:
6
‘បេថ្លេហិមក្នុងដែនដីរបស់យូដាអើយ! អ្នកមិនតូចជាងគេក្នុងបណ្ដាចៅហ្វាយនៃយូដាសោះឡើយ ដ្បិតនឹងមានអ្នកដឹកនាំម្នាក់ចេញមកពីអ្នក លោកនឹងឃ្វាលអ៊ីស្រាអែលប្រជារាស្ត្ររបស់យើង ’ ”។
7
ពេលនោះ ហេរ៉ូឌបានហៅហោរាចារ្យទាំងនោះមកដោយសម្ងាត់ ហើយសាកសួរពួកគេអំពីពេលវេលាដែលផ្កាយនោះបានលេចមក។
8
បន្ទាប់មក ស្ដេចចាត់ពួកគេឲ្យទៅបេថ្លេហិម ដោយមានរាជឱង្ការថា៖ “ចូរទៅសួរឲ្យច្បាស់អំពីព្រះកុមារនោះចុះ។ កាលណារកឃើញហើយ ចូររាយការណ៍មកយើង ដើម្បីឲ្យយើងទៅថ្វាយបង្គំដែរ”។
9
ក្រោយពីទទួលរាជឱង្ការពីស្ដេចហើយ ពួកគេក៏ចាកចេញទៅ។ ពេលនោះ មើល៍! ផ្កាយដែលពួកគេបានឃើញនៅទិសខាងកើតនោះនាំមុខពួកគេ រហូតមកឈប់នៅលើកន្លែងដែលព្រះកុមារគង់នៅ។
10
នៅពេលឃើញផ្កាយនោះ ពួកគេក៏មានអំណរអរសប្បាយយ៉ាងខ្លាំងក្រៃលែង។
11
ពួកគេចូលទៅក្នុងផ្ទះ ឃើញព្រះកុមារនៅជាមួយម៉ារាម្ដាយរបស់ព្រះអង្គ ក៏ក្រាបថ្វាយបង្គំព្រះអង្គ រួចពួកគេបើកហិបរតនសម្បត្តិរបស់ពួកគេ ថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស ដល់ព្រះអង្គ។
12
បន្ទាប់មក ពួកគេត្រូវព្រះដាស់តឿនក្នុងយល់សប្តិ មិនឲ្យត្រឡប់ទៅរកហេរ៉ូឌវិញឡើយ ពួកគេក៏ចាកចេញទៅស្រុករបស់ខ្លួនតាមផ្លូវមួយផ្សេងទៀត។
13
ក្រោយពីហោរាចារ្យទាំងនោះបានចាកចេញទៅហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់យ៉ូសែបក្នុងយល់សប្តិ ហើយនិយាយថា៖ “ចូរក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គ រត់គេចទៅអេហ្ស៊ីបទៅ ហើយចូរនៅទីនោះរហូតដល់យើងប្រាប់អ្នក ពីព្រោះហេរ៉ូឌរៀបនឹងរកបំផ្លាញជីវិតព្រះកុមារហើយ”។
14
យ៉ូសែបក៏ក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គ ចាកចេញទៅអេហ្ស៊ីបទាំងយប់
15
ហើយរស់នៅទីនោះរហូតដល់ហេរ៉ូឌសោយទិវង្គត ដើម្បីឲ្យសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “យើងបានហៅបុត្ររបស់យើងចេញពីអេហ្ស៊ីបមក” ។
16
នៅពេលហេរ៉ូឌឃើញថាខ្លួនចាញ់បោកហោរាចារ្យទាំងនោះ ទ្រង់ក៏ខ្ញាល់យ៉ាងខ្លាំង ហើយចាត់គេឲ្យទៅ សម្លាប់ក្មេងប្រុសទាំងអស់ដែលនៅបេថ្លេហិម និងតំបន់ទាំងអស់ជុំវិញបេថ្លេហិម ចាប់ពីអាយុពីរឆ្នាំចុះក្រោម យោងតាមពេលវេលាដែលទ្រង់បានសាកសួរពីពួកហោរាចារ្យ។
17
ពេលនោះ សេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីយេរេមាត្រូវបានបំពេញឲ្យសម្រេច ដែលថា:
18
“មានឮសំឡេងពីរ៉ាម៉ា ជាសំឡេងទំនួញ និងសំឡេងទុក្ខព្រួយយ៉ាងខ្លាំង ។ រ៉ាជែលកំពុងយំសោកនឹងកូនៗរបស់នាង នាងមិនព្រមទទួលការសម្រាលទុក្ខឡើយ ដ្បិតពួកគេមិននៅទៀតទេ” ។
19
ក្រោយពីហេរ៉ូឌសោយទិវង្គតហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់យ៉ូសែបក្នុងយល់សប្តិនៅអេហ្ស៊ីប
20
ហើយនិយាយថា៖ “ចូរក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គទៅដែនដីអ៊ីស្រាអែលវិញចុះ ដ្បិតពួកអ្នកដែលចង់យកជីវិតព្រះកុមារ បានស្លាប់អស់ហើយ”។
21
យ៉ូសែបក៏ក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គចូលទៅដែនដីអ៊ីស្រាអែលវិញ។
22
ប៉ុន្តែនៅពេលឮថាអើខេឡោសសោយរាជ្យនៅយូឌាជំនួសហេរ៉ូឌបិតារបស់ទ្រង់ យ៉ូសែបមិនហ៊ានទៅទីនោះទេ។ ពេលត្រូវព្រះដាស់តឿនក្នុងយល់សប្តិ គាត់ក៏ចាកចេញទៅតំបន់កាលីឡេវិញ
23
គឺទៅដល់ទីក្រុងមួយដែលគេហៅថាណាសារ៉ែត ហើយរស់នៅទីនោះ ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈបណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ព្រះអង្គនឹងត្រូវគេហៅថា អ្នកណាសារ៉ែត”៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28